Facebook Twitter Google+ Share

វិធីហាត់ប្រាណរូបរាងស្វែលស្អាតដូចអ្នកបង្ហាញម៉ូដ

[Copy link]
139444 0
Share
ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ហាត់នៅពេលព្រឹកព្រលឹម ឬមុនពេលចូលដេកនូវកាយវិការដូចខាងក្រោម ដែលសំដៅធ្វើអោយសាច់ដុំពោះរឹងល្អបំបាត់ចោលខ្លះនូវស្រទាប់ខ្លាញ់ក្រោមស្បែកពោះ។

2.jpg

កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬអង្គុយបាន ល្អបំផុតគឺហាត់នៅលើទីធ្លា។
១. ចំណុចខាងក្រោមនេះត្រូវធ្វើឲ្យបាន ១០ដង ៖
-. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើតាមបណ្តោយខ្លួន
- ដៃទាំងពីរលើកបន្តិចៗ ឲ្យផុតពីដី រហូតមកដល់ទន្ទឹមមុខខ្លួនឯង ក៏បង្ហើបមកបន្តិចៗដែរ
- បង្ហើបខ្លូនបន្តិចម្តងៗ រហូតដល់អង្គុយបាន
- ឱនក្រាបចុះ ផតពោះ ដៃទាំងពីរឈោងអោយប៉ះចុងមេជើង

២. ចំណុចខាងក្រោមនេះត្រូវធ្វើឲ្យបាន ២០ដង ៖
- ដេកត្រង់ ផ្ងារដៃ និងដាក់ឲ្យស្របខ្លូន ជើងសណ្តូកត្រង់
- ជើងមួយដាក់ឲ្យស្ងៀម ជើងមួយទៀតលើកផុត ពីដីប្រហែល៤០ សង់ទីមែត្រ។ ធ្វើដូច្នេះឲ្យបាន១០ដង
- អង្គុយជើងឡើងបន្តិចឲ្យពោះ និងភ្លៅកែងគ្នា លើកជើងធាក់ក្នុងលំហអាកាស ឲ្យក្លាយជារង្វង់តូច (លើកខ្ពស់ត្រឹមជង្គង់)

៣. ធ្វើឲ្យបាន ១០ដង នូវរាល់កាយវិការដូចខាងក្រោម៖
- ឈរកន្ធែកជើងឲ្យចុះជាបណ្តើរៗ ដៃស្តាំត្រូវចាប់មេជើងស្តាំ ដៃឆ្វេងត្រូវលាតត្រង់ទៅក្រោយរួចត្រលប់មកស្ថានភាពដើមវិញ។ បន្ទាប់ឲ្យចុះបន្តិចទៅវិញដៃឆ្វេងចាប់មេជើងឆ្វេង ដៃស្តាំលាតត្រង់ទៅក្រោយ។
- ឈរកន្ធែកជើងទាំងពីរដែលលាតត្រង់ទៅខាង។ ក្បាលផ្អៀងបន្តិច មកខាងឆ្វេងហើយដៃឆ្វេងដាក់ឲ្យចុះដល់ក្បាលជង្គង់ ឯដៃស្តាំបោះរំលង ក្បាលជង្គង់ឆ្វេងដែរ។ រួចហើយធ្វើផ្ទុយមកវិញ។
- ឈរត្រង់ខ្លួន ជើងកន្ធែកចេញអោន ទៅមុខហើយដៃលាតត្រង់ទៅ មុខដែរ។
-ឈរត្រង់ខ្លួន ដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែកឈានជើងស្តាំឡើង ហើយជើងឆ្វេងលាតឲ្យអស់ទៅក្រោយត្រឡប់មកទីតាំងដើមវិញហើយឈានជើង ឆ្វេងឡើង
ជើងស្តាំលាតឲ្យអស់ទៅក្រោយម្តង៕


អត្ថបទ៖ Roger
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top