• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

សម័យនេះហើយកម្ចាត់​ចៃ​មានអីពិបាក

[Copy link]
96872 0
Share
សម័យនេះហើយមានចៃនៅលើក្បាលពិតជាកង្វះនិងខ្វះអនាម័យខ្លាំងណាស់ ហើយវាក៏អាចឆ្លងបានយ៉ាងឆាប់រហ័សបំផុត ហើយចំពោះការកម្ចាត់ចៃលើក្បាលគឺពិតជា​ពិបាក​បំផុត។ ចៃអាចកើតមានឡើងដោយសារតែបញ្ហា​អង្គែ​នៅលើ​ស្បែក​ក្បាល​ធ្វើឱ្យមាន​ចៃ​កាន់តែ​ច្រើន​ឡើង។ ​ប្រភេទ​សាប៊ូ​កក់សក់​ផ្សេងៗ​អាច​ជួយ​កម្ចាត់​ចៃ តែ​ទោះបីជាយ៉ាងណា មាន​មួយចំនួន​ប៉ុណ្ណោះ​ដែល​មាន​ប្រសិទ្ធិភាព។

Untitled-1-4.jpg

ដូច្នេះហើយ Kohthmey ចង់បង្ហាញពីវិធី​កម្ចាត់​ចៃ​ឱ្យ​អស់​ពី​លើ​សក់​ក្បាលតាម​វិធីងាយៗដូចខាងក្រោមនេះ៖
  • វិធី​កម្ចាត់​ចៃ​ដ៏ល្អបំផុត​គឺ ប្រើ​សាប៊ូ​កម្ចាត់​ចៃ និង​កក់​​សក់​​ឱ្យបាន​ត្រឹមត្រូវ។
  • ឧស្សាហ៍​ប្រើ​ស្និត​សិត​ចៃ​ឱ្យ​បាន​ច្រើនដង។
  • ដើម្បី​កម្ចាត់​ចៃ អ្នក​អាច​ប្រើ​ប្រេង​អូលីវ ព្រោះវា​អាច​ជួយ​សម្លាប់​ចៃ​បាន។
  • ចៀសវាង​នៅ​ក្បែរ​អ្នក​មាន​ចៃ។
  • ចៃ​កើតឡើង​ដោយសារ​ខ្វះ​អុកស៊ីសែន ដូច្នេះអ្នក​គួរ​រក្សា​អនាម័យ និង​កក់សក់​រៀងរាល់ ២ថ្ងៃ​ម្តង។

ចៃ​ពិតជា​បង្ក​ការគ្រោះថ្នាក់​ខ្លាំង​បំផុត ជាពិសេស​ក្មេងៗ ប្រសិនបើ​អ្នក​មិន​អើពើ និង​មិន​ថែរក្សា​ស្បែក​ក្បាល​ឱ្យ​បាន​ល្អ​ទេ វា​អាច​បណ្តាលឱ្យ​កើត​ពងបែក​លើ​ស្បែក​ក្បាល​របស់​អ្នក ដោយសារ​តែរមាស់​ស្បែក​ក្បាល ធ្វើឱ្យ​អ្នក​អេះច្រើន​ចេញ​ឈាម ហើយ​អាការៈ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង៕


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top