• Sambath
  • Moderator

6Follower

  • Sambath
Facebook Twitter Google+ Share

ហេតុអ្វីនៅពេលបើកបររថយន្តល្បឿនលឿន មានការរង្គោះរង្គើកង់មុខ ?

[Copy link]
20187 0
Share
នៅខណៈពេលបើកបរល្បឿនលឿនមានការរង្គោះរង្គើនៃកង់មុខរបស់រថយន្ត​ ដែលជាធម្មតាគឺបណ្ដាលមកពីតុល្យភាពខាងក្រៅយ៉ាន់កង់ ឬយ៉ាន់កង់មានលក្ខណៈកោងផងដែរ ។

Untitled-1.jpg

អ្វីដែលយើងត្រូវធ្វើការត្រួតពិនិត្យដំបូងគឺគួរតែជាភាពផ្អៀងនៃកង់ ហើយត្រូវធ្វើការពិនិត្យលើកផ្នែកខាងមុខរបស់រថយន្តដោយដូយរថយន្តឡើងអោយផុតពីដី ហើយបង្វិលកង់នីមួយៗ ដោយដៃ ប្រសិនបើមើលទៅចលនាចំហៀង ឬក្នុង និងក្រៅរបស់យ៉ាន់កង់វាមានភាពកោងចាំបាច់ត្រូវដូរវាចេញភ្លាមតែម្ដង។

ប្រសិនបើអ្នកពុំពិនិត្យមើលចលនាចំហៀងក្នុងយ៉ាន់ វាពុំមានន័យថាយ៉ាន់កង់ត្រង់នោះឡើយ ។ ប្រហែលជាគែមចំហៀងរបស់យ៉ាន់ផុតកំណត់ដែលបណ្ដាលអោយមានការរង្គោះរង្គើនៅកង់ទាំង២ របស់រថយន្ត ប៉ុន្តែមើលទៅហាក់បីដូចជាមិនទាន់ដល់កំណត់អញ្ចឹង ។

ដើម្បីស្វែងរកនូវបញ្ហាប្រភេទនេះ អ្នកគួរតែត្រូវការឧបករណ៍នាឡិកាស្ទង់ សម្រាប់ចង្អុលបង្ហាញអោយដឹងមុនផងដែរ ។ ផ្នែកចំហៀងដែលផុតកំណត់ច្រើនជាង 50 អុីញ ដែលអាចគ្រប់គ្រាន់អោយមានបញ្ហាខាងលើកើតឡើងបាន ។

ការមិនប្រយ័ត្នប្រយែង ឬ ការតម្រង់កង់អោយត្រង់មិនបានដិតដល់ (ត្រូវពិនិត្យ និងកែតម្រូវអោយត្រង់តាមតម្រូវការ) ឬសន្ទះបិទបើកខ្យល់កាច់ចង្កូត (នៅលើរថយន្ត Truck ឬ រថយន្តផ្សេងទៀត ដែលបំបាក់ជាមួយនឹងឧបករណ៍រក្សាស្ថិរភាពកាច់ចង្កូត ) ។

បម្រាម ៖ ទោះជានរណាម្នាក់អះអាងថា ពួកគេអាចតម្រង់យ៉ាន់ដែលកោង អោយត្រង់យ៉ាងណាក៏ដោយ ធ្វើដូច្នេះគឺជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ ជាពិសេសគឺជាមួយនឹងយ៉ាន់លោហៈធាតុអាលុយមីញ៉ូមតែម្ដង ។ ការប្ដូរថ្មីជាជម្រើសដ៏ល្អ និងមានសុវត្ថិភាពបំផុត ផងដែរ ៕


ដោយ ៖ Sambath
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top