• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

ឧទ្យានដ៏ស្រស់ស្អាតដាច់គេទាំង ១០ លើពិភពលោក

[Copy link]
106788 0
Share
ការដើរលំហែកាយតាមសួនច្បារដ៏ស្រស់ស្អាត អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយយ៉ាងពិសេសអស្ចារ្យ ។ លើសពីនេះ អ្នកនឹងស្លុងអារម្មណ៍ទៅក្នុងពិភពនៃសោភ័ណ្ឌភាពធម្មជាតិរបស់បុប្ផាដែលដុះត្រៀបត្រានៅជុំវិញខ្លួនទៀតផង ។ និយាយរួមទិដ្ឋភាពទាំងនេះអាចជាថ្នាំដ៏ពូកែស័ក្តិសិទ្ធិ ក្នុងការជួយកាត់បន្ថយនូវអារម្មណ៍តានតឹងមួយចំនួនបានយ៉ាងមានប្រសិទ្ធិភាព ។

gardens-around-the-world-dubai-miracle-garden-designs.jpg

ខាងក្រោមនេះជាសួនច្បារស្រស់ស្អាតដាច់គេទាំង ១០ លើពិភពលោក ដែលស្ថិតក្នុងក្តីស្រម៉ៃរបស់អ្នកទេសចរណ៍គ្រប់ប្រាណ ៖

១០. ឧទ្យាន Desert Botanical នៅក្រុង Phoenix, រដ្ឋ Arizona, អាមេរិក

25073395_10154859314986780_5017525349517651549_o.jpg

•        អាចហៅបានថាជា “សួនរុក្ខជាតិលើវាលខ្សាច់”
•        មានទំហំ ១៤០ អា
•        មានរុក្ខជាតិដុះលើវាលខ្សាច់ច្រើនជាង ២១០០០ ដើម ដែលស្ថិតក្នុង ១៣៩ ប្រភេទ
•        ល្បីខាងប្រភេទរុក្ខជាតិកម្រដែលមានដល់ទៅ ១៦៩ មុខ ជាប្រភេទរុក្ខជាតិដុះលើវាលខ្សាច់

៩. ឧទ្យាន Claude Monet តំបន់ Giverny, ភាគខាងជើងប្រទេសបារាំង

giverny-1.jpg

•        បង្កើតឡើងដោយលោក Claude Monet” នៅឆ្នាំ ១៨៩០
•        ចែកជាពីរផ្នែកគឺ សួនផ្កា និង សួនទឹក
•        សួនទឹក ៖ មានស្រះដែលដាំពោរពេញដោយព្រលិត
•        ស្ពានឆ្លងពីលើស្រះទឹក
•        ចំរុះទៅដោយផ្កាច្រើនប្រភេទ រួមទាំងដើមឈើហូបផ្លែដែរ

៨. ឧទ្យាន Longwood នៅរដ្ឋ Pennsylvania, អាមេរិក

៨.JPG

•        លាតសន្ធឹងលើផ្ទៃដីជាង ៤ km
•        មានប្រភពទឹកច្រើនកន្លែង
•        មានសួនសត្វ ៖ កា្តន់, កាស្ទ័រ, មេអំបៅ និង បក្សីមួយចំនួន
•        ជាតំបន់អភិរក្សប្រភេទរុក្ខជាតិផ្សេងគ្នា ៥៥០០មុខ
•        មានប្របារព្ធពិធីតាំងពិព័រណ៍ សម្តែងសិល្បះ និងបាញ់កាំជ្រួច នារដូវក្តៅផងដែរ

៧. ឧទ្យានរុក្ខសាស្ត្រ Villa Taranto នៅតំបន់ Piedmont, អ៊ីតាលី

៧.JPG

•        គ្របដណ្តប់លើផ្ទៃដី ១៦ ហិកតា
•        មាន ២០០០០ដើម នៃរុក្ខជាតិរាប់ពាន់ប្រភេទខុសៗគ្នា
•        មានរូបចម្លាក់ ទឹកធ្លាក់ ប្រភពទឹក និងស្រះទឹកជាច្រើន
•        អាចរីករាយជាមួយនឹងផ្ការីកចាប់ពីរដូវ ផ្ការីក ដល់រដូវស្លឹកឈើជ្រុះ

៦. ឧទ្យានរុក្ខសាស្ត្រ Royal នៅតំបន់ Kew, អង់គ្លេស

៦.JPG

•        គ្របដណ្តប់លើផ្ទៃដី ៣,៦ ហិកតា
•        មានរុក្ខជាតិជាង ៥០០០០ ប្រភេទផ្សេងគ្នា
•        ជាសួនប្រវត្តិសាស្ត្រដែលជាបេតិកភ័ណ្ឌពិភពលោក
•        អាចរីករាយជាមួយ សារមន្ទីរសិល្បះ និង ផ្ទះកញ្ចក់(greenhouse) ដែលមានតំបន់អាកាសធាតុ ១០ ផ្សេងៗគ្នា
•        ជាស្នាដៃម្ចាស់ក្សត្រីយ Augusta ដែលចូលរួមដោយអ្នករុក្ខសាស្ត្រលោក Lord Bute និងអ្នកថែសួនលោក William Aiton

៥. ឧទ្យាន Butchart នៅខេត្ត British Columbia ប្រទេសកាណាដា

gardens-around-the-world-butchart-gardens.jpg

gardens-around-the-world-butchart-gardens-night.jpg

•        ជាទីតាំងប្រវត្តិសាស្ត្រជាតិរបស់ កាណាដា
•        សម្បូរដោយផ្កាចម្លែកៗច្រើនប្រភេទ និងស្រះទឹកផងដែរ
•        គ្របដណ្តប់លើផ្ទៃដី ២២ ហិកតា
•        មានរុក្ខជាតិ ៧០០ ប្រភេទ
•        ស្ថាបនិកគឺលោក Robert Pim Butchart និង ប្រពន្ធឈ្មោះ Jennie Butchart នៅឆ្នាំ ១៩០៩
•        ប្រើរយៈពេលអស់ ១២ឆ្នាំក្នុងការបង្កើត
•        មានសត្វដូចជា មេអំបៅ សេក ក្ងោក និងបក្សីច្រើនប្រភេតទៀត
•        ស្រះទឹករាងជាផ្កាយ ពោរពេញទៅដោយសត្វទា
•        មានការប្រគុំតន្ត្រីពេលយប់ និងបាញ់កាំជ្រួចផងដែរ

៤. ឧទ្យានរុក្ខសាស្ត្រត្រូពិច Nong Nooch នៅក្រុង ផាត់តាយ៉ា ប្រទេស ថៃ

gardens-around-the-world-nong-nooch-tropical-garden.jpg

៤.JPG

•        គ្របដណ្តប់លើផ្ទៃដី ៥០០ អា
•        ផ្ទុកដោយរុក្ខជាតិកំណើតរបស់ខ្លួនជាង ៦៧០ ប្រភេទ
•        មានប្រវែង ១.១ km
•        ដើម និងគុម្ពរុក្ខជាតិត្រូវបានកាត់តម្រឹមយ៉ាងល្អឥតខ្ចោះ
•        មានបង្ហាញពីវប្បធម៌ថៃ សារមន្ទីររថយន្ត ស្រះស្ទូចត្រី និង ការសម្តែងរបស់សត្វដំរី ផងដែរ
•        អាចជិះដំរីដើរលំហែរកម្សាន្តតាមសួនច្បារ

៣. ឧទ្យាន Chateau de Villandry នៅនាយកដ្ឋាន Indre-et-Loire ប្រទេសបារាំង

៣.JPG

•        ត្រូវបានបែងចែកចេញជា ៦ ថា្នក់
•        ថ្នាក់លើគេបង្អស់ឈ្មោះថា សួនព្រះអាទិត្យ
•        ថ្នាក់បន្ទាប់ជាសួនទឹក
•        បន្ទាប់មកទៀតជាសួនបង្ហាញពីសោភ័ណ្ឌភាព
•        ហើយខាងក្រោមគេគឺជាសួនចំរុះដោយគ្រឿងទេស និងឱសថ
•        រចនាបទនៃរុក្ខជាតិទាំងឡាយក្នុងសួនមានរាងជារង្វង់ ដែលជានិមិត្តរូបនៃ អនន្តភាព(ភាពគ្មានព្រំដែន)

២. ឧទ្យាននៃរាជវាំង Versailles ប្រទេសបារាំង

២.JPG

•        គ្របដណ្តប់លើផ្ទៃដី ៨០០ ហិកតា
•        ៣០០ ហិកតា នៃព្រៃឈើ
•        រាប់រយអា នៃសួនផ្កា
•        ៣៥ km នៃប្រឡាយទឹក
•        កន្លែងទឹកបាញ់ ៦០០ កន្លែង
•        រូបចមា្លក់ ៣៧២រូប
•        មានដើមឈើ ២០០០០០ ដើម និង ដើមផ្កាជាង ២១០០០០ ដើម
•        កសាងដោយស្តេច Louis ទី១៤ ក្នុងឆ្នាំ ១៦៦១ ដោយប្រើពេលអស់ ៤០ឆ្នាំ
•        ជាប់ជាបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ ១៩៧៩

១. ឧទ្យាន Keukenhof នៅទីក្រុង Lisse ប្រទេស ហូឡង់ដ៍
gardens-around-the-world-keukenhof.jpg

gardens-around-the-world-keukenhof-gardens.jpg

gardens-around-the-world-keukenhof-gardens-colorful.jpg

•        គ្របដណ្តប់លើផ្ទៃដី ៣២ ហិកតា និងមានផ្កា ៧,០០០,០០០ ដើម
•        អាចហៅថាជា “ស្តេចឧទ្យាននៅអឺរ៉ុប”
•        បើកទទួលភ្ញៀវទេសចរតែនៅរដូវផ្ការីកប៉ុណ្ណោះ គឺនៅចុងខែមិនា ដល់ ចុងខែឧសភា
•        អ្នកត្រូដើរ ១៥ km ដើម្បីគយគន់សម្រស់សួនមួយនេះ
•        អ្នកអាជិះទូករយៈពេល ៤៥នាទីដើម្បីគយគន់ក៏បាន
•        អ្នកក៏អាចរីរាយជាមួយស្នាដៃចម្លាក់ជាច្រើន និង ទិដ្ឋភាពនៃកន្លែងទឹកបាញ់ ៕

ប្រភព ៖ themysteriousworld
ប្រែសម្រួលដោយ ៖ Jackie

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top