• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

មីហិរ៧កម្រិត និង មីហឹរ Seoul មីហឹរ៧យ៉ាង កំពុងមានការពេញនិយមខ្លាំងក្នុងរាជធានីភ្នំពេញ...

[Copy link]
120013 0
Share
នាពេលបច្ចុប្បន្ននេះ មីហិររសជាតិបែបកូរ៉េ កំពុងមានការពេញនិយមខ្លាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានានៅប្រទេសកម្ពុជា ។ ដោយមានការគាំទ្រពីសំណាក់ភ្ញៀវជាច្រើនជាពិសេសយុវវ័យ ដែលតែងតែនិយមទទួលទានមីហិរបែបកូរ៉នេះ ។ រួមទាំងការយកចិត្តទុកដាក់ជាខ្លាំងលើតម្លៃ គុណភាព អនាម័យ រស់ជាតិ រួមផ្សំទាំងបរិយាកាស និងភាពរុសរាយរាក់ទាក់របស់បុគ្គលិកនៅក្នុងហាងផងដែរនោះ បានធ្វើឲ្យហាងមីហិរទាំង២នេះ បាននឹងកំពុងបើកសាខាជាបន្តបន្ទាប់ ។

២.jpg




១. មីហិរ៧កម្រិត
មីហិរ៧កម្រិត បានបង្កើតឡើងដោយ សហស្ថាបនិកវ័យក្មេងគឺ យុវតី ភា បទុមស្រីពង្ស ហើយអាជីវកម្មមួយនេះក៏កំពុងពេញនិយមខ្លាំងចំពោះយុវវ័យនាពេលបច្ចុប្បន្ន ។ ស្រីពង្ស បានថ្លែងប្រាប់ថា ក្រៅពីកំពុងពង្រីកសាខាជាបន្ដនៅភ្នំពេញ តាមទីតាំងសំខាន់ៗ មីហិរ៧កម្រិត ក៏មានគម្រោងពង្រីកសាខាបន្ថែមទៅតាមខេត្ដណាដែលមានសក្កដានុពលផងដែរ ។

ស្រីពង្ស បន្ថែមថា «ប៉ុន្ដែបើខ្ញុំបើកនៅខេត្ដណាមួយហើយ គេចង់ទៅបើកក៏ទៅចុះ ព្រោះខ្ញុំលក់តាមរបៀបរបស់ខ្ញុំ ហើយមីហិររបស់ខ្ញុំលក់ចេញក្នុងតម្លៃសមរម្យ ដែលប្រជាពលរដ្ឋទូទៅអាចទទួលយកបាន ព្រោះមីហិរ៧កម្រិតបង្កើតឡើងសម្រាប់មនុស្សគ្រប់កម្រិតអាចចូលបរិភោគបាន» ។

យុវតីរូបនេះបន្ដ«ក្រៅពីលក់មីក្នុងតម្លៃសមរម្យ ចំពោះភេសជ្ជៈផ្សេងៗយើងក៏លក់ក្នុងតម្លៃធម្មតា ដូចទីផ្សារខាងក្រៅដែលប្រជាពលរដ្ឋបានដឹងដែរ ក្រៅពីនេះយើងបានថែមជូនចំពោះការពិសារទឹក ឬទឹកក ដោយសេរីដល់ភ្ញៀវ» ។

សូមបញ្ជាក់ផងដែរថា មីហិរ៧កម្រិត បង្កើតឡើងដោយភាពសមញ្ញ លក់ក្នុងតម្លៃសមរម្យ និងបានគិតគូពីអារម្មណ៍ភ្ញៀវជាកត្ដាចំបង តាមរយៈការដេគ័របែបសាមញ្ញតែទាក់ទាញ និងរសជាតិច្រើនប្រភេទ ដែលអាចឲ្យភ្ញៀវងាយស្រួលក្នុងការជ្រើសរើស ។
14632870_955747471196916_3460104034765654548_n.png


២. មីហឹរ Seoul មីហឹរ៧យ៉ាង

មីហឹរ Seoul មីហឹរ៧យ៉ាង ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ន នៅទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា ។ មីហឹរ Seoul មីហឹរ៧យ៉ាង មានការគាំទ្រខ្លាំងទៅលើរសជាតិ តម្លៃសមរម្យ បរិយាកាសល្អ បុគ្គលិកមានភាពរាក់ទាក់ រួមទាំងអនាម័យផងដែរ ។ ដោយសារមានការគាំទ្រខ្លាំង មីហឹរ Seoul មីហឹរ៧យ៉ាង បាននឹងបន្តបើកសាខាជាច្រើនកន្លែងបន្ថែមទៀតផង ។​

ក្រៅពីលក់មីក្នុងតម្លៃសមរម្យ ចំពោះភេសជ្ជៈផ្សេងៗក៏មានលក់ក្នុងតម្លៃធម្មតាដូចទីផ្សារខាងក្រៅដែរ ។ ជាពិសេស មីហឹរ Seoul មីហឹរ៧យ៉ាង ក៏មានការបន្ថែមជូនទឹកពិសារ ដោយឥតគិតថ្លៃដល់ភ្ញៀវថែមទៀតផង ។

ហាង មីហឹរ Seoul មីហឹរ៧យ៉ាង បានបង្កើតឡើងដោយភាពសាមញ្ញ លក់ក្នុងតម្លៃសមរម្យ និងបានគិតគូពីអារម្មណ៍ភ្ញៀវជាចំបង តាមរយៈការដេគ័រហាងតាមបែបសាមញ្ញតែទាក់ទាញ និងរសជាតិច្រើនប្រភេទ ដែលអាចឲ្យភ្ញៀវងាយស្រួលក្នុងការជ្រើសរើសបាន ៕

22104597_1329466823819160_7571934606991789058_o.jpg



អត្ថបទ៖ sky

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top