• Nora
  • V1

1Follower

  • Nora
Facebook Twitter Google+ Share

មូលហេតុដែលធ្វើឱ្យអាអូន​តូចនៅ​ពេល​រួមភេទ

[Copy link]
106711 0
Share
ជានិច្ចកាលមនុស្សស្រី​តែងតែត្អូញត្អែ​ថា ការ​រួមភេទ​មានការ​ឈឺចាប់ និង​មិនស្រួល​សោះ។ ប៉ុន្តែ​គ្មានអ្នកណា​សួរបុរសៗ​វិញសោះ ព្រោះ​បុរសៗ​មិនចេះរអ៊ូរទាំ​ច្រើន​ដូច​មនុស្សស្រី​ឡើយ ក្នុងពេល​រួមភេទ​បុរសៗ​ក៏គ្មានក្តីសុខ​ដែរ ពេលខ្លះ​ការរួមភេទ​ពិតជា​មិនស្រួល​ទេ​គឺមាន​ការឈឺចាប់។ ខាង​ក្រោមនេះ​ ជា​កត្តា​មួយចំនួន​ដែល​បណ្តាលឱ្យ​បុរសៗ​កើត​មាន​បញ្ហា​បែប​នេះ៖

4.jpg

១. រោគក្រពេញ ៖ វាអាច​បណ្តាលមកពី​ការ​រលាក ឬឆ្លងមេរោគ​នៃក្រពេញ​ប្រូស្តាត។ យើង​អាច​មើលឃើញ​ពីអាការៈ​របស់​វាបាន នៅ​ចំកណ្តាល (កន្លែង​ចន្លោះ​រវាង​លឹង្គ និង​រន្ធគូថ)។ បុរស​មាន​អារម្មណ៍​ឈឺចាប់ ហើយក្រហាយ​នៅពេល​នោម ប៉ុន្តែ​ក្នុង​ពេល​សម្រុក​ចូល​ក៏ដូចគ្នាដែរ។

២. ការឆ្លងមេរោគ​បំពង់នោម ៖ បុរសៗ​ងាយ​នឹងឆ្លងមេរោគ​បំពង់នោម ដូចនឹង​ស្ត្រីភាគច្រើន​ដែរ ហើយ​ពួកគេ​ភាគច្រើន​ឆ្លង​ពីមេរោគ​ក្នុង​ប្លោកនោម។ ត្រូវយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង ប្រសិន​បើព្យាបាល​ឱ្យទាន់​ពេល​ទេ ការឆ្លង​មេរោគ​ទាំង​នេះអាច​បណ្តាល​សរីរាង្គ​ក្បែរៗ​នោះកើតបញ្ហា​ដូចគ្នា ដូចជា​តម្រងនោម​ជាដើម។ ការឆ្លងមេរោគ​ទាំងនេះ​អាច​បណ្តាលឱ្យ​មាន​ការឈឺចាប់ និង​ក្រហាយ​ពេល​នោម​ចេញ និង​ពេល​សម្រុកចូល, ក្អួត​ចង្អោរ, គ្រុនក្តៅ ហើយ​ទឹកនោម​មានពណ៌ខ្មៅ និងមាន​ក្លិនមិនល្អ។

៣. ឆ្លង​មេរោគផ្សិត ៖ ទោះបីជា​ជំងឺនេះច្រើន​កើតតែទៅ​លើស្ត្រី​ក៏ដោយ តែមេរោគ​ផ្សិត​នេះក៏អាច​ឆ្លងទៅ​បុរសៗ​បានដូច​គ្នា។ វាបញ្ចេញ​នូវអាការៈ​កន្ទួល​រមាស់ និង​រលាកលើ​លឹង្គ ហើយ​ពេលខ្លះ​មាន​បញ្ចេញ​នូវទឹកសៗ និងក្រហាយ​ក្បាលលឹង្គផងដែរ។ តើអាច​ឱ្យការ​រួមភេទ​របស់បុរស​មានក្តី​សុខដោយ​របៀបណា?

៤. កើតស្វាយ ៖ ជំងឺស្វាយ​ជាជំងឺឆ្លងដែល​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ ដែល​បណ្តាល​មកពី​វីរុសស្វាយ។ អាការៈ​ជំងឹនេះងាយ​នឹងសង្កេតណាស់៖ មានកើត​ពងខ្ទុះ​នៅលើលឹង្គ។ វានឹង​ធ្វើឱ្យ​មាន​ការឈឺ​ចាប់​ខ្លាំង និងគ្មាន​ក្តីសុខ​ឡើយនៅ​ពេល​រួមភេទ ជា​ពិសេស​ប្រសិនបើ​មិនព្យាបាល​វាទាន់ពេល។

៥. ជំងឺប្រមេះ ៖ ជំងឺនេះ​បណ្តាលមក​ពីស្លាកស្នាម​លើជាលិកាលឹង្គ ដែលនាំឱ្យ​លឹង្គលែងបះ​ឡើង។ បញ្ហាលែងបះ​នេះមិន​អាចធ្វើការ​សម្រុក​ចូល និង​ធ្វើឱ្យ​មានការ​ឈឺចាប់ ហើយ​ជាទូទៅ​គ្មាន​ក្តីសុខ​ឡើយ។ យោង​តាមស្ថិតិលេខ​បាន​ឱ្យដឹងថា ជំងឺនេះមិនមែន​ជាជំងឺធម្មតាទេ, វាកើត​ចំពោះបុរសៗ ១% ជាពិសេស​បុរសៗដែលមាន​អាយុប្រហែល ៤០ទៅ ៥០ឆ្នាំ។

៦. កើត​រោគស្បែក ៖ រោគស្បែក​ជាជំងឺរ៉ាំរ៉ៃ។ វាកើត​មានបន្ទះសៗ​ដូចគុជខ្យង ងាយនឹង​បែក ហើយមាន​ច្រើនស្រទាប់។ លក្ខខណ្ឌនេះ​ក៏កើតនៅ​លើលឹង្គផងដែរ ដែល​ធ្វើឱ្យបុរស​មិនអាច​រួមភេទ​បាន។

៧. បញ្ហា​លិង្គក្រឡិត ៖ វាបង្ហាញពី​អសមត្ថភាពនៃស្បែកលឹង្គ ដែលមិន​អាចដក​ចេញពី​ក្រពេញបាន ព្រោះវា​តឹងខ្លាំងពេក។ បញ្ហានេះនឹង​ធ្វើឱ្យមាន​ការឈឺចាប់​នៅពេល​រួមភេទ ឬនោម​ទាស់។

៨. រលាក​ស្បែក ៖ អាការៈ​រលាកស្បែក​នេះជាអាឡាក់ហ្ស៊ី​ពីសារធាតុគីមី​ដែលមាន​នៅក្នុងផ​ លិតផល​ថែរក្សា​ស្បែក (សាប៊ូដុស​ខ្លួន, សាប៊ូកក់​សក់)។ វាបង្ហាញយ៉ាង​ច្បាស់ថា មាន​ការ​រលាក​នៅលើ​ជាលិកាលឹង្គ។ អាការៈ​បែបនេះ​នឹងបណ្តាល​ឱ្យមាន​ការឈឺចាប់ ហើយមិន​អាច​សម្រេច​ទឹក​កាម​បាន​ឡើយ៕


ប្រែសម្រួល៖ Nora
ប្រភព៖ men's health
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top