• sky
  • Moderator

1Follower

  • sky
Facebook Twitter Google+ Share

សហគ្រិនវ័យក្មេងដែលជោគជ័យលើវិស័យជំនួញនៅកម្ពុជា

[Copy link]
20436 0
Share
ការធ្វើជំនួញជាច្រើនបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាព្រមទាំងការប្រកួតប្រជែងលើទីផ្សារផងដែរ។ សព្វថ្ងៃអ្នកជំនួញវ័យក្មេងជាច្រើននៅប្រទេសកម្ពុជាបាននឹងកំពុងជោគជ័យលើវិស័យជំនួញហើយក៏បន្តកសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែមានភាពល្បីល្បាយបន្ថែមទៀត។ ដោយសារការខិតខំប្រឹងប្រែងនិងការបង្កើតគំនិតថ្មីៗរួមទាំងការច្នៃប្រឌិតឲ្យមានភាពទាក់ទាញស្របទៅនឹងទីផ្សារបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាស្ថាបនិកវ័យក្មេងដែលជោគជ័យលើវិស័យជំនួញដែលរួមមាន៖

Untitled-1.jpg


លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ស្ថានិកក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុនអចលនទ្រព្យនិងកាន់កាប់ក្រុមហ៊ុនជាច្រើនបន្ថែមទៀត។

chet-sereysopheak.2e16d0ba.fill-960x540.jpg

លោក ចាង ប៊ុនលាង សហស្ថាបនិក និងជានាយកប្រតិបត្តិហាងកាហ្វេប្រោន (Brown Coffee)។  គឺម៉ាកយីហោហាងកាហ្វេរបស់ខ្មែរ ប្រោនកាហ្វេ (Brown Coffee) ដែលល្បីល្បាយនិងមានសក្ដានុពលលើទីផ្សារនៅប្រទេសកម្ពុជា ដែលហាងកាហ្វេក្នុងស្រុកមួយនេះមានសាខាជាច្រើនកន្លែងនៅភ្នំពេញ និង១សាខានៅខេត្តសៀមរាប និងកំពុងបន្តបង្កើតសាខាបន្ថែមទៀតផងដែរ។

Brown-Coffee-samjamphoto-3horiz.jpg

លោកស្រី ឃី មុនី សហស្ថាបនិកនិងជានាយិកាគ្រប់គ្រង ក្រុមហ៊ុន Amru Rice ដែលជាម្ចាស់ជ័យលាភីសហគ្រិនវ័យក្មេងស្ត្រីឆ្នើមប្រចាំឆ្នាំ២០១៧។

19114042_1401355919931948_4245212665101691732_n-1132x670.jpg

កញ្ញា ឡុង លក្ខិណា សហស្ថាបនិកក្រុមហ៊ុន Joonaak Delivery ដែលកំពុងឈរជើងក្នុងទីផ្សារប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ ដោយទទួលបានការគាំទ្រពីអតិថិជនជាច្រើន។

long-leakhena-joonak.2e16d0ba.fill-960x540.jpg


លោក ឃន ឈុនដារ៉ា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI  និង Tube Café ដែលជាផ្លាកសញ្ញាហាងកាហ្វេថ្មីមួយបង្កើតឡើងដោយកូនខ្មែរ ១០០% ។ លោកក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ ២០១៥ ផងដែរ។ បច្ចុប្បន្ន លោកជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងបំផុតក្នុងមុខជំនួញ។

MGL3952.jpg

លោក សេង ពិសិដ្ឋ ជានាយកប្រតិបត្តិវ័យក្មេងបំផុតរបស់ ក្រុមហ៊ុន ANUSSA Event Planner ។ លោកតែងតែចែករំលែកចំណេះដឹងដល់យុវជនខ្មែរ ឲ្យជ្រួតជ្រាបកាន់តែជ្រៅ និងទទួលបានមកវិញនូវការអប់រំ ផ្នត់គំនិត អាកប្បកិរិយា មាយាទ ស្មារតី និងជំនាញច្បាស់លាស់លើការ​ប្រកបអាជីកម្ម។

15750083_1728051594175914_1484832347_n.jpg

លោក ឯម ចាន់រីទ្ធីកុរ ជាម្ចាស់អាជីវកម្មDoyDoy និងបានជាប់ពានរង្វាន់សហគ្រិនវ័យឆ្នើមប្រចាំឆ្នាំ២០១៧ ផ្នែកអាជីវកម្មបង្កើតថ្មី ពីសហគ្រិនវ័យក្មេងកម្ពុជាកាលពីពេលថ្មីៗនេះ។ យុវជន ចាន់រីទ្ធីកុរ មានវ័យទើបតែ២១ឆ្នាំ ប៉ុណ្ណោះ និងជានិស្សិតឆ្នាំទី៤ ផ្នែកអក្សរសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស និងជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។

IMG_9837.jpg

លោក ជា ឡង់ដា  បានក្លាយជាសហគ្រិនជោគជ័យម្នាក់ ក្នុងពិភពជំនួញនៅកម្ពុជា។ លោកបានក្លាយជាស្ថាបនិកក្រុមហ៊ុន BOOKMEBUS.COM ដែលជាក្រុមហ៊ុនទទួលកក់សំបុត្រឡានក្រុង និងទូកតាមអនឡាញ ចាប់តាំងពីឆ្នាំ២០១៥មក។

Chea-Langda.2e16d0ba.fill-960x540.jpg


អត្ថបទ៖ sky

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top