Facebook Twitter Google+ Share

កំណាព្យ " ជំនួយស្មារតីជូនសហគ្រិន "

[Copy link]
137259 0
Share

កំណាព្យ
" ជំនួយស្មារតីជូនសហគ្រិន "


*មានលុយកាក់ច្រើនធ្វើជំនួញនឹកស្មានថាជួញបានកម្រៃ
ធ្វើផែនការធំអស់ពីដៃបានប៉ុន្មានថ្ងៃដួលហែហូរ ។
*គួរគិតដល់កត្តាប្រាំយ៉ាងសិល្ប៍វិធីខាងការលក់ដូរ
ច្រើនមុខទំនិញគ្រប់ក្បាច់ក្បូរខំមើលស្តាប់ស្នូរអ្នកត្រូវការ ។
*កែច្នៃម៉ូតម៉ាកមានគុណភាពបរិមាណប្រៀបធៀបសព្វទីផ្សារ
ជ្រើសរើសទីតាំងលក់ផលាធាតុដើមត្រូវការងាយរកទិញ ។
*អតិថិជនងាយនឹងរកនៅជិតជម្រកសព្វទំនិញ
មានមធ្យមក្រឥតម្នោម្នេញមានលុយមកទិញតាមប្រាថ្នា ។
*អ្នកលក់ដាក់តម្លៃសមស្របអ្នកទិញកាក់កបក្នុងចិន្តា
ទៅមករកទិញតាមត្រូវការខ្វះខាតយ៉ាងណាទាក់ទងទៀត ។
*ប្រសិនលក់កោរមិនដាក់ទឹកគ្មាននរណានឹកខ្វះរសជាតិ
ក្រៀមក្រោះសោះខ្យល់ដូចត្រីងៀតដ្បិតខ្វះមារយាទបង់អសារ ។
*ស៊ូចំណេញតិចលក់បានច្រើនប្រសើរជាងកើនលក់តិចណា
បានតែម្តងទេមិនអស្ចារ្យក្រោយដូចបក្សាហើរហែហៃ ។
*ចេះចាំផ្សព្វផ្សាយគេតាមដោយតាក់តែងឬឱ្យឥតគិតថ្លៃ
ផ្តល់កម្មីស្យុងត្រូវតម្លៃដល់អ្នកជួយដៃរកម៉ូយឱ្យ ។
*គិតគូរគណនាលក់ចុះថ្លៃសម្រួលតម្លៃតាមខ្លាំងខ្សោយ
ឆ្នោតធ្នាក់ទាក់ចិត្តអ្នកទិញដោយជាហេតុធ្វើឱ្យអ្នកទិញអរ ។
*កំណត់ប្រភេទអ្នកប្រើប្រាស់ផលិតផ្តេសផ្តាសនាំវ័ណ្ឌក
តាមមានមធ្យមឬអ្នកក្រដាក់តម្លៃល្អស្របផលិត ។
*បើគុណភាពល្អត្រូវលក់ថ្លៃមិនចុះតម្លៃគន់គូរគិត
ចំណែកអ្នកក្រនៅឆ្ងាយជិតខ្វះលុយគឺពិតមិនមកពាល់ ។
*រួមគ្រប់យុទ្ធសាស្រ្តដែលធ្វើឱ្យអ្នកទិញមកដោយឥតពិភាល់
សព្វផលសេវាទទួលស្គាល់ចាយមិនប៉ះពាល់ផលពេញចិត្ត ។

ប្រភព៖ acledabank
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top