• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

រឿងកំប្លែងខ្លី៖ បងទើបតែចេះអង់គ្លេស

[Copy link]
135348 1
Share
កក្កដាគឺក្មេងម្នាក់ដែលមិនចូលចិត្តការរៀនសូត្រ  ប៉ុន្តែចៃដន្យពេលមួយគេបានលង់ស្រលាញ់នារីម្នាក់ដែលជាអ្នករៀនសូត្រ ។ នារីម្នាក់នោះពូកែភាសាអង់គ្លេសខ្លាំងណាស់! ដែលជាហេតុធ្វើឱ្យចង់រៀនភាសាដែរដើម្បីទាក់ចិត្តនាង... តែដោយសារគេមិនធ្លាប់បានខំប្រឹងរៀនសូត្រពីមុនមកសោះ! ទើបធ្វើឱ្យគេពិបាកក្នុងការសិក្សារៀនសូត្រ....
សម្រាប់គេ ការសិក្សា ទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ! តួអក្សរគ្រប់យ៉ាងគឺថ្មីបំផុតសម្រាប់គេ តែទោះជាលំបាកយ៉ាងណាក៏ដោយ ក៏គេនៅតែមានការខំប្រឹងដើម្បីតាមមនុស្សស្រីដែលគេស្រលាញ់ដែរ ។ គេគិតថាប្រសិនជាទៅរៀនជាមួយនឹងក្មេងៗ មុខជាខ្មាសគេស្លាប់ហើយ ដូច្នេះគេក៏សម្រេចចិត្តថា ឱ្យមិត្តភក្តិគេជាអ្នកបង្រៀន ។
កក្កដា ៖ " នែ៎! អាតុលា បើអញចង់សរសើរថាមុខគេស្អាត អង់គ្លេសថាម៉េចហ្ហា? "
តុលា ៖ " your face look like zombie "
កក្កដា ៖ " ចុះបើអញចង់សួរគេថា អញនឹកគេរាល់យប់? "
តុលា ៖ " so, I don't have feeling with you "
កក្កដា ៖ " ចុះបើអញចង់ដឹងថា គេមាននឹកអញវិញអត់?  "
តុលា ៖ " go away! "....

140335tkkk0ekk8kc8ekcc.jpg

រៀនបានប៉ុណ្ណេះពាក្យហើយកក្កដាក៏យកទៅអនុវត្តជាមួយនឹងនារីដែលគេស្រលាញ់...
កក្កដា ៖ " your face look like zombie " " so, I don't have feeling with you " " go away! "....
ផ្លាច់ៗៗៗ


លទ្ធផលដែលកក្កដាទទួលបានគឺសុីប៉ុន្មានកំផ្លៀងរបស់នារីម្នាក់នោះ ។ គេខឹងខ្លាំងណាស់ ក៏ទៅរកតុលាដើម្បីជម្រះបញ្ជី...
កក្កដា ៖ មិចហ្ហែងធ្វើបាបអញ?
តុលា ៖ អញមានចេះអង់គ្លេសពីអង្កាល់ បើអញអត់ដែលចូលរៀនដើរគេចសាលាជាមួយតែឯងហ្នឹង!
កក្កដា ៖ ចុះម៉េចហ្ហែងចេះពាក្យហ្នឹង? ហើយបកប្រែថាម៉េច?
តុលា ៖ អញក៏អត់ដឹងដែរ បើអញចេះតាមគេដែរហ្នឹង! ពេលអញនិយាយហើយសង្សារអញសុំអញបែកគ្នាហ្មង...
កក្កដា ៖ អុញ!!!
(លទ្ធផលអ្នករៀនគឺអញ្ចឹង! ងាយឱ្យគេបោកបាន)


អត្ថបទ៖ Seth

1's reply

chettola  V1  2018-6-8 11:50  From the mobile phone  | Show all posts
good story

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top