• Queenco
  • Moderator

6Follower

  • Queenco
Facebook Twitter Google+ Share

ចង់សម្រាកលំហែកាយវិលល្ងាច កុំរំលងរមណីយដ្ឋាន បឹងរំចង់

[Copy link]
20137 0
Share
នាថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាកចង់ទៅអង្គុយលេងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ញុំាអាហារ ស្ទូចត្រីលេង ហើយមិនចង់ទៅក្រៅក្រុងទៀតមែនទេ? Kohthmey នឹងនាំលោកអ្នកឲ្យស្គាល់កន្លែងមួយដែលមានបរិយាកាសបរិសុទ្ធ ទេសភាពបែបស្រុកស្រែ ហើយថែមទាំងមានម្ហួបឆ្ងាញ់ៗព្រមទាំងមានតម្លៃសមរម្យថែមទៀតផង។

20374359_2309743949249832_3284502006480072336_n.jpg

រមណីយដ្ឋាន និងភោជនីយដ្ឋាន បឹងរំចង់ ពីមុនឡើយគ្រាន់តែជាបឹងតូចមួយ តែឥលូវមានការកែប្រែ និងអភិវឌ្ឍឲ្យក្លាយជាបឹងសិប្បនិម្មិតយ៉ាងស្រស់ស្អាតដើម្បីធ្វើជាខ្ចុះតូចៗជាប់ៗគ្នាសម្រាប់អង្គុយសម្រាកញុំាអាហារ ហើយថែមទាំងអាចស្ទូចត្រីបានថែមទៀតផង។ អូ!!! អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ រមណីយដ្ឋានមួយនេះក៏មានដាំបន្លែជាច្រើនប្រភេទ និងសួនផ្កាដ៏ធំក្នុងទីធ្លារមណីយដ្ឋានមួយនេះផងដែរ។

17952885_2241174992773395_6515885470751048053_n.jpg

17861855_2232947260262835_523715868018711509_n.jpg

19023368_2272804459610448_8442698227748713295_o.jpg


ដោយសារតែនៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពបែបស្រុកស្រែ ខ្យល់អាកាសបរិសុទ្ធ ម្ហូបឆ្ងាញ់ៗមានអនាម័យ ព្រមទាំងមានតម្លៃសមរម្យទៀត សេវាកម្មល្អ ជាពិសេសមិននៅឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ទើបធ្វើឲ្យរមណីយដ្ឋានមួយនេះមានភ្ញៀវទៅកម្សាន្តលេងជារៀងរាល់ថ្ងៃតែម្តង។ ចំពោះរមណីយដ្ឋាន បឹងរំចង់ មានទីតាំងស្ថិតនៅក្នុងចន្លោះ ៣គីឡូម៉ែត្រពីស្ពានព្រែកហូរ ជិតស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៥ ក្នុងសង្កាត់ព្រែកកំពឹល ខណ្ឌដង្កោ រាជធានីភ្នំពេញ។

21369508_2340969012793992_7852457093925371577_n.jpg

23794778_2386602488230644_40058449078623193_n.jpg

23843639_2386602388230654_4539663105669350344_n.jpg


អត្ថបទ៖ Queenco


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top