Facebook Twitter Google+ Share

សុំខួរក្បាលសម្រាប់ចងចាំ

[Copy link]
18453 0
Share
ពេលវេលាកន្លងដូចជាបក្សីហោះហើរអញ្ចឹង វាលឿន លឿនខ្លាំងមែនទែនរហូតធ្វើឲ្យពួកយើងត្រូវបែកគ្នាដោយគ្មានពាក្យអ្វីមកថ្លែងវាចានោះទេ ។ ពេលវេលាបានឆាបឆក់យកមនុស្សដែលខ្ញុំស្រលាញ់ឲ្យរសាត់ទៅតាមវាតាដោយមិនខ្វាយខ្វល់ពីទឹកចិត្តខ្ញុំសូម្បីតែបន្តិច ។ ពេលវេលាពិតជាចិត្តដាច់ណាស់ បង្ខំមនុស្សដែលធ្លាប់តែស្រលាញ់គ្នាឲ្យឃ្លាតពីគ្នាដោយមិនអាចបរិយាយអ្វីទាំងអស់ ។

សុំខួរក្បាលសម្រាប់ចងចាំ.jpg

កាលៈទេសៈដែលពួកយើងបានជួបគ្នាវាដូចជាមិនសក្តិសមនឹងបំណងប្រាថ្នារបស់ពួកយើងទាល់តែសោះ ។ ចង់ប្រាប់ថាយ៉ាងណាក៏នៅតែស្រលាញ់ ស្រលាញ់មនុស្សតែម្នាក់គត់ដែលចូលមកបំពេញន័យឲ្យជីវិតរបស់ខ្ញុំ រួចក៏ចាកចេញពីជីវិតរបស់ខ្ញុំដោយមិនមានក្តីអាឡោះអាល័យអ្វីទាំងអស់ ។

មិនសង្ឃឹមថានឹងវិលវិញនោះទេ គ្រាន់តែសុំចិត្តនឹក សុំចិត្តស្រលាញ់ សុំខួរក្បាលសម្រាប់ចងចាំ វាអាចនឹងគ្រប់គ្រាន់ពេកទៅហើយសម្រាប់ជីវិតដ៏សែនធូររលុងមួយនេះ ។ បើបានឃើញ បានយល់ ក៏សូមចងចាំផងណានៅមានមនុស្សម្នាក់ដែលកំពុងឈររង់ចាំនៅកន្លែងចាស់ កន្លែងដែលធ្លាប់សើចដែលត្រឡប់មកជាទឹកភ្នែកវិញម្តងហើយនៅពេលនេះ ៕

អត្ថបទ៖ Pisoth
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top