Facebook Twitter Google+ Share

លក្ខណៈរបស់រុក្ខជាតិ និងសត្វមួយចំនួននៅក្នុងប្រទេសកម្ពុជា

[Copy link]
128389 0
Share
ប្រធានបទ ៖ ផ្លែឈើ (តំបន់ត្រូពិច)  ឈ្មោះជាភាសាខ្មែរ ៖ ស្វាយចន្ទី
អាចហៅបានម្យ៉ាងទៀតថា ៖ ខ្យូវ
ឈ្មោះជាភាសាអង់គ្លេស ៖ Cashew (ខេស្ស៊ូ)
ឈ្មោះជាវិទ្យាសាស្ត្រ ៖ Anacardium occidentale (អាណាកាដ្យូម អក្ស៊ីដង់តាល់)

cashew-2.jpg


សម្តេចសង្ឃរាជជួនណាត ៖ ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយ ឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឲ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់សន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើងដែរ ។ គ្រាប់ស្វាយចន្ទីលីងមានរសជាតិឈ្ងុយឆ្ងាញ់ សម្រាប់បរិភោគមុន នាំឲ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា (អ្នកស្រុកខ្លះហៅ ខ្យូវ គេនិយាយថា ដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ) ។

ប្រធានបទ ៖ បន្លែ

krorpan.jpg

ឈ្មោះជាភាសាខ្មែរ ៖ ក្រពេន
ឈ្មោះជាភាសាអង់គ្លេស ៖ Henna (ហេណឺ)
ឈ្មោះជាវិទ្យាសាស្ត្រ ៖ Lawsonia spinosa inermis (ឡសូនៀ ស្ពីណូសា អ៊ីណឺមីស)
សម្តេចសង្ឃរាជជួនណាត ៖ ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឲ្យក្រហម ។ ក្រពេនម្យ៉ាងទៀតពូជមកពីប្រទេសចិន មានស្លឹកស្ដើងជាងបន្ដិច គេយកស្លឹកមកធ្វើជាបន្លែ ។

ប្រធានបទ ៖ សត្វបក្សី

toucan-2.jpg

ឈ្មោះជាភាសាខ្មែរ ៖ កងកេង
ឈ្មោះជាភាសាអង់គ្លេស ៖ Toucan (ធូឃែន)
ឈ្មោះជាវិទ្យាសាស្ត្រ ៖ គ្មាន
សម្តេចសង្ឃរាជជួនណាត ៖ ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន គល់ចំពុះមានសណ្ឋានខ្ពស់ធំឡើងដូចសីរ សម្បុរសត្វនោះខ្មៅ ខ្លួនរាងធំវែង បើតាមធម្មតាច្រើននៅតែក្នុងព្រៃធំ មានផ្លែឈើជាអាហារ ។

ប្រធានបទ ៖
ផ្កា

cananga-odorata.jpg

ឈ្មោះជាភាសាខ្មែរ ៖ ក្ដាំងងា
ឈ្មោះជាភាសាអង់គ្លេស ៖ Ylang-ylang
ឈ្មោះជាវិទ្យាសាស្ត្រ ៖ គ្មាន
សម្តេចសង្ឃរាជជួនណាត ៖ ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ត្របកផ្កាវែង; ក្ដាំងងានេះមានពីរយ៉ាង មួយយ៉ាងធំកើតនៅស្រុកខ្មែរ, មួយយ៉ាងតូច ផ្កាលឿងជាងបន្ដិច ពូជមកពីប្រទេសចិន ។

ប្រភព ៖ tovna
ប្រែសម្រួលដោយ ៖ Marketa


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top