• Johny
  • Editor
  • Johny
Facebook Twitter Google+ Share

បច្ចេកទេសដាំស្លឹកគ្រៃ ដើម្បីបានផលច្រើន !

[Copy link]
99520 0
Share
Template-Thumnale-1-696x392.jpg
បច្ចេកទេសដាំស្លឹកគ្រៃ
សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើង
ដាំស្លឹកគ្រៃធម្មជាតិ ដើម្បីកាត់បន្ថយការនាំចូលស្លឹកគ្រៃពីប្រទេសជិតខាង!
18010782_1395543513825629_3446452901548322342_n.jpg
ស្លឹកគ្រៃ គឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។
*ការជ្រើសរើសពូជ
មុនដាំស្លឹកគ្រៃត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អ ដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយ។
ស្លឹកគ្រៃមានពីប្រភេទគឺប្រភេទស្លឹកគ្រៃអំបោះ និងស្លឹកគ្រៃត្រែង។ស្លឹកគ្រៃត្រែងដើមពណ៌ក្រហម ហើយមានដើមរឹងពិបាកហាន់ចំណែកស្លឹកគ្រៃអំបោះមានដើមស្រួយមានជាតិទឹកច្រើននិងងាយស្រួលហាន់ជាង។តែក្នុស្លឹកគ្រៃអំបោះ ជាពូជប្រភេទដែលមានតម្រូវការទីផ្សារច្រើនជាង។
*ការរៀបចំដីដាំ៖
-ត្រូវរៀបចំរណ្ដៅមានទំហំ១,៥តឹកជម្រៅរណ្ដៅ២០ទៅ៣០សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង៦ទៅ៧តឹកប៉ុន្តែកញ្ញាថាក្នុងមួយរណ្ដៅៗដាំបានតែ ១ដើមប៉ុណ្ណោះធ្វើបែបនេះដើម្បីសន្សំសំចៃពូជ។
-បន្ទាប់មកយើងដាក់កម្ទេចស្លឹកឈើងាប់ ហើយដាក់ជីលាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្ដៅនោះ ស្រោចទឹកវាចាំយកដើមមកដាំ។
19575227_1985834804981361_5917973460028315625_o.jpg
វិធីដាំ៖
-គេដាំដើមស្លឹកគ្រៃភ្លាមៗក៏បាន ឬផ្សាំគល់វាឲ្យដុះឫសសិនក៏បាន ប៉ុន្តែបើចង់ឲ្យស្លឹកគ្រៃដុះល្អ និងឆាប់លូតលាស់លឿន គួរតែផ្សាំវាឲ្យដុះឫស ៣ថ្ងៃ ចាំយកទៅដាំ។
-ស្លឹកគ្រៃ គេអាចដាំវាបានច្រើនរបៀប អាចដាំតាមភ្លឺព័ន្ធជុំវិញស្រះ ភ្លឺស្រែ ជុំវិញផ្ទះ អាចដាំលើកជារង ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន ប៉ុន្តែបើដាំលក្ខណៈចម្រុះល្អជាង ព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមក។បើស្លឹកគ្រៃដែលដាំដាច់វាដាច់ម្នាក់ឯង វាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហម អត់សូវល្អ តែបើយើងដាំវាក្បែរដើម វាដើមស្លឹកកន្ធំថេត និងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចីៗ និងដើមថ្លោសល្អ។
18034019_1395543800492267_5930799612599859063_n.jpg
ការថែទាំ៖
ដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុងមួយសប្ដាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច។ ពេលដែលយើងដាំបានរយៈពេល ១អាទិត្យ វាចាប់ផ្ដើមលាស់ត្រួយ ហើយនៅពេលបានអាយុពី ៤ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះកូនតូច។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទី និងជ្រោយគល់វាដើម្បីបានលូតលឿន។
19260451_1381659158585715_4074927457817917678_n.jpg
22894375_385488691880154_2441336568657570071_n.jpg
ការប្រមូលផល៖
ពេលស្លឹកគ្រៃមានអាយុ ៦ខែ អាចប្រមូលផលបានពេញលេញ ប៉ុន្តែស្លឹកគ្រៃអាយុបាន ៤ខែ គេអាចប្រមូលផលបានបណ្ដើរៗហើយ។ រយៈពេល ៦ខែ ជាអាយុអាចប្រមូលផលបាន ហើយកុំទុកយូរពេក ព្រោះបើយើងទុកឲ្យលើសពីនេះ វាខាតសេដ្ឋកិច្ចវិញទេ។
ដំណាំស្លឹកគ្រៃ ក៏ជាឱសថបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ។ ជាងនេះទៀត ស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើន និងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខ ដូចជា ជាតិរ៉ែ វីតាមីន និងអង់ស៊ីម រួមនឹងជីវជាតិសំខាន់ច្រើនទៀត ដែលមនុស្សត្រូវការជាចាំបាច់ ដើម្បីឲ្យមានសុខភាពល្អ។
អត្ថបទដកស្រង់ពី វិទ្យុអាស៊ីសេរី
19274756_1381659288585702_7545715296880234861_n.jpg
19224946_1381659248585706_2970815362510003815_n.jpg
17951971_1395543557158958_343427052144525830_n.jpg
17992122_1395543660492281_3163166212149293730_n.jpg
សូមចុចមើលវិដេអូLinkខាងក្រោម៖
-Video1
-Video2

ប្រភព៖ the-iconmedia

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top