• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

អត្ថន័យជីវិតក្រោយអាពាហ៍ពិពាហ៍

[Copy link]
130887 0
Share
មនុស្សស្រីទាំងអស់ក្រោយរៀបអាពាហ៍ពិពាហ៍ នាងតែងជួបនូវរឿងរ៉ាវលំបាកជាច្រើនទាំងផ្លូវចិត្ត និងផ្លូវកាយ ទោះជានាងបានរៀបការក្នុងត្រកូលអ្នកមានមុខមាត់ បុណ្យសក្តិ កត្តិយសយ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែមិនអាចគេចផុតពីរឿងមួយចំនួនបានឡើយ។ ប៉ុន្តែមនុស្សប្រុសជាស្វាមីភាគច្រើនគ្មានថ្ងៃយល់ពីភរិយាឡើយ ដឹងតែពីអារម្មណ៍ខ្លួនឯង និងឃើញតែពីកំហុសភរិយា។ មនុស្សប្រុសមួយចំនួនគិតថាខ្លួន ជាមេគ្រួសារ ជាអ្នករកលុយចូលផ្ទះ។  ប៉ុន្តែសួរថា តើអ្នកដឹងទេថាជីវិតមនុស្សស្រីក្រោយរៀបអាពាហ៍ពិពាហ៍រួចហើយនាងមានផលលំបាកយ៉ាងណា? ពេលខ្លះអារម្មណ៍នាងពិបាកប៉ុណ្ណា?

Untitled-1.jpg

បន្ទាប់ពីរៀបការរួចហើយ នាងត្រូវមានតួនាទីក្នុងការពពោះកូនរហូតដល់ ៩ខែ១០ថ្ងៃ ដែលជារឿងមួយមនុស្សប្រុសទាំងអស់មិនអាចធ្វើបានដូចមនុស្សស្រីឡើយ។ ហើយរៀងរាល់ថ្ងៃនាងជាភរិយារបស់ស្វាមីផង ជាម្តាយរបស់កូនផង កិច្ចការស្ទើរតែមួយរយមុខទាំងកិច្ចការងារផ្ទះ និងកិច្ចការផ្ទាល់ខ្លូនក្នុងមួយថ្ងៃមួយថ្ងៃរកតែពេលសម្រាកមិនបាន ហើយខួរក្បាលគិតពីកូនស្ទើរគ្រប់ពេល ព្រោះអ្វីដែលនាងបានធ្វើគឺដើម្បីតែកូន ខ្លាចកូនមិនបានល្អដូចកូនគេ។ នាងស៊ូគ្រប់ឧបសគ្គដើម្បីរកប្រាក់កាក់ចូលក្នុងផ្ទះទាំងញើសឈាមដើម្បីក្រុមគ្រួសារ ព្រោះនាងមិនចង់ឲ្យគេមើលងាយប្តី តែប្តីវិញមិនដែលយល់ពីនាងឡើយ។ មានយប់ខ្លះប្តីចូលខារ៉ាអូខេ សួរថាចិត្តប្រពន្ធពិបាកយ៉ាងណា ទោះពេលខ្លះនាងមិននិយាយអ្វីក៏ដោយ តែក្នុងចិត្តនាងស្ទើរតែប្រេះទៅហើយ ព្រោះនាងទ្រាំដោយសារមិនចង់ឲ្យបែកបាក់គ្រួសារ មិនចង់ឲ្យកូនព្រាត់ឪពុក។ ទោះពេលខ្លះនាងរវល់យ៉ាងណាក៏ដោយ ក៏នាងនៅតែបំពេញតួនាទីជាម្តាយល្អសម្រាប់កូន នាងតែងតែផ្តល់ភាពកក់ក្តៅ ការលើកទឹកចិត្ត ភាពស្និទ្ធស្នាល ហើយយល់ចិត្តកូនជាជាងឪពុក។

ដូចនេះបុរសៗជាស្វាមីគ្រប់រូបគួរតែផ្តល់សេចក្តីស្រលាញ់ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ អធ្យាស្រ័យ ឲ្យតម្លៃនិងគោរពភរិយា ដើម្បីឲ្យក្រុមគ្រួសារអ្នកមានក្តីសុខ និងមានសុភមង្គលជារៀងរហូត នោះទើបអ្នកអាចក្លាយជាស្វាមីដ៏គំរូ និងជាឪពុកដ៏ល្អម្នាក់ផងដែរស៕

អត្ថបទ៖ Queenco





Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top