Facebook Twitter Google+ Share

ប្រសិនបើមនុស្សដែលយើងស្រលាញ់កំពុងធ្វើរឿងទាំងនេះ បញ្ជាក់ថាគាត់ចាប់ផ្តើមប្រែប្រួលហើយ

[Copy link]
127760 0
Share
មានពេលវេលាជាច្រើនដែលមនុស្សស្រីតែងតែគិតថាដៃគូ ឬមិត្តប្រុសរបស់ខ្លួនឯងប្រហែលជាផ្លាស់ប្តូរហើយ ។ ពួកគេកំពុងតែទទួលបានអារម្មណ៍ថាមិត្តប្រុសរបស់ខ្លួនស្រលាញ់ខ្លួនមិនគ្រប់គ្រាន់នោះទេ ។ ជាធម្មតាមនុស្សស្រីតែងតែចង់ទទួលបានភាពភ្ញាក់ផ្អើលផ្សេងៗដែលមនុស្សប្រុសផ្តល់ឲ្យមកកាន់គេ ។ ពួកគេតែងតែចង់ទទួលបានការយកចិត្តទុកដាក់ពីមិត្តប្រុស ដែលអាចផ្តល់នូវអ្វីៗទៅតាមការចង់បានរបស់គេ ដែលមិនថាមានការងារ ឬកាតព្វកិច្ចសំខាន់ប៉ុណ្ណាក៏ដោយ ក៏ត្រូវតែទុករូបគេសំខាន់ និងមុនដំបូងបង្អស់ ។

ប៉ុន្តែប្រសិនបើដៃគូរបស់គាត់ចាប់ផ្តើមបញ្ឈប់នូវទង្វើណាមួយដែលមានខាងលើនេះ មនុស្សស្រីទាំងអស់នឹងចាប់ផ្តើមមានអារម្មណ៍ថាមិត្តប្រុសរបស់គេប្រែហើយ មិត្តប្រុសរបស់គេផ្លាស់ប្តូរហើយ មិត្តប្រុសរបស់គេលែងដូចមុនហើយ ហើយក៏ប្រហែលជាលែងស្រលាញ់គេទៀតហើយ ។

151023-173474.jpg

ការផ្លាស់ប្តូរវាបានក្លាយទៅជារឿងធម្មតាទៅហើយ ព្រោះនេះវាជាធម្មជាតិដែលបានកំណត់មក ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែផ្លាស់ប្តូរ ក៏នៅមានអ្នកដែលគោរពតាមលក្ខខណ្ឌដែលកំណត់មកពីមុនដោយមិនកែប្រែ ។ ខាងក្រោមជាចំណុចមួយចំនួនដែលបញ្ជាក់ថាមិត្តប្រុសរបស់អ្នកផ្លាស់ប្តូរហើយ៖

១. ភាពផ្អែមល្ហែម
វាត្រូវបានមនុស្សគ្រប់គ្នាជឿជាក់ថា ភាពផ្អែមល្ហែមពិតជាបានបន្ថែមនូវអារម្មណ៍ស្នេហាសម្រាប់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាដោយមិនមានការប្រែប្រួល ឬការផ្លាស់ប្តូរចិត្តពីគ្នានោះទេ ។ មិនថាពេលណាក៏ដោយអ្នកតែងតែទាមទារ និងស្វែងរកការយកចិត្តទុកដាក់ ការបារម្ភ និងការលើកទឹកចិត្តពីមិត្តប្រុសនោះ ប៉ុន្តែផ្ទុយទៅវិញគាត់មិនបានផ្តល់អោយអ្នកនូវចំណុចទាំងនេះ ក៏អាចបញ្ជាក់មិត្តប្រុសរបស់អ្នកចាប់ផ្តើមប្រែប្រួលហើយ ។

២. មិនអើពើចំពោះលេខទូរសព្ទរបស់អ្នក
តើគាត់ជាមនុស្សតែម្នាក់ដែលធ្លាប់រង់ចាំអ្នករាប់ម៉ោងចំពោះការហៅចូលទូរសព្ទរបស់អ្នកមែនទេ? តើគាត់ចាប់ផ្តើមមានអារម្មណ៍ថាចង់ចៀសវាងការទំនាក់ទំនងជាមួយអ្នកតាមទូរសព្ទហើយមែនទេ? ប្រើសិនបើវាបានកើតឡើងចំពោះទំនាក់ទំនងរបស់អ្នកជាមួយនឹងគាត់ អ្នកក៏គួរតែចាប់ផ្តើមក្នុងការពិនិត្យមើលទៅទំនាក់ទំនងនេះម្តងទៀតហើយ ព្រោះវាប្រហែលជាលែងដូចមុនហើយ ។ ភាពមិនអើពើ គឹជាសញ្ញាមួយដែលបញ្ជាក់យ៉ាងច្បាស់ថា មិត្តប្រុសរបស់អ្នកប្រហែលជាមានមនុស្សដែលសំខាន់ចំពោះគេបន្ទាប់ពីអ្នកហើយ ។

៣. លាក់បាំង
មិត្តប្រុសរបស់អ្នកចាប់ផ្តើមលាក់បាំងនូវរឿងរ៉ាវមួយចំនួនពីអ្នកនៅពេលដែលគាត់ដឹងថា ប្រសិនបើគាត់ប្រាប់ទៅកាន់អ្នកនូវរឿងទាំងអស់នោះ វានឹងក្លាយជារឿងដែលមិនទុកចិត្តគ្នា ។ ការលាក់បាំង បែបនេះហើយដែលធ្វើឲ្យក្តីស្រលាញ់របស់អ្នកទាំងពីរនឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ ។ គ្រឹះដ៏រឹងមាំនៃទំនាក់ទំនងស្នេហា គឺការជឿទុកចិត្តចំពោះគ្នា ប៉ុន្តែប្រសិនបើមាននរណាម្នាក់នឹងលាក់បាំងនូវរឿងផ្សេងៗនោះ អាចនឹងធ្វើឲ្យលែងមានការទុកចិត្តគ្នាបន្តទៀតហើយ ។

ទាំងអស់នេះហើយ ដែលបានធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកថមថយចុះបន្តិចម្តងៗ រហូតមិនអាចមានការស្រោចស្រង់ឡើងវិញបាននោះទេ ។ ដូច្នេះសូមធ្វើអោយមានតុល្យភាពចំពោះគ្នា មិនត្រូវឲ្យរឿងទាំងអស់នេះកើតឡើងបានឡើយ ៕

ប្រភព៖ Likelovequotes
ប្រែសម្រួល៖ Pisoth

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top