• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

គំនិតផ្សេងៗក្នុងការរៀបចំលម្អគេហដ្ឋានសម្រាប់ថ្ងៃ Christmas

[Copy link]
112198 0
Share
ប្រទេសជាតិនិមួយៗ តែងមានវិធីសាស្ត្រក្នុងការតុបតែងលម្អគេហដ្ឋានរបស់ខ្លួនតាមរបៀបផ្សេងៗគ្នា ដែលគោរពទៅតាមបែបបទប្រពៃណីទំនៀមទំលាប់ និងភាពស៊ីសង្វាក់ទៅនឹងសាសនាគោលរបស់ជាតិខ្លួន ។ ជំនឿជាក់នៃការចំណាយទាំងគំនិត ថវិកា កម្លាំងកាយ-ចិត្ត និងពេលវេលា គឺដើម្បីគោលបំណងនៃភាពផ្លាស់ប្តូរទៅរកអ្វីដែលថ្មី ប្លែក និងភាពទាក់ទាញតែប៉ុណ្ណោះ និយាយរួមគឺការកម្សាន្តសប្បាយដើម្បីស្នាមញញឹមសម្រាប់បច្ចុប្បន្ន និងថ្ងៃខាងមុខដែលមិនរមែងកើតមានលើមនុស្សគ្រប់រូបឡើយ ។

fe101963dcb9980c920185abe03b0de4a7740f09.jpg

មានមនុស្សភាគតិចណាស់ដែលចង់រស់នៅដោយពុំមានការផ្លាស់ប្តូរទាល់តែសោះនៅក្នុងពិភពលោកយើងនេះ បើទោះជាមានដំបូន្មានល្អៗ គំនិតថ្មីៗ និងបច្ចកវិទ្យាទំនើបៗព្យាយាមកែប្រែពួកគេយ៉ាងណាក៏ដោយ ។ នេះដោយសារតែការរារាំងពីកត្តាសំខាន់ៗមួយចំនួនដូចជា ការប្រកាន់សាសនា  គំនិតអាត្មានិយម ឬអាចបណ្តាលមកពីភាពក្រីក្រក៏ថាបាន ។

614d8ce21042dfd5cfeba92a7d29aa0b57531247.jpg

3e81a2c822417c647835ed81f5f1047b3687c65f.jpg

ដើម្បីបោះជំហានឲ្យស្របជាមួយនឹងសកលភាវូនីយកម្ម ជាមនុស្សម្នាក់នៅលើផែនដី អ្នកត្រូវបើកចិត្តឲ្យទូលាយ ហើយព្រមទទួលយកនូវអី្វដែលថ្មី និងប្លែកៗ ដោយការច្នៃប្រឌិតរបស់ខ្លួនអ្នកផ្ទាល់ ព្រមទាំងរីករាយនឹងធ្វើវាប្រកបដោយគុណធម៌បំផុត ។ លើសពីនេះ អ្នកគួរចងចាំថា ត្រូវមានគំនិតវិជ្ជមានទៅលើរាល់កិច្ចការងារដែលជាសមិទ្ធិផលរបស់អ្នកជានិច្ច និងបើកទូលាយទទួលយកនូវការរិះគន់ដើម្បីស្ថាបនាផង ។

CHRISTMAS_2017_BALCONY_WARM_WHITE_BQ_ONLY_01i.jpg

outdoor-lighted-christmas-decorations-clearance.jpg

ក្រៅពីពាក្យពេច និងគំនិតគួរពិចារណាខាងលើ ថ្ងៃនេះកោះថ្មីនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកម្សាន្តជាមួយរចនាបទលម្អក្នុងគេហដ្ឋានមួយចំនួន ដើម្បីជាសោភ័ណ្ឌភាពទាក់ទាញនាថ្ងៃ Christmas ខាងមុខ ។ ហើយបើសិនជាអាច ក៏គួររៀបចំទាំងអស់គ្នាតាមធនធាន ដើម្បីបំពេញសុភមង្គលឲ្យខ្លួនឯងក៏ដូចជាក្រុមគ្រួសារផងដែរ ៕

04196c15e77728ab7efdf78f57dd7172--holiday-ideas-christmas-ideas.jpg

berkeley-rooftop-cinema.jpg

great-decoration-for-entrance-making-many-shine.jpg

85a74ead3d635c268dadf8382ac28564--christmas-light-displays-christmas-lights.jpg

IMG_6603.JPG

អត្ថបទដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top