• jupi
  • Moderator

5Follower

  • jupi
Facebook Twitter Google+ Share

ចង់ Delete បងចេញពីបេះដូង

[Copy link]
29792 0
Share
ស្នេហាមួយដែលជួបតែក្តីទុក្ខ ស្នេហាមួយដែលយល់តែភាពឯកា តើមាននរណាម្នាក់ដែលចង់នៅបន្តជាមួយនឹងមនោសញ្ចេតនាបែបនេះបន្តទៀតនោះ! ស្នេហា! មានសើច មានយំ ជួបស្មោះក៏មានក្តីសុខ ជួបក្បត់ក៏ត្រូវគ្រាំគ្រាចិត្ត នេះជារសជាតិនៃស្នេហា...

1.jpg

ចុះសម្រាប់ជីវិតស្នេហាខ្ញុំយ៉ាងណាដែរ? គ្មានការផិតក្បត់ តែក៏ដូចគ្មានក្តីសុខ ស្រលាញ់ដូចមិនស្រលាញ់! មានសង្សារដូចគ្មាន! ខ្វះការយល់ចិត្ត! ខ្វះភាពកក់ក្តៅ! ចុះឡើងៗ ក៏មិនយល់ថាស្រលាញ់គ្នាដើម្បីអ្វី? ទោះស្មោះភក្តី បានត្រឹមតែកំព្រារងាឯកាបែបនេះ! អញ្ចឹងសុខចិត្តបញ្ចប់មិនល្អជាងទេឬយ៉ាងណា....?

សង្សារខ្ញុំជាកំពូលមនុស្សរវល់ ជាបុរសបេះដូងទឹកកក នៅក្បែរគេពេលណាខ្ញុំតែងមានអារម្មណ៍ថារងារកថាមិនត្រូវ... គេតែងធ្វើខ្លួនដូចជាមនុស្សខ្លួនមួយ គេមិនធ្លាប់ខ្វាយខ្វល់ពីសុខទុក្ខខ្ញុំយ៉ាងណានោះទេ តែគេតែងប្រាប់ខ្ញុំថា គេស្រលាញ់ខ្ញុំ!
មែន! ខ្ញុំតែងទទួលបានពាក្យថាស្រលាញ់ ប៉ុន្តែខ្ញុំមិនធ្លាប់ទទួលបានទង្វើថាស្រលាញ់នោះទេ គេតែងទុកខ្ញុំឲ្យកំព្រាតែម្នាក់ឯង មិនថាខ្ញុំត្រូវការគេប៉ុណ្ណា គេតែងបញ្ជាក់តាមកាយវិការថាគេមិនបានខ្វល់នឹងបញ្ហារបស់ខ្ញុំឡើយ “នេះឬក្តីស្រលាញ់?”

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top