• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

ហួសចិត្ត! ខ្លាឃ្មុំមួយក្បាលបានលួចកាំភ្លើងរបស់ពា្រនព្រៃនៅតំបន់ ស៊ីបេរ៉ី

[Copy link]
112186 0
Share
(ទីក្រុង Irkutsk, រុស្ស៊ី) ៖ យោងទៅតាមភ្នាក់ងារកាសែត ស៊ីបេរ៉ី ថាមស៍បានឲ្យដឹងថា បុរសវ័យ ៥៧ ឆ្នាំម្នាក់ ដែលបានភៀសខ្លួនមកតាំងទីលំនៅក្នុងផ្ទះតូចនៃតំបន់ដាច់ស្រយាលមួយក្នុងទីក្រុង Irkutsk នៃតំបន់ភូមិសាស្ត្រ ស៊ីបេរី បានជួបប្រទះហេតុការណ៍ចម្លែក ដោយមានខ្លាឃ្មុំពណ៌ត្នោតមួយក្បាលចូលទៅក្នុងលំនៅដ្ឋានរបស់គាត់ ខណៈដែលគាត់ចេញទៅក្រៅដើម្បីរកទឹកសម្រាប់បរិភោគ ។

jh-bear-composite.jpg

ខ្លាឃ្មុំមួយនោះបានរុះរើរបស់របរ និងយកបានកាំភ្លើងបរបាញ់មួយចំនួន ។ នៅពេលដែលបុរសនោះត្រឡប់មកវិញ គាត់បានកត់សម្គាល់ភ្លាមថាវាជាខ្លាឃ្មុំ រួចក៏រត់ចូលទៅក្នុងព្រៃដែលគាត់បានសម្ងំលាក់ខ្លួនអស់រយៈពេលជាច្រើនម៉ោង ។

nintchdbpict000368861493.jpg

ពេលដែលគាត់ត្រឡប់ទៅលំនៅដ្ឋាននោះវិញ ខ្លាឃ្មុំបានចេញពីទីនោះបាត់ទៅហើយ ដោយបានយកទាំងកាំភ្លើងពីរដើម ម៉ាក Vepr និងម៉ាក IZH ទៅជាមួយផងដែរ ។

nintchdbpict000368861503.jpg

តែទោះជាយ៉ាងណាក៏អរគុណដល់ខ្លាឃ្មុំនោះដែរ ដែលបានលាតត្រដាងពីការពិតនៃការប្រើប្រាស់កាំភ្លើងមិនស្របច្បាប់ ។ ព្រានព្រៃម្នាក់នោះត្រូវប្រឈមមុខនឹងការពិន័យ និងបង្ខាំងសិទ្ធិក្នុងការទិញ ឬប្រើប្រាស់កាំភ្លើងរយៈពេលមួយឆ្នាំ ៕




ប្រភព ៖ TomoNews
ប្រែសម្រួលដោយ ៖ Jackie

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top