• sky
  • Moderator

1Follower

  • sky
Facebook Twitter Google+ Share

អ្នកជំនួញទាំង ៥រូប ដែលល្បីនៅប្រទេសកម្ពុជា

[Copy link]
31804 0
Share
នេះជាការដកស្រង់ខ្លះៗពីមុខជំនួញជោគជ័យរបស់ពួកគាត់ ដែលយើងធ្លាប់បានស្គាល់ពីមុន និងការបន្តកសាងកេរ្តិ៍ឈ្មោះមកដល់ពេលបច្ចុប្បន្ននេះ ។ ពួកគាត់ទាំង ៥រូប គឺជាបុគ្គលដ៏ល្បីលើវិស័យជំនួញនៅប្រទេសកម្ពុជា​ ដែលរួមមាន អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ហុង ពីវ, លោកឧកញ៉ា លី យ៉ុងផាត់, ឧកញ៉ា ម៉ុង ឬទ្ធី​​ និង​ ឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ។

CoverStoryriNA - Copy - Copy - Copy.jpg


១. អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) ត្រូវបានគេចាត់ទុកថាជាអ្នកជំនួញដ៏ជោគជ័យ និងមានឥទ្ធិពលមួយរូបនៅកម្ពុជា ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជាដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធតូចៗផ្សេងទៀតជាច្រើន Cellcard, ANZ Royal, CTN, EZECOM, ONE TV, CAMBODIANA HOTEL, INFINITY, TOLL ROYAL RAILWAYS និង KFC ជាដើម ។

145646064499.jpg

២. អ្នកឧកញ៉ា ហុង ពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននឹងកំពុងសាងសង់បុរីជាច្រើននៅភ្នំពេញ និងតាមជាយក្រុងភ្នំពេញ ។ កេរ្តិ៍​ឈ្មោះ​ឧកញ៉ា ហុង ពីវ ត្រូវបានគេស្គាល់គ្រប់ទិសទី តាមរយៈ​ការ​ផ្តល់​ជំនួយ​សប្បុរស​ធម៌​​រាប់​លាន​ដុល្លារ​អាមេរិកទៅ​ដល់​កាក​បាទ​ក្រហម​កម្ពុជា និង​មន្ទីរ​ពេទ្យ​គន្ធា​បុប្ជា និង​ជំនួយ​សប្បុរស​ធម៌​ផ្សេងៗ​ជា​ច្រើន​ទៀតផងដែរ ។

តាមរយៈ​ការ​អភិវឌ្ឍ​បុរី​លំនៅ​ដ្ឋាន​ លោក​ឧកញ៉ា​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​លើក​ស្ទួយ​មុខ​មាត់​សម្រស់​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់​រីក​ចម្រើនថែមទៀតផង ។

1512117984302.jpg


៣. លោកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិកនិងជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុន L.Y.P. Group ។ លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុនជាច្រើនៅក្នុងប្រទេសកម្ពុជា​ ដែលរួមមានវិស័យសណ្ឋាគារ​ និង​កម្សាន្ត, ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​ទឹក​ភ្លើង, ​វិស័យ​កសិកម្ម និង​ដំណាំ​កសិ​ឧស្សាហកម្ម,​ វិស័យ​ដោះដូរ​ទំនិញ និង​ចែកចាយ​ទំនិញ, វិស័យ​អចលនទ្រព្យ និង ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ។

Ly-Yong-Phat-Kith-Meng-Hun-To-AP.jpg

៤. លោកឧកញ៉ា ម៉ុង ឬទ្ធី គឺជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងជាប្រធានក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មផ្នែកឯកជន ។ ជំនួញ​សំខាន់​ៗ​របស់​លោកឧកញ៉ារួមមាន៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​លើ​ដំណាំ​ដូង​ប្រេង​នៅ​កម្ពុជា, ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត, ក្រុមហ៊ុន M’s Pig Acmc កម្ពុជា, កំពង់​ផែ​ឧកញ៉ា ម៉ុង, ក្រុមហ៊ុន​កសិកម្ម​សមុទ្របៃតង, ក្រុមហ៊ុន ឫទ្ធី គិរី​សីមា, ក្រុមហ៊ុន ឫទ្ធី គិរី​សាគរ ។

Mong-Reththy011.jpg

៥. ឧកញ៉ាវ័យក្មេង ស្រី ចាន់ថន ជាអគ្គនាយកក្រុមហ៊ុនធំពីរគឺ សេវេនអេនជី (7NG) និងជាក្រុមហ៊ុន ជេតគ្រុប (Jet Group) ដែលមានទុនវិនិយោគរាប់លានដុល្លារ និងមានអាជីវកម្ម ប្រមាណជិត ១០មុខ ។ លោកឧកញ៉ាក៏បានចូលរួមផ្តល់​ជំនួយ​សប្បុរស​ធម៌​ដល់ជនក្រីក្រ និងខ្វះខាតផ្សេងៗ​ជា​ច្រើន​ទៀតផងដែរ ៕

1512118007574.jpg


អត្ថបទ៖ sky
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top