Facebook Twitter Google+ Share

ខ្ញុំបែបនេះ

[Copy link]
139741 0
Share
មើលមកខ្ញុំហាក់បីដូចជាមនុស្សសាវាខ្លាំងណាស់ ឃើញអ្នកណាចាប់អារម្មណ៍អ្នកហ្នឹង នៅមិនស្ងៀមទាល់តែសោះ ។ ខ្ញុំគ្រាន់តែគិតជារបៀបថា ខ្ញុំចូលចិត្តគេ ចាប់អារម្មណ៍គេ​ និងមានចិត្តទៅលើគេ តែខ្ញុំអត់បាននិយាយទេថា ខ្ញុំស្រឡាញ់គេបែបជាស្នេហាឡើយ ។

man-thinking-about-life-and-asking-coaching-questions-1140x642.jpg

ត្រូវហើយក្រសែភ្នែកព្រាន គ្មានអ្វីក្រៅតែពីមើលស្រីស្អាតៗ​ ចាប់អារម្មណ៍ភាពស៊ិចស៊ី នៅក្បែរ ដៃរវាម គ្មានប្លែកត្រង់ណាឡើយ តែបើសួរខ្ញុំ ខ្ញុំឆ្លើយដោយគ្មានលាក់បាំង ឆ្លើយដោយស្មោះ ថាខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ហើយក៏ស្រឡាញ់គេតែម្នាក់ប់ុណ្ណោះ ក៏គ្មានអ្នកណាមកជំនួសមនុស្សម្នាក់នោះបានដែរ ។

ខ្ញុំហ៊ានអះអាង ព្រោះខ្ញុំស្គាល់ចិត្តខ្លួនឯងបានយ៉ាងច្បាស់ ទោះពេលខ្លះខ្ញុំលេងសើចនឹងអ្នកផ្សេងក៏ពិតមែន តែមិនមែនមានន័យថា ខ្ញុំស្រឡាញ់គេទេ ។ ខ្ញុំធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ទើបបានជាខ្ញុំអាចស្គាល់ច្បាស់ពីខ្លួនឯង ខ្ញុំដឹងថាខ្ញុំល្ងង់ ល្ងង់រហូតត្រូវបាត់បង់មនុស្សដែលធ្លាប់សំខាន់ ទើបពេលខ្លះខ្ញុំត្រូវក្លាយទៅជាបែបនេះ ៕

អត្ថបទ៖ Thanun
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top