• Johny
  • Editor
  • Johny
Facebook Twitter Google+ Share

បច្ចេកទេសដាំខាត់ណាដើម

[Copy link]
100743 0
Share
387-1000x500.jpg
១.ប្រភេទដីដាំដុះ
-ដុះលូតលាស់ល្អប្រសើលើប្រភេទដីដែលល្បាប់មាត់ទន្លេមេគង្គដីក្រហមដីខ្មៅ តែវាមិនអាចដុះលូតលាស់នៅលើដីប្រភេទដែលមានល្បាយដីឥដ្ឋខ្ពស់ ព្រោះដីប្រភេទនេះជ្រាបទឹកមិនបានល្អ
-ចំពោះដីដែលដក់ទឹកយូរវិញកដំណាំប្រភេទនេះដុះលូតលាស់មិនបានល្អដែរ
1-1-1.jpg
-ចំណែក pH ដែលសមស្របដែលដំណាំនេះអាចដុះលូតលាស់បានល្អ គឺចាប់ពីចន្លោះ ៦,៥ ទៅ ៧ ,៥
-សំណើមដីដែលល្អត្រូវមានចន្លោះចាប់ពី៧០% ទៅ៧៥% ជាប្រចាំ។
២.ទឹក និងសារធាតុចិញ្ចឹម
ខាត់ណាដើមជាដំណាំដែលត្រូវការទឹកជាប្រចាំ ព្រោះវាមានប្រព័ន្ធឫសរាក់។ កាលណាសំណើមដីប្រែប្រួលចុះទាប ឬអាកាសធាតុក្ដៅនោះធ្វើអោយដីមានសភាពស្ងួតប្រះនាំអោយដាច់ឫសជញ្ជក់ដែលជាការរំខានដល់ការលូតលាស់របស់ដំណាំយ៉ាងខ្លាំង។
1-3-1.jpg
គេចែកចេញជា៣វគ្គធំៗ គឺ
-វគ្គដុះពន្លក ត្រូវការទឹកមានកំរិតពី ៥ ទៅ ៥.៥មីលីម៉ែត្រក្នុងមួយថ្ងៃ
-វគ្គលូតលាស់ដើមស្លឹក ត្រូវការទឹកចន្លោះពី ៦ ទៅ ៧មីលីម៉ែត្រ ក្នុងមួយថ្ងៃ
10331346-chinese-kale-vegetable-in-garden-Stock-Photo.jpg
-វគ្គបន្តពូជ ត្រូវការទឹកបរិមាណប្រហែលគ្នានឹងវគ្គលូតលាស់ដើមស្លឹកដែរ គឺក្នុងវគ្គចេញផ្កាដំបូងរហូតដល់ផ្ការីក១០០% ប៉ុន្តែចាប់ពីពេលដាក់គ្រាប់រហូតដល់ទុំ វាត្រូវការទឹកតិចជាងក្នុងវគ្គចេញផ្កាដំបូង គឺចន្លោះពី ៤ ទៅ ៤,៥មីលីម៉ែត្រតែប៉ុណ្ណោះ
ចំណាំ៖ (១ម. ម=១លីត្រទឹកលើផ្ទៃដី១ម២)
35706852-Chinese-Kale-kale-vegetable-planting-in-a-organic-garden-Stock-Photo.jpg
តម្រូវការសារធាតុចិញ្ចឹមៈខាត់ណាដើមត្រូវការសារធាតុចិញ្ចឹមយ៉ាងច្រើនពីដីដូចជា៖ អាសួត (N) ផូស្វ័រ(P) ប៉ូតាស្យូម(K) ម៉ាញេស្យូម(Mg)កាស្យូម(Ca)ដែក (Fe)ស័ង្គសី(Zn) ស្ពាន់ធ័រ(S) ប្រូម(B)។តែនៅក្នុងនោះសារធាតុអាសួត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) ត្រូវការបរិមាណច្រើនជាងសារធាតុផ្សេងៗទៀតក្នុងនោះផងដែរខាត់ណាត្រូវការសារធាតុអាសួត(N)ច្រើនជាងផូស្វ័រ(P) ប៉ូតាស្យូម(K)។ តម្រូវការសារធាតុទាំងនោះគឺអាស្រ័យទៅនិងវគ្គលួតលាស់របស់វាដែរដូចជា៖
evergreenseeds_2267_13999606.jpg
-សារធាតុអាសូត(N) តម្រូវការចាប់ពីវគ្គលូតលាស់ដើមស្លឹករហូតដល់ពេលប្រមូលផលរយៈពេល១៤ថ្ងៃក្រោយសាបរហូតដល់៦០-៦៥ថ្ងៃ។ តាមការសិក្សារបស់លោកMusilឆ្នាំ១៩៤៨ បានអះអាងថា ដើម្បីទទួលបានម៉ាស់ស្រស់១តោនវាត្រូវការស្រូបយកធាតុអាសូត៤,១៨គីឡូក្រាមលើផ្ទៃដី១ហិតា។
evergreenseeds_2267_17259413.jpg
-សារធាតុផូស្វ័រ(P)
តម្រូវការចាប់ពីពេលលូតលាស់ប្រព័ន្ធឬសគឺរយៈពេល៧ដល់៩ថ្ងៃក្រោយដាំប៉ុន្តែសេចក្តីត្រូវការមានកំរិតទាបជាងអាសួត(N)ហើយល្បឿងនៃការស្រូបយកមានសភាពយឺតជាងធាតុអាសួត(N) និងប៉ូតាស្យូម(K)។ដើម្បីទទួលបានម៉ាស់ស្រស់១តោន វាត្រូវការស្រូបយកធាតុផូស្វ័រ ១,១០គីឡូក្រាមលើផ្ទៃដី១ហិតា។
F95-212.jpg
-សារធាតុប៉ូតាស្យូម(K) តម្រូវការនៅពេលដំណាំបង្កើតស្លឹកពិតហើយចាប់ផ្តើមធ្វើរស្មីសំយោគ ដើម្បីបំលែងសារធាតុនានាហើយធ្វើអោយរីកលូតលាស់បានលឿន។ តម្រូវការប៉ូតាស្យូមមានបរិមាណច្រើនជាងផូស្វ័រ(P) រហូតដល់វគ្គប្រមូលផល។
៣.ការដាំដុះ
៣.១ ការរើសរដូវដាំដុះ
ដំណាំខាត់ណាដើមអាចដុះលូតលាស់បាននិងដាំដុះបានគ្រប់រដូវពេញមួយឆ្នាំ។ ដោយគ្រាន់តែយកចិត្តទុកដាក់លើការគ្រប់គ្រងសត្វល្អិតនិងជំងីអោយបានម៉ត់ចត់។
5-Pack-1000-Seed-Chinese-Kale-Seeds-Brassica-Alboglabra-Cabbage-Mustard-Seeds-Ho.jpg
៤.ការជ្រើសរើសពូជ
ដោយប្រទេសកម្ពុជាមានអាកាសធាតុមិនអំណោយផលដល់ ការទិញគ្រាប់ពូជនៅទីផ្សារ គួរតែពិនិត្យអោយបានម៉ត់ចត់នូវប្រភេទពូជអាយុកាលនៃការដាំដុះ និងអត្រាដំណុះចាប់ពី៨០%ឡើងទៅ។
hqdefault-1.jpg
៤.១ ការសាបកូន
-ការសាបត្រូវបានធ្វើឡើងនៅលើថ្នាលដំណុះកូន
– ដំបូងត្រាំគ្រាប់ពូជជាមួយទឹកក្តៅឧណ្ឌៗប្រហែល១០នាទីជាមុនសិន ដើម្បីដាស់ដំណេក
-បន្ទាប់មកស្រង់វាយកគ្រាប់ពូជនោះទៅត្រាំជាមួយទឹកជីវៀតសឹង្ហ៣០នាទី ទើបស្រង់យកវាទៅផ្អាប់ជាមួយក្រណាត់សើមប្រហែល ២៤ម៉ោង
stock-photo-nursery-baby-kale-711706201.jpg
-ពេលដែលវាដុះចេញពន្លកទើបចាប់វាមកសាបលើថ្នាលដែលបានរៀបចំរួច។
-ដីសំរាប់សាបកូន យកដីលាយជាមួយធ្យូងអង្កាមនិងលាមកគោច្របល់ចូលគ្នាអោយសព្វ ទើបយកគ្រាប់ដំណាំមកសាប-ក្រោយពីសាបហើយ ស្រោចទឹក ២ដងក្នុង១ថ្ងៃ ពេលព្រឹក១ដង និងពេលល្ងាច១ដងដោយដបបាញ់ទឹក។ ក្រោយពីដំណុះបានប្រហែល១៤ថ្ងែ ទើបយើងអាចយកវាទៅដាំលើរងបាន។
young-old-chinese-kale-grown-garden-32523243.jpg
៤.២ ការស្ទូងកូន
-ការស្ទូងកូន គឺធ្វើនៅពេលរសៀលវេលាម៉ោង៤ល្ងាចបន្ទាប់ពីការដាំកូនរួចធ្វើការស្រោចស្រព ដើម្បីធ្វើអោយដីមានសំណើម និងបង្កលក្ខណៈងាយស្រួលដល់ការលូតលាស់នៃប្រព័ន្ធឫស។
-ចំពោះរបៀបដាំ គឺដាំជាជួរដោយប្រើខ្សែបន្ទាត់ដែលបានក្រឹតហើយក្នុងមួយកូនស្រែដាំបាន៤ជួរ និង ១០ដើម និងមានចន្លោះជួរប្រវែង២ ០ស.ម ចន្លោះគុម្ពមានប្រវែង ២០ស.ម និងជំរៅស្មើរនឹងដីនៃកូនដំណាំ។
បច្ចេកទេសដាំខាត់ណាដើម.jpg
៥.ការរៀបចំដី
-ការរៀបចំដីសំរាប់ដាំដុះដំណាំបន្លែជាទូទៅដីត្រូវស្ងួតល្អមិនសើមពេកមិនស្ងួតពេក
-ការភ្ជួរ និងរាស់បំបែកដីអោយល្អិតគឺធានាអោយមានខ្យល់ចេញចូលបានល្អ
478a68a8-24d6-401f-9b6d-e74cc0c51b04.jpg
-ពង្រាយជីជាតិអោយបានស្មើល្អ រក្សាសំណើមអោយបានគ្រប់គ្រាន់ក្នុងដី កៀរដីអោយស្មើ ដើម្បីអោយការលើករង និងស្រោចស្រពប្រព្រឹត្តទៅបានល្អ
-ការភ្ជួរដីមិនបានជ្រៅនិ ងមិនបានកៀរអោយបានស្មើរវាអាចធ្វើអោយការលូតលាស់របស់ដំណាំមិនស្មើរគ្នាឡើយNon-Uniform។ ដីស្ងួតដែលអាចភ្ជួរបាន គឺសរមុខលើសំណើមប្រមាណ ៥៥ ទៅ ៦០%
037.jpg
-ប្រសិនបើដីនោះជាប្រភេទដីខ្សាច់ខ្លាំង ឬដីឥដ្ឋខ្លាំងមុន និងភ្ជួរត្រូវបាចជីកំប៉ុសចំនួន ១៥ ទៅ ២០តោន និងកំបោរចំនួន ២៥០ ទៅ ៣០០គីឡូក្រាម លើផ្ទដី១ហិតា ទើបភ្ជួរលុបជាក្រោយព្រោះជីកំប៉ុស ធ្វើអោយដីឥដ្ឋមានបន្ទុកខ្យល់ចេញចូលបានស្រួលដីដែលដាំខាត់ណានេះត្រូវជីក ឬភ្ជួរត្រលប់ជម្រៅប្រហែល ១០ ទៅ ១៥សម ហើយហាលដីពី ៧ ដល់១០ថ្ងៃ រួចរាស់បំបែកអោយទៅជាដុំតូចៗ
-យកល្អគួរភ្ជួរអោយបាន ២ដង រួចហាលទុកអោយបាន១សប្តាហ៍មុនធ្វើការដាំដុះ។
6.jpg
៦.ការថែទាំដំណាំ
ក.ការស្រោចស្រព ដោយប៉ោតធម្មតា គឺមួយអំរែកទឹក៣៨លីត្រស្រោចលើផ្ទៃដី១០ទៅ១៥ម២ មួយថ្ងៃស្រោច២ដង ពោលគឺល្ងាចម្តង និងព្រឹកម្តងរហូតដល់កូនខាត់ណាមានអាយុ ១០ថ្ងៃ ទើបគេបញ្ចូលទឹក។
54723735-organic-chinese-kale-in-cultivated-greenhouse-plant.jpg
ខ.ការជ្រុំគល់
-ចំពោះដំណាំប្រភេទនេះ គេជ្រុំដីបានចំនួន២លើក គឺរយៈពេល ១៥ថ្ងៃក្រោយពីសាប
-មុននឹងជ្រុំដីគេផ្អាកការស្រោចទឹកមុនពេលជ្រុំដីមួយថ្ងៃដើម្បីអោយដីស្ងួត ហើយក្រោយពីជ្រុំដីបានមួយថ្ងៃទើបស្រោចទឹក និងដាក់ជីបំប៉ន។
-ការជ្រោយដីលើកទី២គឺធ្វើឡើងនៅក្រោយពេលសាបរឺស្ទូងរយៈពេល៣០ថ្ងៃ គឺកូនចបមុខតូចគេកាប់ជ្រុំរាក់ៗបំផុសមុខលើក្រោយមកគេហាលដីនោះរយៈពេលមួយថ្ងៃដើម្បីអោយដីស្ងួត ព្រមទាំងប្រមូលយកស្មៅចេញក្រោយមកគេស្រោចទឹកអោយជោកខ្លាំង
18527850_777650932412766_7845349953031515246_n.jpg
-ក្នុងដំណាក់កាលគេជ្រុំហើយគេពូនដីទាំងនោះអោយជិតគល់ ដើម្បីធានាអោយឬសដែលដុះចេញពីគល់ផ្នែកខាងលើមានលទ្ធភាពទទួលយកជីជាតិដែលធ្វើអោយដើមខាត់ណារីកធំ។
គ.ការកំចាត់ស្មៅ
ដូច្នេះការកំចាត់ស្មៅគឺជាការចាំបាច់ណាស់ដើម្បីបង្កើនទិន្នផលដំណាំ។ ការកំចាត់ស្មៅចង្រៃនេះគឺធ្វើឡើងដោយដៃ និងប្រើថ្នាំសំលាប់ស្មៅ។ គួរព្យាយាមប្រើប្រាស់ថ្នាំផ្សំពីធម្មជាតិកម្ចាត់ ដើម្បីរក្សាគុណភាពដី។
10331346-chinese-kale-vegetable-in-garden-Stock-Photo.jpg
៧.ការប្រើប្រាស់ជី
-មុនពេលដាំគេទ្រាប់បាតជីកំប៉ុស រឺជីធម្មជាតិ ដូចជាជីផ្សំពីលាមកគោលាមកមាន់ ២០ ទៅ ២៥ តោនក្នុងមួយហិតា ដោយលាយជាមូយឈុតដំណាំ បាចទៅលើរងនីមួយៗហើយរាស់កប់ជីទាំងនោះទៅក្នុងដី
Chinese-Kale-Large-Leaf.jpg
-ការស្រោចជីបំប៉នលើកទី១មេជី៣ដប មេថ្នាំកំចាត់សត្វល្អិត៣ដប និងមេអត័ម៉ូន ចំនួន៣ដប ក្នុងដីមួយហិតាដោយលាយជាមួយទឹកស្រោចក្រោយស្ទូងរយៈពេល៧ថ្ងៃរឺក្រោយពេលសាបរយៈពេល១៥ថ្ងៃ(ករណីដាំដោយគ្រាប់)។ ការដាក់ជីបំប៉នលើកទី២គឺ ដាក់តាមចន្លោះជួរនៃដើមខាត់ណាក្រោយពេលស្ទូង៣០ថ្ងៃគឺចំពេលជ្រុំជើងលើកទី២ដាក់ជីក្រោយពេលជ្រុំនិងប្រមូលស្មៅហើយក្រោយពីដាក់ត្រូវស្រោចទឹកអោយជោគ។
F95-212-1.jpg
៨.ការប្រមូលផល
-ការប្រមូលផលប្រព្រឹត្តទៅនៅពេលដែលដើមខាត់ណាលែងមានការលូតលាស់ដើម និងទំហំស្លឹកគឺនៅពេលដែលខាត់ណាមានអាយុពី៤៥ថ្ងៃទៅ៥៥ថ្ងៃបន្ទាប់ពីដាំ យើងអាចកាត់យកមកលក់នៅលើទីផ្សារឬសំរាប់បរិភោគបាន
gardener-planting-chinese-kale-vegetable-garden-38344387.jpg
il_570xN.653143140_bmv0.jpg
-ការកាត់ គឺប្រើកូនកាំបិតជាឧបករណ៍ ដោយកាត់ត្រឹគល់ដែលមានផ្នែកខ្ចីហើយកាត់ស្លឹកចាស់ៗចោលនៅពេលដែលកាត់រួចរាល់ហើយ ត្រូវរៀបចំចងវាជាដុំៗទុកដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន
-ជាទូទៅទិន្នផលជាមធ្យម២០ទៅ២២តោនក្នុងមួយហិតា។
o.jpg
ប្រភព៖ eangsophalleth

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top