Facebook Twitter Google+ Share

សម្រង់សម្តីដ៏អស្ចារ្យទាំង១៥ឃ្លារបស់លោក បេនចាមីន ហ្វ្រេនឃ្លីន (Benjamin Franklin)

[Copy link]
106974 0
Share

សម្រង់សម្តីដ៏អស្ចារ្យទាំង១៥ឃ្លារបស់លោក បេនចាមីន
ហ្វ្រេនឃ្លីន (Benjamin Franklin)



លោក បេនចាមីន ហ្វ្រេនឃ្លីន គឺជាបិតាសា្ថបនិកម្នាក់របស់សហរដ្ឋអាមេរិច។ លោកក៏ជាអ្នកនិពន្ធ អ្នកនយោបាយ អ្នកបង្កើតថ្មី អ្នកវិទ្យាសាស្ត្រ សកម្មជនស៊ីវិល អ្នកការទូត និងរដ្ឋបុរសផងដែរ។ ភាពល្បីល្បាញរបស់លោកត្រូវបានគេទទួលស្គាល់ទូទាំងសកលលោក។

ខាងក្រោមនេះជាសម្តីដ៏មានខ្លឹមសារមួយចំនួន ដែលត្រូវបានគេលើកយកមកនិយាយតៗគ្នា៖

១) ចូរកុំព្រួយបារម្ភពីអ្វីដែលប្រហែលជាមិនអាចនឹងកើតឡើង។

២) អ្នកអាចនឹងពន្យាពេលធ្វើអ្វីមួយ ប៉ុន្តែពេលវេលានឹងមិនរង់ចាំអ្នកទេ។

៣) ធ្វើល្អប្រសើរជាងនិយាយល្អ។

៤) តើអ្នកណាជាមនុស្សដែលមានសុភវិនិច្ឆ័យល្អ? គឺអ្នកដែលសិក្សាពីអ្នកនៅជុំវិញ។

៥) ចូរគេងឲ្យបានលឿន ហើយក្រោកពីដេកឲ្យបានលឿន វានឹងធ្វើឲ្យយើងមានសុខភាពល្អ។

៦) ថាមពល និងភាពមិនរាថយ អាចគ្រប់គ្រងអ្វីទាំងអស់។

៧) ភាពក្រីក្រមិនមានអ្វីគួរឲ្យខ្មាស់អៀននោះទេ ប៉ុន្តែអ្វីដែលគួរឲ្យខ្មាស់អៀននោះ គឺការខ្មាស់អៀនដោយគ្រាន់តែខ្លួនឯងជាអ្នកក្រ។

អត្ថបទទាក់ទង: សម្តីទាំង១៥ឃ្លារបស់ស្ថាបនិកក្រុមហ៊ុនហុងដាដែលអាចផ្លាស់ប្តូរការគិតរបស់អ្នក

៨) ធ្វើអ្វី ធ្វើឲ្យហើយ។ កុំទុកកិច្ចការដែលអាចធ្វើថ្ងៃនេះ ចាំធ្វើថ្ងៃស្អែក។

៩) អ្នកដែលអត់ធ្មត់ ជាអ្នកដែលអាចសំរេចអ្វីៗដែលគេចង់បាន។

១០) អ្នកដែលចាត់ទុកថាលុយអាចធ្វើអ្វីៗបានទាំងអស់ គឺជាមនុស្សដែលអាចនឹងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីលុយ។

quote-you-may-delay-but-time-will-not-benjamin-franklin-328282_Fotor

១១) អ្នកដែលពូកែខាងរកលេស គឺជាអ្នកដែលមិនពូកែខាងអ្វីៗផ្សេងទៀតនោះឡើយ។

១២) បើអ្នកចង់ដឹងពីតម្លៃរបស់លុយ សាកល្បងទៅខ្ចីលុយគេសាកមើល ពីព្រោះថាអ្នកដែលទៅខ្ចីលុយគេទើបយល់ពីភាពជូរចត់។

១៣) ចូរកុំលាក់ចំនេះរបស់អ្នកធ្វើអ្វី ព្រោះវាគួត្រូវបានបង្កើតឡើងដើម្បីឲ្យយកទៅប្រើប្រាស់ និងចែករំលែកដល់អ្នកដ៏ទៃ។

១៤) អ្វីដែលចាប់ផ្តើមដោយអស្មិមានះ តែងតែបញ្ចប់វិញដោយភាពខ្មាស់អៀន។

១៥) តើអ្នកស្រលាញ់ជីវិតទេ? បើសិនជាអ្នកស្រលាញ់ ចូរកុំចំណាយពេលវេលាឥតប្រយោជន៍ ព្រោះថាពេលវេលាជារាល់អ្វីៗ ដែលជីវិតរបស់យើងមាន។

តើមួយណាជាពាក្យសម្តីដែលជាទីពេញចិត្តរបស់អ្នក?  សូមចែកចាយពាក្យសម្តីជាទីពេញចិត្តរបស់អ្នកក្នុងតារាងបញ្ចេញមតិខាងក្រោម។


ប្រភព៖ ahladang



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top