• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

គេហដ្ឋាន និង ការតុបតែងដោយសួនចំរុះ

[Copy link]
121108 0
Share
នៅលើពិភពលោកយើងនេះ គ្មាននរណាម្នាក់ប្រាថ្នាចង់រស់នៅអនាថាតាមចិញ្ចើមថ្នល់ ក្រោមដើមឈើ ឬពាសវាលពាសកាលដូចជាមនុស្សខ្ចាត់ព្រាត់នោះឡើយ ដោយសូម្បីតែសត្វដែលកើតមកជាមួយសភាវគតិ ក៏វាខំពុះពារដើម្បីធ្វើសំបុកជាជម្រកសម្រាប់ខ្លួនវា និងក្រុមគ្រួសារដែរ ។ ចុះទម្រាំមនុស្សដែលមានសំណាងកើតមកជាមួយនឹងខួរក្បាលប្រកបដោយប្រាជា្ញ និងភាពវៃឆ្លាតក្នុងការឆ្នៃប្រឌិតខ្ពស់វិញ តើពួកគេអាចបង្កើតជម្រកដ៏សមរម្យមួយសម្រាប់ការរស់បានដែរ ឬយ៉ាងណា ។

04-beauty-d-full.jpg

មិនខុសទេ គេហដ្ឋានជាមួយនឹងរចនាបទច្រើនរាប់មិនអស់នៅតាមបណ្តាប្រទេសនិមួយៗ ត្រូវបានសាងសង់ឡើងដោយមនុស្ស ។ នៅសតវត្សទី ២១ យើងនេះ ភាពរីកចំរើននៃការយកចិត្តទុកដាក់ទៅលើសុខុមាលភាពក្នុងការរស់នៅ បានដើរតួជាចម្បងនៅក្នុងផ្នត់គំនិតរបស់មនុស្សទូទៅ មិនថានៅទីក្រុង ឬ ជនបទឡើយ ។ ដោយពួកគេយល់ថា សុខភាពគឺជាអ្វីៗទាំងអស់ ដូច្នេះម្នាក់ៗប្រឹងប្រែងរិះរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីបំពេញតម្រូវការទៅឲ្យសុខភាព ។ តើអ្នករាល់គ្នាមានគំនិតបែបណាអំពីបញ្ហានេះ? ជាការចែករំលែក កោះថ្មីសូមចូលខ្លួនមកផ្តល់ជាមតិគន្លឹះមួយចំនួនដល់មិត្តអ្នកអានដើម្បីជា្របជាចំណេះដឹងមួយផ្នែកដល់ការរស់នៅប្រកបដោយផាសុខភាព ។

25e25637d9e8d6c0d7c0a69403950fd8--simple-landscaping-ideas-no-grass-landscaping.jpg

មិត្តទាំងអស់គ្នាប្រហែលជាបានជា្របហើយថា អាហារ កីឡា ការកម្សាន្ត និងការគេងគ្រប់គា្រន់ ច្បាស់ណាស់នឹងអាចជួយឲ្យអ្នកមានសុខភាពល្អបរិបូរណ៍ ។ កត្តាទាំងនេះវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ លុះត្រាតែអ្នកផ្សាភ្ជាប់ខ្លួនឯង និងកន្លែងរស់នៅរបស់អ្នកជាមួយនឹងបរិស្ថានធម្មជាតិដែលនៅជុំវិញខ្លួនអ្នកជាមុនសិន ។
តើអ្នកគួរធ្វើយ៉ាងដូចម្តេច?

1970sHouseplants.jpg

វាមិនលំបាកទេ ដោយអ្នកគ្រាន់តែបង្កើតសួនច្បារធម្មជាតិចំរុះនៅខាងក្នុង និងក្រៅផ្ទះ វាជាការស្រេចទៅហើយ ។ បើគិតទៅ វាហាក់ដូចជាមានភាពរញ៉េរញ៉ៃបន្តិចក៏ពិតមែន ប៉ុន្តែអ្នកត្រូវចាំថារុក្ខជាតិទាំងនោះជាឱសថដ៏ស័ក្តិសិទ្ធិម្យ៉ាងដែលចាំជួយអ្នកគ្រប់ពេលវេលាណាដែលអ្នកនៅក្បែរពួកវា ។ លើសពីនេះរុក្ខជាតិទាំងនោះនឹងអាចជួយបង្កើតសោភ័ណ្ឌភាពដ៏ប្រពៃដល់គេហដ្ឋានរបស់អ្នកទៀតផង ៕

107510478.jpg

Cool-Greenhouse-Megastore-convention-Other-Metro-Traditional-Sunroom-Image-Ideas.jpg

អត្ថបទដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top