• Sambath
  • Moderator

6Follower

  • Sambath
Facebook Twitter Google+ Share

៥ចំណុច ដើម្បីឲ្យរថយន្តរបស់អ្នកនៅតែមានគុណភាពល្អ

[Copy link]
12553 0
Share
អ្នកប្រើប្រាស់រថយន្តភាគច្រើនតែងតែគិតថា ការថែទាំរថយន្តគឺជាការលាងសម្អាតឬមួយក៏បឺតល្អងធូលី និងប៉ូលាពណ៍ក៏ជាការស្រេច ហើយការធ្វើបែបនេះជាញឹកញាប់ក៏នឹងធ្វើអោយផ្នែកខាងក្នុងរថយន្តស្អាតហើយ ។ ខាងក្រោមនេះ គឺជារបៀបថែរក្សារថយន្តយ៉ាងណា ដើម្បីអោយយើងមានសុខភាពល្អផងដែរ ៖

Untitled-1.jpg
1.​ សំអាតទូទៅនៅក្នុងរថយន្ត ហើយគួរតែប្រើប្រាស់ទឹកថ្នាំសម្លាប់មេរោគដែលមានគុណសម្បត្តិ សម្លាប់មេរោគតាមដៃចង្កូត តាប្លូ ផ្ទាំងទ្វារ ឬសូម្បីតែកៅអីអង្គុយ ព្រោះនោះគឺជាលំនៅដ្ឋានយ៉ាងល្អរបស់មេរោគ ការសំអាត និងប៉ូលាកៅអីដោយបាញ់ទឹកថ្នាំប៉ូលានោះ គឺនៅមិនគ្រប់គ្រាន់នោះទេ ។ ចំពោះក្រុមគ្រួសារដែលមានទារក ហើយប្រើប្រាស់ជាតិគីមីដែលប៉ូលាកៅអីអាចមានប្រតិកម្មដល់ក្មេង បើសិនជាបានប៉ះពាល់វា ដោយហេតុនេះ ការជ្រើសរើសប្រើប្រាស់អ្វីក៏ត្រូវប្រុងប្រយ័ត្ន ត្រូវគិតដល់អ្នកជុំវិញខ្លួនយើង មុននិងគិតដល់ភាពស្អាតរបស់រថយន្តផងដែរ ។

2. ព្យាយាមបូមលំអងធូលីអោយបានញឹកញាប់ ជាពិសេសបរិវេណកៅអីអង្គុយផ្នែកខាងមុខ​ ត្រូវព្យាយាមសំអាតជានិច្ច មុននឹងឡើងរថយន្ត ត្រូវគោះជើងតិចៗ ដើម្បីអោយល្អងធូលីជ្រុះមុននឹងឈានជើងឡើើងរថយន្ត ។ ហើយសម្រាប់កម្រាលព្រំវិញមិនមែនគ្រាន់តែផ្លុំសំអាតគ្រប់គ្រាន់ឡើយ ត្រូវបោកគក់ខ្លះដែរ តាមពេលវេលាដែលស័ក្ដិសម ព្រោះការបឹតផ្លុំល្អងធូលីចេញមិនបានអស់នោះទេ ហើយទោះជាការហាលថ្ងៃយូរៗក៏វាជួយអ្វីមិនបានច្រើនដែរ ដូច្នេះត្រូវបោកគក់អោយបានស័ក្តិសមទៅតាមពេលវេលារបស់វាផងដែរ ។


3. លាងម៉ាសុីនត្រជាក់រាល់ឆ្នាំ ព្រោះថាល្អងធូលីវាមានច្រើនណាស់ ហើយគ្រួសារដែលមានក្មេងៗត្រូវប្រុងប្រយ័ត្នអោយបាន ចូរកុំគិតថាការលាងម៉ាសុីនត្រជាក់រាល់ឆ្នាំគ្មានប្រយោជន៍អោយសោះ នៅពេលដែលដោោះម៉ាសុីនត្រជាក់ចេញមកលាងសាកល្បង រួចឱនទៅមើលនិងឃើញថា ការដែលនិយាយមិនបានប្រសើរបន្ដិចណាឡើយ ព្រោះមេរោគទាំងនេះចិញ្ចឹមខ្លួនបាននៅកន្លែងដែលមានសំណើម ហើយកន្លែងដែលមានសំណើមនៅក្នុងរថយន្តគឺមានតែម៉ាសុីនត្រជាក់នោះទេ អញ្ចឹងរៀងរាល់៦ខែម្ដង ត្រូវតែយករថយន្តទៅលាងសំអាតអប់អូហ្ស៊ូន ដើម្បីសម្លាប់មេរោគនិងបាក់តេរីផ្សេងៗ ។


4. យករថយន្តទៅហាលថ្ងៃ នៅពេលដែលអាកាសធាតុក្តៅ ចតរថយន្តហាលថ្ងៃហើយបើកទ្វារ និងយកកម្រាលព្រំចេញអោយអស់ ហាលថ្ងៃសម្លាប់មេរោគមិនបាច់ខ្លាចថាបរិក្ខារអ្វីនឹងខូចខាតនោះទេ ព្រោះធម្មតាយើងក៏ចតហាលថ្ងៃដែរ គ្រាន់តែបិទទ្វារចោល ដែលនាំអោយសីតុណ្ហភាពនៅខាងក្នុងក្តៅជាងបើកទ្វារច្រើនដងទៅទៀត ។


5. វិធីត្រួតពិនិត្យមើលប្រេងម៉ាសុីនដែលត្រឹមត្រូវ គួរធ្វើក្រោយពេលដែលពន្លត់ម៉ាសុីនយ៉ាងតិចកន្លះម៉ោង នៅលើផ្ទៃរាប ដើម្បីអោយត្រឹមត្រូវជាក់ច្បាស់សម្រាប់ការវាស់ប្រេងម៉ាសុីន ឬ DIPSTICK នោះនៅចុងដងវាស់ដែលលេចនៅក្នុងធុងប្រេងមានគំនូសប្រាប់កម្រិត E និង F នៅករណីដែលគ្មានសៀវភៅណែនាំ ដែលបានកំណត់ទុក  អាចបង្ហាញបានដោយលក្ខណៈគំនូសឃ្លាតពីគ្នា 2ចំណុច នៅផ្នែកចុងបំផុតដៃដងវាស់ដែលមាននិមិត្តរូបតួអក្សរ E គឺ EMPLY នោះ មានន័យថា កម្រិតរបស់ប្រេងម៉ាសុីនដែលស្ថិតនៅក្នុងកម្រិតជិតអស់ ។  ចំណែកគំនូសលើឬគំនូស F មានន័យថា FULL ឬ ប្រេងម៉ាសុីនពេញល្មម ប្រសិនជានៅមិនទាន់ធ្លាក់ទៅដល់ E ក៏មិនចាំបាច់កង្វល់នោះដែរ តែបើសិនជាចង់អោយសប្បាយចិត្តក៏អាចចាក់ប្រេងថែមអោយដល់កម្រិត F តែប្រយ័ត្នកុំអោយវាហៀរអោយសោះ ៕

ដោយ ៖ Sambath




You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top