Facebook Twitter Google+ Share

សម្រស់មិនអាចមើលតែភ្នែកបានទេ

[Copy link]
96724 0
Share
Do not close off your heart because of your eye. Beauty does not last forever.
មនុស្សខ្លះឆ្គួតនឹងភាពស្អាតខ្លួនឯង ឆ្គួតនឹងការចង់បានដែលល្អស្អាតឥតខ្ចោះមកធ្វើជារបស់ខ្លួនឯង។ មនុស្សខ្លះអាងតែខ្លួនឯង មើលទៅរូបរាងសម្រស់ស្អាត ល្អជាងគេ គេអាចនឹងមានចិត្តមើលងាយ វាយតម្លៃមនុស្សដែលមើលទៅរូបមិនស្អាត សម្រស់មិនបាន។ គេអាចវក់នឹងគំនិត ព្រោះភាពល្អឥតខ្ចោះរបស់គេដែលនៅជាប់ខ្លួនគេ ហើយវាយតម្លៃអ្នកដទៃទាំងគេមិនទាន់បានស្គាល់អ្នកដទៃនោះច្បាស់ផង។

25289534_857279754433818_5631057626684820518_n.png


សម្រស់ វាមានគ្រប់វត្ថុក្នុងលោក សម្រស់ជីវិត សម្រស់រូបថត សម្រស់ធម្មជាតិ សម្រស់ភុកជ្រាំ សម្រស់មនុស្សប្រុស សម្រស់មនុស្សស្រី សម្រស់ល្អ សម្រស់អាក្រក់ គឺកើតមានលើគ្រប់វត្ថុ។
មនុស្សដែលប្រឹងស្វែងរកភាពល្អឥតខ្ចោះ នោះគឺមិនងាយនោះទេ។ បានមនុស្សល្អឥតខ្ចោះត្រឹមតែមើលឃើញនឹងភ្នែក ក៏មិនអាចហៅថាម្នាក់នោះល្អឥតខ្ចោះបានដែរ។ មនុស្សដែលស្អាតបំផុត គឺមិនមែនអ្នកដែលយើងមើលឃើញនឹងភ្នែកនោះទេ។ មនុស្សដែលស្អាតបំផុតនោះ គឺម្នាក់ដែលយើងមើលឃើញនឹងចិត្ត បេះដូង ឬអាចនិយាយបានថាជាមនុស្សម្នាក់ក្នុងក្ដីស្រមៃរបស់យើង។
ស្នេហា ក៏ដូចគ្នា បើសិនណា យើងប្រឹងស្វែងរកមនុស្សដែរល្អឥតខ្ចោះមកធ្វើេជាគួរអនាគត តើងាយរកទេមនុស្សបែបនោះ? ជួយកាលមនុស្សដែលអ្នកកុំពុងតែររកនោះអាច ម្នាក់ដែលកំពុកតែនៅក្បែរអ្នក តែអ្នកមើលមិនឃើញពីសម្រស់ពិតរបស់គេ ព្រោះអ្នកកំពុងតែវក់ ឬឆ្គួតនឹងភាពល្អឥតខ្ចោះរបស់អ្នក។ អ្នកមិនគួរបិទបេះដូងរបស់អ្នកដោយសារតែភ្នែករបស់អ្នកមើលឃើញសម្រស់មិនពិតរបស់មនុស្សម្នាក់ តែសំបកខាងក្រៅបានទេ។ ក៏មិនអាចវាយតម្លៃមនុស្សតែសំបកខាងក្រៅបាននោះដែរ។
សម្រស់របស់មនុស្សម្នាក់ យើងអាចមើលយល់នៅពេលដែល យើងចាប់ផ្ដើមយល់ពីគេ ស្គាល់ពីគេ យល់ពីដួងចិត្តគេ។ សម្រស់របស់គេអាចមាននៅពេលគេសើច នៅលើកាយវិការបស់គេ ស្តាយរស់នៅរបស់គេ អាកប្បកិរិយា របស់គេ នៅលើសម្រស់ពិតពីដួងចិត្តរបស់គេ។ ពេលខ្លះ សម្រស់របស់គេ អាចកើតមានឡើងនៅពេលដែលយើងនៅក្បែរគេ ហើយគេបានធ្វើឲ្យជីវិតរបស់យើងរីករាយទាំងយើងខ្លួនឯងមិនដឹងខ្លួន ថាមនុស្សម្នាក់នោះកុំពុកនាំភាពរីករាយមកកាន់យើង។ ភាពស្រស់ស្អាតខាងក្រៅមិនអាចស្ថិតថេរយូអង្វែងបាននោះទេ។ សម្រស់ពិត គឺកើតចេញពីដួងចិត្ត។
ស្នេហាកើតមានឡើងដោយ ក្ដីស្រឡាញ់ គឺក្ដីស្រឡាញ់ចេញពីដួងចិត្ត។ ហើយក្ដីស្រឡាញ់ពិតចំពោះមនុស្សម្នាក់មិនមែនកើតមានឡើងដោយសារភាពល្អឥតខ្ចោះរបស់គេ ដោយសារសម្រស់ស្រស់ស្អាតរបស់គេ ដោយសារទ្រព្យសម្បិត្តរបស់គេនោះទេ។ ពេលខ្លះស្នេហាអាចកើតមានគ្រប់កាលៈទេសៈ នៅពេលដែលយើងចាំផ្ដើមស្គាល់ ឬយល់ពីដួងចិត្តនណាម្នាក់។ ស្នេហាពិត ទាមទារឲ្យមានមនុស្សពីរនាក់ចូលរួម តែក៏អាចមានមនុស្សចូលរួមលើសពីពីរនាក់បានដែរ។ ចំពោះក្ដីស្រឡាញ់អាចកើតមានតែឯងបាន ហើយក្ដីស្រឡាញ់មានគ្រប់មនុស្សទូទៅ។ ស្នេហា មិនទាមទារភាពល្អឥខ្ចោះពីដៃគូរនោះទេ តែអាចទាមទារភាពពិតប្រាកដមួយ ឬភាពជឿរជាក់មួយពីដៃរគូរ ព្រោះវាជាការហួងហែង។
មនុស្សមានលក្ខណៈពិសេសរៀងខ្លួន។ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់ ឬគូរស្នេហ៍មួយ អាចកើតឡើងពីការចាប់ដៃជាមួយគ្នា នឹងបង្កើតភាពស្រស់ស្អាតទាំងនោះជាមួយគ្នា។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top