• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ស្ថាបនិកហាងកាហ្វេល្បីៗនៅប្រទេសកម្ពុជា

[Copy link]
118116 2
Share
អាជីវកម្មហាងកាហ្វេ បាននឹងកំពុងរីកដុះដាលជាបន្តបន្ទាប់ឥតឈប់ឈរ ព្រមទាំងមានការប្រកួតប្រជែងលើទីផ្សារនៅប្រទេសកម្ពុជាផងដែរ ។ ស្របពេលដែលទីផ្សារហាងកាហ្វេក្រៅប្រទេសជាច្រើនបានហូរចូលប្រទេសកម្ពុជា ដោយមើលឃើញថាប្រជាពលរដ្ឋទាំងចាស់ក្មេងមានការពេញនិយមទទួលទានកាហ្វេ នោះសហគ្រិនជាច្រើននៅកម្ពុជាបានបង្កើតស្នាដៃលើផ្លាកយីហោផ្ទាល់ខ្លួន ដោយមិនមានការទិញ Franchise ពីបរទេសមកនោះទេ ។

CoverStoryriNA - Copy - Copy.jpg

ក្នុងនោះផងដែរមានស្ថាបនិកជាច្រើនបានបង្កើតស្លាកយីហោដោយខ្លួនឯង ដើម្បីប្រកួតប្រជែងនៅលើទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ យើងសូមលើកយកស្ថាបនិកមួយចំនួនដែលបានបង្កើតស្នាដៃលើផ្លាកយីហោហាងកាហ្វេរបស់ខ្លួនដែលរួមមាន៖

១. T&C Coffee

លោក គួច សុខលី និង ជី សិលា ជាសហស្ថាបនិក T&C (Tea and Coffee) ដែលបានធ្វើឲ្យមានការផ្លាស់ប្តូររបៀបទទួលទានកាហ្វេចាប់តាំងពីឆ្នាំ២០០៣ ។

d125.jpg

២. BROWN Coffee and Bakery


លោក ចាង ប៊ុនលាង ស្ថាបនិកវ័យ ៣៤ឆ្នាំ ដែលជាម្ចាស់ហាងកាហ្វេ Brown តែងតែមានគំនិតឆ្នៃប្រឌិតថ្មីៗ ដើម្បីបម្រើសេវាដល់អតិថិជនគ្រប់មជ្ឈដ្ឋានដែលនិយមចូលចិត្តកាហ្វេ ហើយមិនតែប៉ុណ្ណោះលោកតែងតែខិតខំស្វែងយល់ច្រើនពីឥរិយាបថរបស់អថិជនថែមទៀតផង ។

chang-bun-leang-brown.2e16d0ba.fill-960x540.jpg

៣. Misterbrew Coffee

លោក ដួង តារា ស្ថាបនិកហាងកាហ្វេ មីស្ទ័រប្រ៊ូយ៍ (MisterBrew) ជាយីហោបង្កើតក្នុងស្រុកបានឱ្យដឹងថា ដោយមើលឃើញពីការនិយមទទួលទានកាហ្វេរបស់ពលរដ្ឋកម្ពុជា មានកំណើនឡើងជាប្រចាំ ហើយហាងកាហ្វេភាគច្រើនជាហាងដែលទិញម៉ាកយីហោពីបរទេសដើម្បីធ្វើអាជីវកម្ម ទើបលោកសម្រេចបង្កើតយីហោកាហ្វេក្នុងស្រុកថ្មីមួយ ដើម្បីផ្ដល់ជូនពលរដ្ឋកម្ពុជាដែលជាអ្នកនិយមទទួលទានកាហ្វេ ។


IMG_8802.jpg

៤. CYCLO Café
លោក ឃួន យូអ៊ី ជាស្ថាបនិក និងម្ចាស់ហាងកាហ្វេដ៏ទំនើបមួយ ដែលមានឈ្មោះថា «ស៊ីក្លូកាហ្វេ» មានទីតំាងនៅខណ្ឌទួលទំពួង ។ លោកគឺជាសហគ្រិនវ័យក្មេងមួយរបស់កម្ពុជា ដោយបច្ចុប្បន្នកំពុងតែមមាញញឹក ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ជាពិសេសយុវជនដែលពេញនិយមញាំកាហ្វេ និងពិភាក្សាកិច្ចការផ្សេងៗ ។

Cyclo-cafe.gif

៥. Yeaksa Café

លោក ហែម ហេម៉ា ដែលជាស្ថាបនិករបស់ យក្សាកាហ្វេ មួយរូបបានប្រាប់ថា សព្វថ្ងៃហាងកាហ្វេសល្បីៗមានច្រើនណាស់ តែទោះយ៉ាងណាគាត់នៅតែចង់បើកហាងកាហ្វេ ។ គាត់បើកដើម្បីភាពរីករាយរបស់គាត់ គាត់មិនគិតថា ដើរក្រោយគេទេ ឬប្រជែងជាមួយគេនោះទេ គឺគាត់បង្កើតដោយសារគាត់ចូលចិត្តផឹកកាហ្វេ ។

DSC_1236-1024x686.jpg
៦.  Mobile Coffee

លោកយ៉ែម ឈីម ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមការងារ Mobile Coffee ជាកាហ្វេស្តង់ដាចល័តដំបូងគេមួយដែលកំពុងមានការគាំទ្រច្រើនពីសំណាក់អតិថិជន រហូតបានពង្រីកសាខាពី ១ រហូតដល់ ២៦សាខា ក្នុងរាជធានីភ្នំពេញ និងសៀមរាបជាដើម ។

Yam-Chhim១-1132x670.jpg

៧. Monsne cafe

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ស្ថានិក MONSNE កាហ្វេ ។ លោកមិនមែនបង្កើតត្រឹមតែ Monsne cafe នោះទេ តែលោកក៏មានក្រុមហ៊ុនអចលនទ្រព្យ និងកាន់កាប់ក្រុមហ៊ុនជាច្រើនផងដែរ ។

chet-sereysopheak.2e16d0ba.fill-960x540.jpg

៨. Tube Café

លោក ឃន ឈុនដារ៉ា ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI និងជាស្ថាបនិក Tube Café ដែលជាស្លាកសញ្ញាហាងកាហ្វេថ្មីមួយ ។ លោកក៏ជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៥ ផងដែរ ។ បច្ចុប្បន្នលោកជាសហគ្រិនវ័យក្មេងកំពុងជោគជ័យខ្លាំងបំផុតក្នុងមុខជំនួញ ។

MGL3952.jpg

ទាំងនេះសុទ្ធសឹងតែជាស្ថាបនិកហាងកាហ្វេល្បីៗដែលបានបង្កើតឡើងដោយខ្លួនឯង មិនមានការទិញ Franchise ពីបរទេសនោះទេ ។ ម្យ៉ាងវិញទៀតហាងកាហ្វេទាំងអស់នេះពិតជាកំពុងជោគជ័យជាខ្លាំង បើទោះបីជាបង្កើតឡើងដោយខ្លួនឯងយ៉ាងណាក្តី ។ កូនខ្មែរ ពិតជាអាចធ្វើបាន ហេតុអ្វីចាំបាច់ត្រូវទិញ Franchise ពីគេ ៕
អត្ថបទ៖ sky


2's reply

naya  V1  2017-12-5 09:02  | Show all posts
great article people who success their business with young age

Comments

sky
Thank you naya for your comment  Details Reply Post time 2017-12-5 09:19
sky  Moderator  2017-12-5 09:19  | Show all posts
naya replied at 2017-12-5 09:02
great article people who success their business with young age

Thank you naya for your comment
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top