• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

សុនខកម្សត់មានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ បន្ទាប់ពីត្រូវម្ចាស់អប្រិយបោះបង់ចោល

[Copy link]
143091 0
Share
សុនខ(ញី)ដ៏កម្សត់មួយក្បាលត្រូវបានគេរាយការណ៍ថាបាត់បង់ជីវិត ដោយសារប្រេះស្រាំដួងចិត្ត បន្ទាប់ពីម្ចាស់របស់វា បោះបង់ចោលនៅឯអាកាសយានដ្ឋានមួយនៅប្រទេស កូឡុំប៊ី ។ វាបានចំណាយពេលមួយខែចុងក្រោយនៃជីវិតរបស់វាដើម្បីដើរជុំវិញអាកាសយានដ្ឋាននោះក្នុងការ ស្វែងរកម្ចាស់របស់វា ក្រោយមកវាក៏លែងស៊ីចំណី ដោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។

cover.jpg

សុនខដែលមានវិបត្តិផ្លូវចិត្តនោះត្រូវបានគេដាក់ឈ្មោះ នូបេ វៀចឺរ៉ា (Nube Viajera) ដែលមានន័យថា(ពពករសាត់) ដោយក្រុមពេទ្យសត្វដែលបានសង្គ្រោះវាពីព្រលានយន្តហោះ ប៉ាឡូណេហ្គ្រោ (Palonegro) នៅជិតរដ្ឋធានី ប៊ូការ៉ាម៉ាន់ហ្គា  Bucaramanga និងមើលថែទាំវារហូតដល់នាទីចុងក្រោយនៃជីវិត ដែលវាមានអាយុប្រហែល ០២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការដើរក្រឡឹង និងហិតក្លិនអ្នកដំណើរជាច្រើននាក់អស់រយៈពេលមួយខែ ដោយមិនព្រមស៊ីចំណី និងផឹកទឹក វាក៏ធ្លាក់ខ្លួនឈឺទ្រុឌទ្រោម ដែលសូម្បីតែឈរក៏មិនរួច ។

Nube-Viajera-dog.jpg

សាក្សីជាច្រើនបាននិយាយថា ជាច្រើនថ្ងៃចុងក្រោយនៃជីវិតរបស់វា សុនខដ៏គួរឲ្យអាណិតមួយនេះបានបោះបង់ការស្វែងរកម្ចាស់ជាប្រចាំថ្ងៃរបស់វា ហើយលូនចូលទៅជ្រុងដាច់ដោយឡែកតែឯង ដោយមិនព្រមទទួលយកចំណីអាហារ ដែលអ្នកដំណើរ និងបុគ្គលិកព្រលានយន្តហោះបានផ្តល់ឲ្យវាឡើយ ។ នៅទីបំផុតវាត្រូវបានគេនាំទៅគ្លីនិកពេទ្យសត្វមួយក្រោយពីមានមនុស្សម្នាក់បានជូនដំណឹងដល់អង្គការមិត្តសត្វ និងធម្មជាតិ ដែលហៅកាត់ថា (FANF) ដែលមានទីតាំងនៅទីក្រុង Bucaramanga ប៉ុន្តែបើទោះជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ក្រុមពេទ្យសត្វយ៉ាងណាក្តី ក៏សុនខនេះបានស្លាប់ក្នុងរយៈពេល ៤៨ម៉ោងក្នុងពេលកំពុងជួយសង្គ្រោះ ៕

Nube-Viajera-dog3.jpg

ប្រភព ៖ odditycentral
ប្រែសម្រួលដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top