• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

តើនរណាជា បិតាសា្ថបនិកមុនគេបង្អស់ នៃសាលាមតេយ្យ?

[Copy link]
98721 0
Share
ជាការពិតណាស់ សាលាមតេយ្យគឺជាថ្នាលបណ្តុះបណ្តាលថ្នាក់មូលដ្ឋានសម្រាប់កុមារតូចៗដែលមានអាយុប្រហែលពី 3-6 ឆ្នាំ មុនពេលឈានដល់កម្រិតបឋមសិក្សា និង ឧត្តមសិក្សា ។

UT8IFGLXkpXXXagOFbXU.jpg

ការដុសខាត់ខួរក្បាលរបស់ពួកគេក្នុងវ័យមួយនេះគឺជារឿងសំខាន់បំផុតរបស់ឪពុកម្តាយ ដែលគួរតែគិតគូរឲ្យបានម៉ត់ចត់ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ពួកគេទៅថ្ងៃខាងមុខ ។

fredrich-froebel-power-point-2-728.jpg

ធនធានមនុស្សគឺជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល ។ ដូចមានអ្នកបា្រជ្ញមួយចំនួនលើកឡើងថា “បើចង់ឲ្យប្រទេសជាតិមួយរីកចម្រើនទៅមុខបាន លុះត្រាតែប្រជាជនរបស់ខ្លួនទទួលការអប់រំជាមុនសិន” ។

89792041.jpg

លោក ហ្វ្រីឌ្រីជ ហ្វ្រីប៊ែល (Friedrich Froebel) ដែលជាអ្នកអប់រំជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់ បានបង្កើតសាលាមតេយ្យមុនគេបង្អស់លើពិភពលោក ។ ពាក្យថា “kindergarten” គឺជាពាក្យពីរផ្សំបញ្ចូលគ្នារបស់ភាសាអាល្លឺម៉ង់ ដែល (kinder = kid,child = កុមារ) និង (garten = garden = សួន) ។ សរុបរួមមក (kindergarten = child’s garden = សួនកុមារ)។

Presentation2.005.png
ទីសក្ការៈ និង រំឭកដល់ Friedrich Froebel

ក្នុងឆ្នាំ 1837 លោក ហ្វ្រីប៊ែល បានបង្កើតសាលាមតេយ្យដំបូងបំផុតនៅទីក្រុង Blankenburg ប្រទេសអាល្លឺម៉ង់ ជាមួយនឹងកម្មវិធីសិក្សាដូចជា ចម្រៀង, រឿងខ្លីៗ, ល្បែង, អំណោយ និង វិជ្ជាជីវៈ ។

បើសិក្សាឲ្យកាន់តែស៊ីជម្រៅ លោក ហ្វ្រីប៊ែល សា្ថបនាសាលាមតេយ្យនេះឡើងដោយផ្អែកលើគំនិតរបស់ទស្សនវិទូបារាំងម្នាក់ឈ្មោះ ហ្សង់ហ្សាក់ រ៉ូហ្សូ (Jean-Jacques Rousseau) ហើយក្រោយមកទៀតក៏មានអ្នកអប់រំជនជាតិស្វីសម្នាក់ដែរគឺលោក ចូហាន ហ៊ែនរិជ ផេស្តាឡូហ្ស៊ី (Johann Heinrich Pestalozzi) ។ ដោយអ្នកទាំងនេះជឿជាក់ថា កុមារទាំងឡាយ ជាធម្មជាតិត្រូវបានចាត់ទុកថាជា អ្នកពូកែ និង សកម្មក្នុងការរៀនសូត្រទទួលយកនូវអ្វីៗដែលថ្មី ។

លោក ហ្វ្រីឌ្រីជ ហ្វ្រីប៊ែល កើតនៅថ្ងៃទី 21 ខែ មេសា ឆ្នាំ 1782 ក្នុងទីក្រុង Oberwissbach ប្រទេសអាល្លឺម៉ង់ និងទទួលមរណភាពនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 1852 ៕

ប្រភព ៖ redleafpress
ប្រែសម្រួលដោយ ៖ Jackie
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top