• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

បាយដំណើបសង់ខ្យាធូរេន

[Copy link]
123147 0
Share

093637znrl5nsn5wzns5zg.jpg


គ្រឿងផ្សំ៖

  • អង្ករដំណើប ៥០០ ក្រាម
  • ខ្ទិះដូង ១ គីឡូ
  • ស្កសរ ៤០០ ក្រាម
  • ធូរេន ៤-៥ ក្លែប
  • ស្លឹកតយ ៥ – ៦ សន្លឹក
  • ម្សៅឆា ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ


វិធីធ្វើ៖
១.
ជាការចាប់ផ្តើមអ្នកត្រូវលាងអង្ករដំណើបជាមុនសិន បន្ទាប់មកអ្នកយកសំភារៈចំហុយបាយយកមករៀបស្លឹកតយ(៤សន្លឹក) ដើម្បីក្រាលពីក្រោមអង្ករដំណើប។
២.ពេលដែលរៀបស្លឹកតយរួចរាល់ហើយអ្នកក៍យកអង្ករដំណើបដែលអ្នកបានលាងទុកនោះយកមកចាក់ពីលើរួចវាចឲ្យស្មើទើបរៀបចំដាក់ចំហុយ។
៣.អ្នកយកចានគោមតូចល្មមមួយយកមកដាក់ម្សៅឆារួចចាក់ខ្ទិះដូងចូលល្មមលិចម្សៅឆាហើយកូរឲ្យរលាយចូលគ្នា។
៤.អ្នកចាប់ផ្តើមរំងាស់ខ្ទិះដូង ដោយចាក់ខ្ទិះដូងនោះចូលទៅក្នុងឆ្នាំង បន្ទាប់មកក៍ដាក់អំបិល ១ ស្លាបព្រាកាហ្វេ, ស្កសរ ៤០០ ក្រាម រួចកូរវាសិនទើបបន្ថែមធូរេន ៥ ក្លែប និងស្លឹកតយ ២ សន្លឹក រួចហើយក៍បន្តរំងាស់ទៀតរហូតទាល់តែពុះក៍បន្ថែមម្សៅឆានិងខ្ទិះដូងដែលបានកូរឲ្យរលាយនោះចូលទៅក្នុងឆ្នាំងផងដែរ។
៥.ជាចុងក្រោយអ្នកត្រូវយកបាយដំណើបដែលអ្នកចំហុយឆ្អិនយកមកដួសដាក់ចានរូចចាក់ខ្ទិះដូងចូល(ខ្ទិះដើម) ហើយច្រចល់ចូលគ្នាបន្ទាប់មកទៀតក៍ដួសខ្ទិះដូងនិងធូរេនដែលបានរំងាស់ជាមួយគ្នាឆ្អិននោះដាក់ពីលើនោះវាជាការរូចរាល់។



អត្ថបទដោយ៖ Tinako


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top