• Johny
  • Editor
  • Johny
Facebook Twitter Google+ Share

បច្ចេកទេស​ដាំ​ទំពាំង​បារាំង

[Copy link]
104521 0
Share
​ទំពាំង​បារាំង (asparagus) ជា​ដំណាំ​មកពី​តំបន់​អាហ្វ្រិក​កណ្ដាល​។ នៅ​ប្រទេស​កម្ពុជា ទំពាំង​បារាំង (asparagus) ជា​ដំណាំ​ប្រភេទ​ថ្មី ហើយ​មាន​ការដាំដុះ​តិចតួច​នៅឡើយ មានតែ​ប៉ៃលិន សៀមរាប និង​តាកែវ​ប៉ុណ្ណោះ​។ ទំពាំង​បារាំង ជា​ប្រភេទ​រុក្ខជាតិ​ដែល​អាច​យកទៅ​កែច្នៃ​ជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដោយ​ការ​ចម្អិន​ក៏បាន ឬ​ហូប​ឆៅ​ក៏បាន​។ ទោះជា​ដំណាំ​ប្រភេទ​នេះ មិនទាន់​ដាំ​ដុះ​ច្រើន​នៅ​កម្ពុជា​ក៏ដោយ តែ​ទំពាំង​បារាំង ប៉ុន្តែ​ដំណាំ​ប្រភេទ​ថ្មី​នេះ កំពុង​ពេញនិយម​នៅក្នុង​ទីផ្សារ​កម្ពុជា​។​
​ទំពាំង​បារាំង ជា​ដំណាំ​ធន​នឹង​កម្តៅ មិនត្រូវ​ការ​ជី​បំប៉ន​ច្រើន ជា​ប្រភេទ​ដំណាំ​ថ្មី ផ្តល់​តម្លៃ​ខ្ពស់ ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​
tumpeangbarang2-rasmeinews.png
​ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​យើង​ត្រូវ ៖


+ ប្រភេទ​ដី​ដាំ​ដុះ​ទំ​ពាំ​បារាំង​៖ សិក្សា​លើដី ប្រើប្រាស់​ដី​ដែល​មិន​ជោក​ទឹក​
១. ដី​ដែល​សមប្រកប គឺ​ដីល្បាយខ្សាច់​ដែល​មិន​លិច​ដក់​ទឹក​យូរថ្ងៃ (​មិន​លើស​ពីមួយ​សប្តាហ៍​)
២. រង​ទំពាំង​បារាំង​ដែលជា​ដីល្បាយខ្សាច់​ដាក់​បន្ថែម​ជី​កំ​ប៉ុស្តិ៍​ដែល​បាន​កំចាត់​សមាសភាព​ផ្សិត​ចង្រៃ ដោយ​ផ្សិត​ល្អ (​ឈ្មោះ​ទ្រី​កូ​ដែ​ម៉ា​) នឹង​ជួយ​ឲ្យ​ទំពាំង​ចេញ​ពន្លក​ទំពាំង​បាន​ច្រើន និង​មាន​ខ្នាត​ប្រភេទ​លេខ​១​ច្រើន​។​
tumpeangbarang4-rasmeinews.png
-​ភ្ជួរ​២ ទៅ ៣ ដង រួច​រៀបចំ​ថ្នាល ដែល​ថ្នាល​នេះ​បណ្តុះ​ជា​លក្ខណៈ​កន្ទោង រួច​យក​ពូជ​មក​បណ្តុះ​


+ ការបណ្តុះ​គ្រាប់ពូជ​
-​ហាលថ្ងៃ​គ្រាប់ពូជ​បី​ម៉ោង បន្ទាប់មក​យក​ថង់​ក្រណាត់​ច្រក​គ្រាប់​ទៅ​លាង​ទឹកតែ​បៃតង​រហូត គ្រាប់​ឡើង​ខ្មៅ​រលោង​
tumpeangbarang7-rasmeinews.png
tumpeangbarang8-rasmeinews.png
-​ត្រាំ​ទឹក​ដែល​លាយថ្នាំ​សំលាប់​ផ្សិត​ចង្រៃ និង​បាក់តេរី​មួយ​យប់​
-​ស្រង់​គ្រាប់​មករា​យ​ជា​ជួ​រលើ​ក្រណាត់​សើម​
-​យក​ក្រណាត់​សើម​មួយទៀត​មក​គ្របពីលើ​ហើយ​ប​ទ់​ជា​បី​ផ្នត់​
– ដាក់​ក្នុង​ធុង​ស្នោ​កំរិត​សីតុណ្ហភាព​ដោយ​អំពូល​រេ​ស៊ី​ស្តង់​៥​វ៉ា​ត់​សំរាប់​រក្សា​សីតុណ្ហភាព​៣០​អង្សា​សេ​
– បន្ត​ផ្សើម​រហូត​គ្រាប់​ដុះ​ពន្លក​
-​ផ្ទេរ​ដាក់​រង ឬ​ថង់​ដី (​គ្រាប់​នឹង​ដុះ​ពន្លក​ក្នុង​រយៈពេល ១-២ សប្តាហ៍​)


១. គ្រាប់​ទំពាំង​បារាំង​ដែល​ដុះ​ប​ន្ល​ក​ក្នុង​ធុង​កំដៅ​ត្រូវ​ផ្ទេរ​ដាក់​កន្ទោង​ជា​រៀងរាល់ថ្ងៃ​
២. នឹង​ក្រោយពេល​កូន​ទំពាំង​បារាំង​លូតលាស់​បាន​១​តឹក យើង​ត្រូវ​ថែម​ដីមមោក​ប្រ​យោ​ជ​ទប់​ដើម​ឲ្យ​ត្រង់​ល្អ​រហូត​គ្រប់​អាយុ​ពីរ​ខែ ទើប​ផ្ទេរ​ទៅ​ដាំ​លើ​រង​។​
tumpeangbarang1-rasmeinews.png
+ ការងារ​បណ្តុះ​កូន​ទំពាំង​បារាំង​
– គ្រាប់​ក្រោយពី​លាង​សម្អាត​ត្រូវ​យកមក​ត្រាំ​ទឹក​ក្តៅ​អ៊ុនៗ (២+១) រយៈពេល​កន្លះ​ម៉ោង និង​ដាក់​ផ្អាប់​ក្នុង​ធុង​ស្នោ​ហាលថ្ងៃ​។​
– គ្រាប់​ដែល​ចេញ​ពន្លក​បណ្តើរៗ ត្រូវ​ផ្ទេរ​មក​ដាក់​ថង់​ដី​ដែលមាន​លាយ​ជី​កំ​ប៉ុស្តិ៍​ស្រាប់​និង​បាន​កំចាត់​ផ្សិត​ចង្រៃ ដោយ​ដាក់​ពក​បះ​ចុះក្រោម​ក្នុង​រន្ធ​មួយ​ថ្នាំងដៃ និង​កប់​ដី​វិញ​។​
– ការងារ​បន្ទាប់​គឺ​ស្រោចស្រព និង​ថែ​ស្មៅ​រហូត​កូន​ទំពាំង​បារាំង​អាយុ​ពីរ​ខែ​។​
tumpeangbarang6-rasmeinews.png
​ការបណ្តុះ​ពូជ​ដែល​យកមក​ពី​ថៃ​អាច​យូរ ដំណេក​គ្រាប់​អាច​យូរ ដូច្នេះ​ត្រូវ​ដាំទឹក​ក្តៅ​សីតុណ្ហភាព ៤៥-៥០​អង្សារ ត្រាំ​១៥​នាទី រួច​ស្រង់​ដាក់​ត្រាំ​ក្នុង​ទឹកស្អាត​រយៈពេល ២៤​ម៉ោង រួច​ស្រង់​ដាក់​កន្សែង រយៈពេល​ពី​៧ ទៅ ១០​ថ្ងៃ វា​នឹង​ដុះ​
-​បន្ទាប់មក​យក​វា​ទៅ​ស្ទូង​លើ​កន្ទោង​


+ ការលើក​រង​
-​ឈូស​រង យក​គោយន្ត​ឆូត​ជា​រង​មួយ​គន្លង​
-​លាយ​អាចម៍គោ និង​ជីរអង្កាម​ក្រាល​រង ដើម្បី​ឱ្យមាន​សំណើម​
tumpeangbarang5-rasmeinews.png
+ ការថែទាំ​
-​មើលថែ​ទឹក​ឱ្យបាន​ដិតដល់ និង​ទៀងទាត់​
-១០ ទៅ ១៥​ថ្ងៃ​ម្តង ពិនិត្យមើល​លើ ជ្រោយ​ដី បោចស្មៅ​
-៣ ទៅ ៤ ខែ ដាក់​ជី​ម្តង​។ ប្រើ​ជី​អាចម៍គោ លាយ​ជាមួយ​កន្ទក់ កំប្លោក​


+ ការប្រមូល​ផល​
-​ផ្តល់​ផល​ក្នុង​រយៈពេល ៨​ខែ​ឡើងទៅ ហើយ​អាច​រស់នៅ​រហូតដល់​អាយុ ២០​ឆ្នាំ​។​
​តម្លៃ​លក់​នៅ​ទីផ្សារ​ភ្នំពេញ​បាន ៤​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​
-​ទំពាំង​មួយ​មាន​ក្តៀង​ជុំវិញ ពេល​ប្រមូល​ផល​ត្រូវ​ដក​ក្តៀង​ដែល​នៅ​ជុំ​វិ​ទំពាំង​បារាំង ទើប​វា​អាច​ដុះ​បន្ត បើសិនជា​យើង​កាត់​អាច​ដុះ​ផ្សិត​ដែល​អាច​ប៉ះពាល់​ដល់​ក្តៀង​របស់​ពួកវា ៕
tumpeangbarang-rasmeinews.png
ប្រភព: rasmeinews

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top