Facebook Twitter Google+ Share

ហេតុផលមនុស្សឯកា

[Copy link]
102157 0
Share
អ្នកធ្លាប់សួរខ្ញុំថា "ហេតុអ្វី! ក៏ខ្ញុំចូលចិត្តនៅម្នាក់ឯង?" ចម្លើយ មិនពិបាកឆ្លើយទេ ព្រោះគ្មានអ្នកណាគេចង់នៅក្បែរមនុស្សសោះកក្រោះដូចជាខ្ញុំហ្នឹងឡើយ ។ ខ្ញុំបានត្រឹមតែរស់នៅម្នាក់ឯងតែប៉ុណ្ណោះ ខ្ញុំពិតជាមិនអាចមាននរណាមកកំដរខ្ញុំ មកនៅក្បែរខ្ញុំពិតប្រាកដមែន ។

ហេតុផលមនុស្សឯកា.jpg

ដឹងទេ? រហូតមកដល់ពេលនេះមនុស្សឯកាម្នាក់នេះ ចង់និយាយនូវអ្វីដែលបានលាក់បាំងកន្លងមកថា តាមពិតទៅមិនមែនខ្ញុំចង់នៅឯកាបែបនេះទេ ប៉ុន្តែខ្ញុំមានហេតុផលច្រើនណាស់សម្រាប់បកស្រាយនូវសំណួរមួយនេះ ហេតុផលទាំងអស់ខ្ញុំនឹងសូមមិននិយាយអ្វី ក្រៅពីអរគុណមនុស្សមួយចំនួនតូចដែលព្រមព្យាយាមមកនៅក្បែរមនុស្សឯកាដូចជាខ្ញុំ ។

ពេលខ្លះខ្ញុំចង់មានមនុស្សម្នាក់ កំដរខ្ញុំញាំបាយឲ្យបានសប្បាយចិត្ត មិនថាបាយពេលព្រឹក ពេលថ្ងៃត្រង់ ឬពេលព្រលប់ក៏ដោយ ទោះបីឱ្យខ្ញុំជាអ្នក Pay ក៏ខ្ញុំព្រមដែរ តែសំខាន់ម្នាក់នោះត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់ មិនមែនមកពីខ្ញុំរើសទេ ប៉ុន្តែខ្ញុំត្រូវការតែមនុស្សម្នាក់គត់ដែលព្រមមកស្រលាញ់ខ្ញុំពិតប្រាកដ ហើយម្នាក់នោះ គឺជាអ្នកដែលកំពុងតែស្តាប់រឿងរបស់ខ្ញុំនេះហើយ ៕

អត្ថបទ៖ Pitu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top