• tinako
  • Moderator

7Follower

  • tinako
Facebook Twitter Google+ Share

កុំ Delete បងចេញពីបេះដូង

[Copy link]
20844 0
Share
គ្មានអ្វីឈឺចាប់ជាងធ្វើឱ្យបាត់បង់មនុស្សដែលខ្លួនស្រលាញ់នោះទេ!គ្រប់យ៉ាងខ្ញុំជាអ្នកសាងឡើងដោយខ្លួនឯង ខ្ញុំជាដើមហេតុដែលធ្វើឱ្យនាងត្រូវឈឺចាប់។ បើសិនជាពេលវេលាអាចវិលត្រលប់ក្រោយខ្ញុំនឹងមិនបណ្តោយឱ្យរឿងនេះកើតឡើងឡើយ។ ខ្ញុំដឹងថានាងឈឺចាប់! ខ្ញុំដឹងថានាងឯកា!  ខ្ញុំពិតជាចង់សុំទោសនាងណាស់! ចង់ថ្នាក់ថ្នមនាង!ចង់ផ្តល់ក្តីស្រលាញ់ដល់នាងឲ្យបានច្រើនជាងនេះ...

2.jpg

ប៉ុន្តែពេលនេះ ខ្ញុំប្រហែលជាអស់ឱកាសហើយ!! លែងមានពេលសើររើនិងលុបលាងកំហុសពីមុនហើយ... ព្រោះពេលនេះ នាងមានអ្នកថែហើយនាងមានអ្នកនៅក្បែរហើយ។ ខ្ញុំដឹងថាបុរសម្នាក់នោះល្អជាងខ្ញុំអាចមើលថែនាងបានល្អជាខ្ញុំ តែខ្ញុំនៅតែមិនអស់ចិត្តខ្ញុំនៅតែព្យាយាមតាមយកក្តីស្រលាញ់របស់នាងត្រលប់មកវិញបើទោះជាខ្ញុំមិនច្បាស់ថានាងព្រមផ្តល់ឱកាសឱ្យខ្ញុំឬក៏អត់ក៏ដោយ។
ជ្រុលខ្លួនជាខុសហើយ ជ្រុលជាស្រលាញ់នាងខ្លាំងទៅហើយទោះនាងព្រមអត់ឱនឬក៏អត់ ក៏ខ្ញុំត្រូវតែក្រាញននាលដើម្បីឱ្យនាងអភ័យទោសឱ្យខ្ញុំដែរ...
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top