Facebook Twitter Google+ Share

សម្លាប់ភាពធាត់បានយ៉ាងងាយដោយគន្លឹះទាំងនេះ

[Copy link]
139761 0
Share
បញ្ហាដែលអ្នកប្រឈមរាល់ថ្ងៃគឺរូបរាងដូចជាដុំខ្លាញ់ដែលគួរឱ្យស្អប់។ អ្នកប្រហែលជាកំពុងតែស្វែងរកវិធីសម្រកទម្ងន់ជាច្រើនហើយមែនទេ? អញ្ចឹងបាន admin សូមណែនាំអ្នកពីគន្លឹះសាមញ្ញមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ។

2.jpg

១. ពេលវេលានៃការហាត់ប្រាណ ៖ ចូរ​ហាត់ប្រាណ​មុនពេល​ស្រស់ស្រូប​អាហារ​ពេលព្រឹក​។ ​សរីរាង្គ​របស់​អ្នកសម្រេច​លទ្ធភាព​ដុតបំផ្លាញ​ខ្លាញ់​ខ្ពស់បំផុត នៅពេល​ព្រឹក ។ តាម​ការស្រាវជ្រាវ​១​ថ្មី​នេះ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី British Journal Nutrition នោះ​អ្នករត់​ដោយ​ម៉ាស៊ីន​ហាត់ប្រាណ មុនពេល​ទទួលទាន​អាហារ​ព្រឹក នឹង​ដុតបំផ្លាញ​ខ្លាញ់​ច្រើនជាង ២០% ប្រៀប​នឹង​អ្នក​ទទួលទាន​ព្រឹក​មុន ។​ ​តាម​ពួក​អ្នកស្រាវជ្រាវ​អង់គ្លេស​, ហាត់ប្រាណ​ពុំ​ត្រឹមតែ​នាំ​ឲ្យ​បែកញើស​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ក្រពះ​ទទេ ដុតបំផ្លាញ​ខ្លាញ់​លើស​, ជួយ​បន្ថយ​រង្វង់​ចង្កេះ​, បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​យ៉ាងច្រើន ក្នុង​ឈាម ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ប្រសិន​ទ្រាម​អត់ឃ្លាន​មិនបាន នៅពេល​ព្រឹក នោះ​អាច​ទទួលទាន​នំប៉័ង​អាំង​បន្តិច មុនពេល​ហាត់ប្រាណ ។​

២.​ វិធីទទួលទានអាហារ ៖ អ្នកត្រូវទទួលទានមួយៗ កុំបង្ខំ ព្រោះថាការញាុំយឺតៗធ្វើឱ្យដំណើរការសិរីរាង្គរំលាយអាហាររបស់អ្នកមានដំណើរការល្អ និងជួយឱ្យអ្នកអាចទទួលទានអាហារបានតិចជាងមុនដោយមិនចាំបាច់តមអាហារ។ តាមឯកសារយោងកន្លងមក បានឱ្យដឹងផងដែរថា ការទទួលទានទឹកច្រើនក៏ជួយឱ្យអ្នកឆាប់ស្រកទម្ងន់ផងដែរ។ ជាពិសេស កុំទទួលទានអ្វីឱ្យសោះនៅពេលដែលកំពុងតែមានអារម្មណ៍ Stress ។

៣. បញ្ឃប់ភេសជ្ជៈមួួយចំនួន ៖ ទឹកក្រូច ឬទឹកផ្លែឈើសុទ្ធសឹងតែមានជាតិស្ករច្រើននៅក្នុងនោះ ដូច្នេះការទទួលទានជាតិផ្អែមច្រើននឹងធ្វើឱ្យអ្នករឹតតែធាត់ ។ ក្នុងនោះផងដែរ ស្រាក៏ជាប្រភេទគ្រឿងកំប៉ុងដែលធ្វើឱ្យអ្នកមានរូបរាងដូចជាស្ត្រីពោះធំអញ្ចឹងដែរបើទោះជាស្រាមិនមែនជាមួយក្នុងចំណោមភេសជ្ជៈដែលមានជាតិផ្អែមក៏ដោយ។


អត្ថបទ៖ Roger
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top