• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

​ជំងឺរលាកស្រោមខួរ​ចំពោះកុមារ

[Copy link]
128735 0
Share
​ជំងឺរលាកស្រោមខួរ​ក្បាល​គឺជា​ការ​រលាក​ទៅលើ​ភ្នាស​នៅ​ព័ទ្ធជុំវិញ​ខួរក្បាល និង​ខួរ ឆ្អឹង ខ្នង ហើយ​ជា​ធម្មតា​វា​កើត​ឡើង​ដោយសារ​ការ​រាលដាល​នៃ​ជំងឺឆ្លង ។ ការឡើង​ហើម​ដែល​មាន​ការ ពាក់ព័ន្ធ​នឹង​ការ​រលាក​ស្រោម​ខួរក្បាល​ច្រើន​តែ​បង្ក​ជា “Hallmark” សញ្ញា​សំខាន់​សម្រាប់​ចង្អុល បង្ហាញ​ជំងឺ​នេះ ហើយ​វា​រួមទាំង ឈឺក្បាល ក្តៅខ្លួន និង​រឹង​ករ ហើយ​វា​ច្រើន​កើត​លើ​កុមារ​អាយុ​តិច​ជាង​ប្រាំ​ឆ្នាំ​។​

56.jpg

​កុមារ​ដែល​មិន​បាន​ទទួល​វ៉ាក់ស៊ាំង​គ្រប់គ្រាន់​គឺ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺរលាកស្រោមខួរ​ក្បាល ។ ដូច្នេះ​កត្តា​ប្រឈម​មុខ​ផ្សេងៗ​ទៀត​មាន​ដូចជា​៖

- អាយុ​ ៖ ភាគច្រើន​នៃ​ករណី​ជំងឺរលាកស្រោមខួរ​ក្បាល​ដោយសារ​វី​រ៉ុស​កើតឡើង​លើ​កុមារ អាយុ​តិចជាង ៥​ឆ្នាំ ។ កាលពីមុន ជម្ងឺរលាកស្រោមខួរ​ដោ​សា​បាក់តេរី​ជា​ធម្មតា​ក៏ប៉ះពាល់​ទៅលើ​ក្មេង​តូចៗ​ដែរ ។ ប៉ុន្តែ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ១៩៨០​មក លទ្ធផល​នៃ​ការ ការពារ​តាម​រយៈ​ការចាក់​វ៉ាកសាំង​អោយ​កុមារ ។​

- រស់នៅ​ក្នុង​សហគមន៍​ដែល​មាន​ជំងឺ​ ៖ និស្សិត​នៅ​តាម​អន្តេវាសិកដ្ឋាន​, កងទ័ព​, និង ក្មេងៗ នៅ​តាម​សាលា​បរទេស និង​ក្នុង​មណ្ឌល​ថែទាំ​សុខភាព​កុមារ​មានការ​ប្រឈម កាន់ តែ​ខ្លាំង ដោយសារ​តែ​បាក់តេរី​ងាយ​នឹង​ចម្លង​តាម​ផ្លូវដង្ហើម និង​លឿន​បំផុត​ទៅលើ​ក្រុម​មនុស្ស​ណា ដែល​នៅ​ផ្តុំគ្នា​ច្រើន​ដូចជា​យុវវ័យ ឬ​មនុស្សពេញវ័យ ។​

- ស្ត្រី​មាន​ផ្ទៃពោះ​ ៖ ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ គឺ​អ្នក​ប្រឈម​កាន់តែ​ខ្លាំង​ក្នុង​ការឆ្លង​ជំងឺ Listeriosis ដែល​បង្កឡើង​ដោយ​បាក់តេរី Listeria និង​ធ្វើអោយ​រលាក​ស្រោម​ខួរ ។ ប្រសិនបើ​អ្នក​មាន​ជំងឺ Listeriosis កូន​នៅ​ក្នុង​ផ្ទៃ​របស់​អ្នក​ក៏​ត្រូវ​ប្រឈម​មុខ​ដែរ ។​

- ធ្វើការ​ជាមួយ​សត្វ​ ៖ អ្នក​ដែល​ធ្វើការ​ជាមួយ​សត្វស្រុក​ដូចជា​អ្នក​ប្រមូល​ទឹកដោះគោ និង​ម្ចាស់​កសិដ្ឋាន​គឺ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​បាក់តេរី Listeria និង​ធ្វើអោយ​រលាក ស្រោម​ខួរក្បាល ។​

- ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ ៖ កត្តា​ដែល​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះខ្សោយ​ដូចជា ជំងឺ អេដស៍ ទឹកនោម​ផ្អែម និង​ប្រើ​ថ្នាំ​ទប់ទល​ប្រព័ន្ធ​ភាពស៊ាំ​ក៏​អាច​ធ្វើអោយ​ប្រឈម​កាន់តែ ខ្លាំង​នឹង​ជំងឺរលាកស្រោមខួ​រដែរ ។ ការ​កាត់​អណ្តើក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់៕  


អត្ថបទ៖ jupi

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top