Facebook Twitter Google+ Share

ខ្ញុំមិនមានអ្វីទេ

[Copy link]
126808 0
Share
ខ្លួនរបស់ខ្ញុំតូចទេ ដូច្នេះខ្ញុំមិនអាចឈរនៅចំពោះមុខមនុស្សជាច្រើនដើម្បីនិយាយឲ្យពួកគេស្ដាប់បានច្រើនទេ ។ សំឡេងរបស់ខ្ញុំខ្សោយណាស់ ធ្វើម៉េចខ្ញុំមានឥទ្ធិពលដើម្បីស្រែកឲ្យឮដល់ត្រើយម្ខាងនៃជើងមេឃបានទៅ ។  ខ្ញុំមិនមែនជាឋានៈតួនាទី មិនមែនជាបរិញ្ញាបត្រ មិនមែនជាលិខិតសរសើរ ខ្ញុំមិនមែនជាអ្វីទាំងអស់ដែលមិត្តអ្នកអានចង់ដឹង ។

snowman-1024x640.jpg

ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចាប់កំណើតលើផែនដី និងរស់នៅធម្មតាដូចគេឯង គឺខ្ញុំគោរពចំពោះមនុស្សលើភាពជាមនុស្សរបស់គេ ហើយខ្ញុំគិតថាគេនឹងផ្ដល់តម្លៃដល់ខ្ញុំក្នុងភាពជាមស្សដូចគ្នា ។ ខ្ញុំស្រលាញ់តែអ្វីដែលជាភាពស្មោះត្រង់ប៉ុណ្ណោះ ។

ភាពជាមនុស្ស គឺមិនមែនជាអ្វីផ្សេងក្រៅពីភាពជាមនុស្សទេ មិនមែនទ្រព្យសម្បត្តិដ៏ច្រើន មិនមែនសាសនាណាមួយ មិនមែនបរិញ្ញាបត្រជាន់ខ្ពស់ណាមួយ មិនមែនជាចំណេះដឹងខ្ពង់ខ្ពស់លើសគេ មិនមែនជាអំណាចតួនាទីធំដុំអ្វីទាំងអស់ ប៉ុន្តែគឺភាពជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ៕

អត្ថបទ៖ Jirayu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top