• chakrit
  • V1

1Follower

  • chakrit
Facebook Twitter Google+ Share

ឃាត់លែងជាប់

[Copy link]
11665 0
Share
ស្នេហា គឺបែបនេះឯង ដើរៗក៏ជួបគ្នា ដើរៗក៏បែកគ្នា គ្រប់យ៉ាងស្មានមិនត្រូវនោះទេ ។ ម្សិលមិញសើចសប្បាយ ថ្ងៃនេះកើតទុក្ខ ស្អែកឡើងយំហូរទឹកភ្នែក គ្រប់រសជាតិគឺបង្កប់នៅក្នុងជីវិតស្នេហាអស់ទៅហើយ ។ រឿងសើច រឿងសប្បាយ កើតមានគ្រប់អ្នកដែលមានស្នេហាទាំងអស់ មិនថាអ្នកណាជាអ្នកណានោះទេ ។

ពេលស្រលាញ់ដំបូង គ្រប់យ៉ាងសុទ្ធតែយល់ព្រម ពេលចាប់ផ្តើមដំបូងគ្រប់យ៉ាងសុទ្ធស្រស់ស្អាត និយាយស្តាប់គ្នា និយាយចូលគ្នា ប៉ុន្តែនៅពេលដែលមនុស្សម្នាក់ចង់អស់ចិត្ត គ្រប់យ៉ាងនឹងត្រូវកាត់ផ្តាច់ចេញពីគ្នាបន្តិចម្តងៗ ។ ពេលវេលានឹងបន្សាបរាល់ការចងចាំដែលធ្លាប់មានពីមុន ។ អនុស្សាវរីយ៍ដែលធ្លាប់តែមានក៏ត្រូវធ្វើជាភ្លេចរហូតដល់ថ្ងៃដែលភ្លេចបាត់ទៅ ។

ឃាត់លែងជាប់.jpg

រឿងអ្វីក៏បានធ្វើអស់ហើយ សំណួរចម្លើយទាំងប៉ុន្មានក៏បានបកស្រាយនិយាយគ្នាអស់ហើយ ប៉ុន្តែ.... ។ ឃាត់លែងជាប់ហើយ ទប់លែងឈ្នះហើយ ឈឺចាប់ក៏ឆ្អែតដែរ ចង់ទៅក៏អាចទៅបាន ធ្វើតាមអារម្មណ៍ និងការទាមទារទៅចុះ ពេលនេះពិតជាមិនអាចបង្ខំអ្នកទៀតបាននោះទេ ។

សង្ឃឹមថាការចាកចេញមួយនេះនឹងធ្វើឲ្យអ្នករីករាយ ព្រោះនេះជាជម្រើសដែលអ្នកត្រូវការ ទាមទារប៉ុណ្ណាក៏ដោយចុងក្រោយនៅតែលែងជាអ្វីនឹងគ្នាដដែល ។ ដំណើរចាកចេញលើកពួកយើងនឹងអស់ពេលនៅក្បែរគ្នាហើយ មុនក្រោយគង់តែមកដល់ គ្រាន់តែមកមុនពេលបន្តិចប៉ុណ្ណោះ ៕

អត្ថបទ៖ Chakirt
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top