Facebook Twitter Google+ Share

នៅតែមិនអាចឈប់ស្រលាញ់អ្នក

[Copy link]
137510 0
Share
មិនមែនទាល់តែមិនចេះយំទើបហៅថាមនុស្សខ្លាំងនោះទេ ព្រោះពេលខ្លះទឹកភ្នែកដែលបានស្រក់មកគឺវាស្រក់ជំនួសភាពខ្លាំងរបស់ខ្ញុំប៉ុណ្ណោះ ។ វាបានបញ្ជាក់អោយឃើញថាខ្ញុំរឹងមាំអស់រយៈពេលជាយូរមកហើយ ទម្រាំតែខ្ញុំដាច់ចិត្តបង្ហូរទឹកភ្នែកមកបែបនេះ ។

a-room-with-a-view-original.jpg

មិនមែនខ្ញុំមិនដែលធ្វើខុស ហើយមានឈ្មោះជាមនុស្សអស្ចារ្យអីទេ តែកំហុសដែលខ្ញុំធ្លាប់បានធ្វើខុស ខ្ញុំតែងតែព្យាយាមកែប្រែវាអោយបានល្អ មិនអោយវាខុសដដែលៗនោះទេ ។ ខ្ញុំតែងតែព្យាយាមមិនអោយមនុស្សដែលខ្ញុំស្រលាញ់ស្រក់ទឹកភ្នែកដោយសារតែខ្ញុំនោះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកចូលចិត្តទាមទារយកទឹកភ្នែករបស់ខ្ញុំទាំងដែលអ្នកកំពុងបង្កើតកំហុសនេះខ្លាំងម្ល៉េះ? ។

មិនមែនគ្រាន់តែថ្ងៃខ្លះអស់សង្ឃឹម អារម្មណ៍មិនល្អ ក៏បន្ទោសខ្លួនឯងថាមិនអាចទៅរួចទេ បើថ្ងៃស្អែកនៅមាន រឿងអីយើងមិនអាចបង្កើតឱកាសឲ្យខ្លួនឯងបាន ។ ខ្ញុំតែងតែព្យាយាមបង្កើតឱកាសផ្សេងៗដើម្បីបាននៅក្បែរអ្នក បាននៅជិតអ្នក ប៉ុន្តែអ្នកបែរជាបង្កើតឱកាសក្នុងការឃ្លាតឆ្ងាយពីខ្ញុំទៅវិញ ។

ខ្ញុំពិតជាមិនយល់ពីចិត្តមនុស្សដែលខ្លួនឯងស្រលាញ់ មិនប្រាកដថាអ្នកនឹងស្រលាញ់ខ្ញុំវិញឬអត់នោះទេ ។ តែយ៉ាងណាសុំទោសផងដែលខ្ញុំមិនអាចឈប់ស្រលាញ់អ្នក បើទោះបីជាអ្នកកំពុងតែព្យាយាមឈប់ស្រលាញ់ខ្ញុំក៏ដោយ ៕

អត្ថបទ៖ Jirayu

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top