Facebook Twitter Google+ Share

រឿង : ប្រពន្ធរងកម្ម

[Copy link]
11432 0
Share
ការជ្រើសរើសគូស្រករ គឺជាការជ្រើសរើសមួយដែលមនុស្សម្នាក់នឹងត្រូវជួបប្រទះមិនថាអ្នកណាជាអ្នកណា ទេវតាបានចារមកថាអ្នកត្រូវតែមានគូ គ្រប់គ្នាមិនអាចអត់គូពេញមួយជីវិតនោះទេ ។ ជិវិតជាប្តីប្រពន្ធ អ្នកខ្លះក៏ជួបរឿងសមប្រកប ប៉ុន្តែអ្នកខ្លះទៀតក៏ជួបអ្វីដែលមិនសមប្រកបទៅ ។ ហើយអ្នកដែលតែងតែជួបប្រទះរឿងបែបនេះគឺដោយសារតែមានម្ខាង (អាចប្រពន្ធ ឬប្តី) មិនសូវជាពេញចិត្តជាមួយនឹងទង្វើដែលនរណាធ្វើដាក់ខ្លួនកន្លងមក ។ តើមានអ្នកណាចង់ជួបរឿងបែបនេះ?ចម្លើយគឺគ្មាននោះទេ សូម្បីតែគិតក៏មិនចង់គិតដែរ ពីព្រោះតែត្រូវគាំងទ្រូង រងទុក្ខវេទនាជារៀងរាល់ថ្ងៃ មិនថាព្រឹក ថ្ងៃ យប់ នោះទេ ឲ្យតែជួបមុខគ្នាគឺតែងតែមានរឿងឈ្លោះប្រកែកគ្នានៅក្នុងរង្វង់គ្រួសាររហូត ដែលគេចូលចិត្តនិយាយថា ពាក់មុខយក្សដាក់គ្នា ។


1CoverStorySeyha - Copy.jpg

បង្វែរអារម្មណ៍មកមើលគ្រួសារមួយដែលធា្លប់មានឋានៈត្រឹមតែជាមិត្តរួមការងារជាមួយគ្នា ប៉ុន្តែពេលនេះគឺលែងជាដៃគូក្នុងការងារទៀតហើយ តែជាគូអនាគតនឹងគ្នាទៅវិញ ។ សព្វថ្ងៃពួកគេមានជីវភាពធូរធារ ហើយក្នុងសមាជិកគ្រួសារមានសមាជិកបួននាក់ ដែលមានកូនស្រីទើបតែអាយុ ៤ឆ្នាំ និងម្តាយចាស់ម្នាក់ជាបន្ទុកក្នុងគ្រួសារ ។
រាលថ្ងៃក្នុងរង្វង់គ្រួសារគឺរស់នៅយ៉ាងចុះសម្រុងនឹងគ្នាណាស់ ។ សម្បត្តិ ជាឈ្មោះរបស់ប្តី រីឯ ស្រីនិច ជាឈ្មោះរបស់ប្រពន្ធ អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំណាស់ បើទោះបីជាពួកគេទុកការស្រឡាញ់មួយចំណែកឲ្យទៅកូនក៏ដោយ ។ ជារៀងរាល់ថែ្ង អ្នកទាំងពីរតែងតែឌុបគ្នាទៅធ្វើការជារឿយៗ មិនថាពេលទៅ ឬពេលត្រលប់មកផ្ទះវិញនោះទេ ដល់ថ្នាក់មានអ្នកជិតខាងនិយាយថាពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់ហើយក៏មានអ្នកខ្លះលួចច្រណែននឹងភាពផ្អែមល្អែមរបស់អ្នកទាំងពីរថែមទៀតផង ។ ប៉ុន្តែអ្នកទាំងពីរក៏បាននិយាយទាំងអៀនប្រៀនថាគ្មានភាពផ្អែមល្អែមមកពីណា ពួកខ្ញុំធ្វើធម្មតាៗទេ ជីវិតប្តីប្រពន្ធខ្ញុំតែបែបនេះឯង ។ នៅមានរឿងជាច្រើនទៀតដែលពួកគេបានឆ្លងកាត់ជាមួយគ្នា ចាប់តាំងពីពួកគេចាប់ដៃ និងស្ម័គ្ររួមរស់ជាមួយគ្នា រយៈពេល៥ឆ្នាំកន្លងទៅហើយ ដូច្នេះរឿងជូរចត់ ប្រៃល្វីង ផ្អែម គឺពួកគេធ្លាប់ជួបទាំងអស់ ហើយក៏ដោយសារតែរឿងទាំងអស់នេះដែរ ទើបជម្រុញទឹកចិត្តរបស់ពួកគេឲ្យស្រឡាញ់គ្នាយ៉ាងនេះ ។

សម្រាប់ជីវិតដែលមានធាតុមួយចានពេលស្លាប់ទៅមិនចង់ប៉ងអ្វីដែលច្រើនលើសពីសមត្ថភាពខ្លួននោះទេ សូមត្រឹមតែអាចរស់នៅជាមួយគ្នាឲ្យទុកសម្រាប់មើលថែគ្នាពេលចាស់វាក៏គ្រប់គ្រាន់ពេកទៅហើយ ។ បើទោះបីជាគ្មានថវិការគ្រប់គ្រាន់ក្នុងការចិញ្ជឹមជីវិតក៏ដោយ តែលុយកាក់គឺជាវត្ថុក្រៅខ្លួន ហើយយើងក៏អាចរកបានតាមក្រោយដែរ សំខាន់អោយតែមានសុភមង្គល និងសុំត្រឹមតែមានចិត្តបែបនេះដល់ចាស់សក់ស្កូវទៅបានហើយ។ ប៉ុន្តែសួរថាតើភាពផ្អែមល្អែម និងការដែលមានសុភមង្គលបែបនេះវាសិ្ថតស្ថេរដែរឬទេ? ចម្លើយគឺមិនពិតនោះទេ លើលោកនេះមានរឿងដែលនឹកស្មានមិនដល់ច្រើនណាស់ ភាពស្ថិតស្ថេរនៅទីណា ភាពប្រែប្រួលក៏នៅទីនោះដូចគ្នា ។ បន្ទាប់ពីស្រឡាញ់គ្នា និងផ្តល់ភាពផ្អែមល្អែមឲ្យគ្នាក្នុងរយៈពេល ៥ឆ្នាំ កន្លងមកអ្វីៗក៏ប្រែប្រួលទៅតាមហ្នឹងដែរ ចិត្តរបស់មនុស្ស ទង្វើ ពេលវេលា គឺបានផ្លាស់ប្តូរទាំងស្រុងតែម្តង ។ តើមូលហេតុអ្វីបានជាមានរឿងនេះកើតឡើង?
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top