• kimberly
  • V1

2Follower

  • kimberly
Facebook Twitter Google+ Share

គម្រោងបុរីឈូកវ៉ា១ របស់បុរី ប៉េង ហួត នឹងចាប់ផ្តើមប្រគល់ផ្ទះឲ្យអតិថិជនក្នុងខែមេសា នេះហើយ!

[Copy link]
98525 0
Share
បុរីពិភពថ្មីជាបុរីដ៏ធំមួយក្នុងចំណោមបុរីធំៗនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្នាបានដឹងមកហើយថាជាក្រុមហ៊ុនរបស់ លោក ឧកញ៉ា ហុង ពីវ ដែលជាអ្នកជំនួញអចលនទ្រព្យម្នាក់មានមុខមាត់នៅក្នុងសង្គមបច្ចុប្បន្ននេះ ។ គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា ហុង ពីវ ក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយ អ្នកឧកញ៉ា គិត ម៉េង ផងដែរ ។

បុរីពិភពថ្មីឈូវ៉ា១.jpg

ចំពោះគម្រោងបុរីរបស់លោកឧកញ៉ា រូបនេះមានទីតាំងច្រើនកន្លែង និងច្រើនប្រភេទនៃផ្ទះស្នាក់នៅ ដែលក្នុងនោះលោកមានទីតាំងជាច្រើនដូចជានៅ ចំការដូង ឈូកមាស ឈូកវ៉ា តាខ្មៅ វេងស្រេង... ។ ចំណែកប្រភេទនៃលំនៅដ្ឋានរបស់លោកឧកញ៉ារួមមានផ្សេងៗគ្នាដូចជា ផ្ទះល្វែងខ្នាតវែង ផ្ទះល្វែងខ្នាតខ្លី ផ្ទះវីឡា ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់... ជាដើម ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ លោកឧកញ៉ា ហុង ពីវ បានប្រកាសជាសាធារណៈថា លោកនឹងចាប់ផ្តើមប្រគល់ផ្ទះទៅឲ្យអតិថិជនរបស់លោកដែលបានជាផ្ទះតាំងពីចាប់ផ្តើមបុកគ្រឹះសាងសង់ដំបូងនៅបុរីឈូកវ៉ា១ នាខែ០៤ ឆ្នាំ២០១៨ ឆ្នាំក្រោយនេះហើយ ។

សម្រាប់ដំណឹងនេះលោកអ្នកដែលបានជាវផ្ទះនៅក្នុងបុរីឈូកវ៉ា១ នឹងទទួលបាននូវក្តីរំភើបរីករាយដែលអាចចូលរស់នៅក្នុងផ្ទះថ្មីចាប់ពីខែមេសា ឆ្នាំ២០១៨ ឆ្នាំក្រោយនេះហើយ ៕

អត្ថបទ៖ Kimberly

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top