Facebook Twitter Google+ Share

"ភរិយា" ពាក្យ ២ម៉ាត់ តែត្រូវឈឺចាប់យូរអង្វែង... ចម្រៀងរៀបរាប់ពី "ភរិយា" ដែលស្វាមីគួរតែទស្សនា

[Copy link]
12003 0
Share
មាននាមជា "ភរិយា" ប៉ុន្តែមុខងារពេលខ្លះត្រឹមជាទាសករប៉ុណ្ណោះ ។ "ភរិយា" ពាក្យដ៏សែនខ្លី ហាមាត់និយាយត្រឹមតែ ២ម៉ាត់ ប៉ុណ្ណោះ ប៉ុន្តែត្រូវឈឺចាប់ពេញមួយជីវិតប្រសិនបើជួបប្តីដែលមិនចេះយោគយល់ មិនចេះអធ្យស្រ័យ មិនចេះយល់ពីទឹកចិត្តនៃការលះបង់របស់នាងនោះ ។

ភរិយា.jpg

សព្វថ្ងៃនេះមានមនុស្សស្រីជាច្រើនដែលតែងតែជួបប្រទះរឿងសមបំណងនៅក្នុងជីវិតជាស្វាមីភរិយា ប៉ុន្តែនៅចន្លោះមនុស្សស្រីដែលទទួលបានសុភមង្គលបែបនេះ ក៏នៅមានមនុស្សស្រីមួយចំនួនតែងតែពើបប្រទះនូវរឿងមិនសមបំណងជាច្រើនជាមួយនឹងការរស់នៅក្នុងនាមជាស្វាមីភរិយា ។

Untitled-1.jpg

មនុស្សស្រីពិបាកពេកហើយ គ្មានសិទ្ធគ្មានសេរីភាព ពេលនៅជាមួយឱពុកម្តាយ ។ ស្របពេលដែលរៀបការរួច មួយចំនួនត្រូវក្លាយជាទាសកររបស់ប្តី អ្នកបម្រើរបស់កូន និងឱពុកម្តាយក្មេក ។ ចុះតើនាងត្រូវធ្វើអ្វីសម្រាប់ខ្លួនឯងខ្លះដើម្បីឲ្យនាងមានក្តីសុខនោះ?

maxresdefault (1).jpg

ឱ! មនុស្សប្រុសដែលមានងារជាស្វាមីទាំងឡាយអើយ ប្រសិនបើអ្នកដឹងថាភរិយាអ្នកហត់នឿយណាស់រាល់ថ្ងៃនេះ តើអ្នកនឹងអាណិតនាងទេ? តើអ្នកនឹងព្រមជួយសម្រាលទុក្ខលំបាកនាងទេ? ប្តីអើយ សុំត្រឹមតែកុំធ្វើឲ្យនាងពិបាកចិត្តថែមទៅបានហើយ ។ បើស្វាមីទាំងឡាយបានមើលវីដេអូដែលរៀបរាប់ពីទុក្ខលំបាករបស់មនុស្សស្រីដែលជាភរិយាខាងក្រោមនេះហើយ សូមយល់ពីនាងផង សូមមេត្តានាងផង នាងហត់ណាស់ នាងហត់ទាំងកាយ នាងហត់ទាំងចិត្ត ។ មើលថែនាងចាប់ពីថ្ងៃនេះតទៅបានទេ? កែប្រែទៅ ទាន់អ្វីៗនៅមិនទាន់ហួសពេល ៕

maxresdefault (2).jpg






















អត្ថបទ៖ Phara
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top