• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ការពិតក្មេងបរាជ័យ បណ្តាលមកពីកំហុសឪពុកម្តាយសោះ

[Copy link]
117123 0
Share
បើនិយាយទៅគ្មានឪពុកម្តាយរូបណាដែលមិនស្រលាញ់កូននោះទេ ពេលខ្លះការស្រលាញ់របស់អ្នកនាំឲ្យកូនដឹងចិត្ត ហើយតាមចិត្តកូន ជាហេតុបណ្តាលឲ្យកូនជួបភាពបរាជ័យ។ ខាងក្រោមនេះនឹងបង្ហាញពីកំហុសរបស់ឪពុកម្តាយដែលបណ្តាលឲ្យកូនបរាជ័យទាំងមិនដឹងខ្លួន ៖

Untitled-1.jpg

១. ការពារ និងដោះស្រាយជំនួសកូន
វាមិនខុសទេដែលអ្នកត្រូវការពារ និងដោះស្រាយបញ្ហាឲ្យកូន តែប្រសិនអ្នកនៅតែបណ្តោយបែបនេះរហួតនោះកូនខ្វះភាពក្លាហាន និងខ្លាច។

២. ក្មេងនៅតែក្នុងផ្ទះ
ប្រសិនអ្នកមិនអនុញ្ញាតឲ្យកូនចេញក្រៅ នោះនាំឲ្យក្មេងគ្មានភាពក្លាហាន និងមិនស្គាល់សង្គមឡើយ។

៣. តាមចិត្តកូនខ្លាំងពេក
ពេលខ្លះកូនគេចមិនចង់ទៅសាលា ឪពុកម្តាយមិនដែលជំទាស់ ឬជម្រុញក្មេងឡើយ ព្រោះខ្លាចកូនមិនសប្បាយចិត្ត ដូចនេះឪពុកម្តាយតែងតម្រូវតាមចិត្តកូន។

៤. បំរើកូនគ្រប់ពេល
ឪពុកម្តាយ ពេលខ្លះគួរតែបណ្តោយឲ្យកូនរៀនធ្វើកិច្ចការងារផ្ទះខ្លះ ដើម្បីឲ្យគេមានទំនុកចិត្តលើខ្លួនឯង៕

អត្ថបទ៖ Queenco

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top