• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

កៅអីសម្រាប់ក្មេងដាក់នៅក្នុងរថយន្តតាមវ័យ និងតាមទម្ងន់

[Copy link]
112382 0
Share
ការជ្រើសរើសកៅអីពិសេសសម្រាប់ក្មេង ក្នុងរថយន្តនឹងជួយកាត់បន្ថយការរងរបួស ឬបាត់បង់ជីវិតរបស់ក្មេងពីឧប្បត្តិហេតុដោយសារការជួយការពារមិនអោយក្មេងរបូតចេញពីកៅអីទៅប៉ះទង្កិចជាមួយនឹងផ្នែកផ្សេងៗក្នុងរថយន្តដែលកៅអីពិសេសសម្រាប់ក្មេងនឹងខុសគ្នាទៅតាមវ័យនិងតាមទម្ងន់របស់ក្មេងដូចខាងក្រោមនេះ ៖

Untitled-1.jpg

  • ក្មេងអាយុទាបជាង១ខួប ឬទម្ងន់តិចជាង ១០គក្រ ត្រូវប្រើកៅអីសម្រាប់ទារកដោយដាក់នៅកៅអីផ្នែកខាងក្រោយរថយន្ត ហើយអោយក្មេងបែរមុខទៅផ្នែកខាងក្រោយ
  • ក្មេងអាយុ ១-៤ ឆ្នាំ ឬទម្ងន់ ១០-១៨ គក្រ ត្រូវប្រើកៅអីសម្រាប់ទារកនិងក្មេងតូចដោយអោយអង្គុយកៅអីផ្នែកខាងក្រោយរថយន្ត ហើយបែរមុខតាមធម្មតា
  • ក្មេងអាយុ ៥-១០ ឆ្នាំ ឬទម្ងន់ ១៨-២៨គក្រ គួរតែប្រើប្រាស់កៅអីជំនួយដើម្បីលើកកូនក្មេងអោយខ្ពស់អាចក្រវាត់ខ្សែក្រវាត់សុវត្ថិភាពបានក្មេងអាយុច្រើនជាង ១០ឆ្នាំ ដែលអាចអង្គុយក្នុងរថយន្តដោយប្រើខ្សែក្រវាត់សុវត្ថិភាពតាមធម្មតាបាន ហើយដើម្បីសុវត្ថិភាពគួរជ្រើសរើសប្រើឧបករណ៍សុវត្ថិភាពតាមធម្មតាបាន ដើម្បីសុវត្ថិភាពគួរជ្រើសរើសប្រើឧបករណ៍សុវត្ថិភាពសម្រាប់ក្មេងអោយស័ក្ដិសមជាមួយនឹងរូបរាងនិងអាយុរបស់ក្មេង

ប្រសិនបើជាក្មេងតូចគួរតែជ្រើសរើសប្រើកៅអីសុវត្ថិភាពសម្រាប់ក្មេងអោយស័ក្តិសមជាមួយនឹងអាយុនិងទម្ងន់ បើសិនជាក្មេងដែលមានអាយុជាង ១០ឆ្នាំឡើងទៅត្រូវអោយដាក់ខ្សែក្រវាត់សុវត្ថិភាពរាល់ពេលដែលធ្វើដំណើរដោយរថយន្តដើម្បីកាត់បន្ថយការរងរបួស ឬបាត់បង់ជីវិតករណីដែលកើតឧប្បត្តិហេតុផងដែរ ៕

ដោយ ៖ Sambath

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top