Facebook Twitter Google+ Share

កុំចូលចិត្តបន្ទោសតែជីវិតខ្លួនឯង

[Copy link]
96099 0
Share
គេថាកើតជាមនុស្សសំណាងណាស់ ប៉ុន្តែមនុស្សពេលធ្វើអ្វីមិនកើត គិតអ្វីមិនចេញ ដោះស្រាយអ្វីមិនបាន ក៏បន្ទោសជីវិតខ្លួនឯង ហេតុអ្វីក៏ អាញមិនដូចគេ ហេតុអ្វីក៏អាញធ្វើមិនកើត ហេតុអ្វីជីវិតនេះអាក្រក់ម្លេះ ហេតុអ្វីបានជា មិនដែលជួបរឿងល្អដូចគេ...........។

25299289_856241551204305_1516578220265603464_n.png

ជីវិតគឺជាទុក្ខ តែបើមិនទាន់ស្គាល់វាទេ ចាំបាច់អីប្រឹងបន្ទោស។ រឿងអ្វីមួយកើតមកវា តែងតែមានហេតុផលរបស់វា ហើយវាក៏អាចដោះស្រាយបានដែរ គ្រាន់តែពេលខ្លះសម្ថភាពមិនដល់។
បើយើងប្រឹងតាំងពីគ្មានអ្វីសោះ យើងធ្លាប់ដេកក្នុងភុកជ្រាំ យើងធ្លាប់រស់នៅកន្លែងកខ្វក់ ហើយប្រឹងប្រែងមកកន្លែងដែលស្អាត់ល្អបាន វាជាមោទនៈភាពហើយ។
រឿងអ្វីក៏ដោយបើសិនជាធ្វើវាដោយមានមោទនៈភាពខ្លួនឯង ថាអាចធ្វើវាបាន នោះដំណោះស្រាយក៏អាចមានបានដែរ។ បើសិនជាយើង មានមោទនៈភាពលើកិច្ចការដែលយើងធ្វើ នោះយើងអាចដឹកនាំការងារនោះបាន។ បើមិនមានមោទនៈភាពលើកិច្ចការ ក៏មិនមានអារម្មណធ្វើវាដែរ អាចធ្វើបានក៏ព្រោះប្រយោជន៍ប៉ុណ្ណោះ។ មោទនៈភាព គឺមោទនៈលើកិច្ចការដែលយើងកុំពុងធ្វើ កិច្ចការដែលយើងគិតថាជាប្រយោេជន៍មនុស្សផង មិនមែនមោទនៈជ្រុលលើខ្លួន អួតអាង លើសម្ថផលដែលបាននោះទេ។
ស្ថានភាពតម្រូវ គឺយើងតម្រូវតាមការគិតពិចារណារបស់យើង។ ខ្ញុំធ្លាប់ដេកក្នុងភុកជ្រាំ បើឲ្យខ្ញុំទៅដេកក្នុងនោះម្ដងទៀតក៏វាគ្មានអ្វីគួរឲ្យអយុតិធម្មដែរ បើសិនណាស្ថានភាពតម្រូវឲ្យខ្ញុំទៅ ព្រោះមនុស្សខ្វះកន្លែង។ តែខ្ញុំក៏អាចងើប មកកន្លែងថ្មី ស្អាតណាមួយទៀតបានដែរ ព្រោះជីវិតខ្ញុំបានហែល រោះជាតិនោះអស់ហើយ។ ប៉ុន្តែបើអ្នកជាមនុស្ស ល្អ ស្គាល់តែកន្លែងស្អាត រស់តែកន្លែងស្រួល សួរថាអ្នកអាចរស់ក្នុងកន្លែភុកជ្រាំនោះបានទេ?? មិនអាចបន្ទោសជីវិតគេបានទេ។ គេអាចល្អជាងយើងបាន ព្រោះគេស្គាល់គ្រប់កាលៈទេសៈ។
មនុស្សក៏មិនអាចអួតថាឯងខ្លាំងខ្ដែងៗ នៅមុខមនុស្សល្ងង់បានដែរ ព្រោះមនុស្សខ្លាំងក៏អាចងាយមើលចំនុចខ្សោយបានដែរ។ អ្នកខ្លាំង ក៏អាចមានចំណុចខ្សោយច្រើន។ មនុស្ស កាលណាមានចំណង ឬអំនួត នោះចំនុចខ្មៅមួយអាចបង្ហាញនៅពេលនោះបាន។ មនុសុ្សចង់បានអ្វីហើយ ចំនុចខ្សោយអាចបង្ហាញនៅពេលនោះបានផងដែរ។ មនុស្សមួយចំនួន ខ្សោយបំផុតនោះ គឺអាចនៅពេលដែលគេស្រឡាញ់អ្នកណាម្នាក់ ឬស្រឡាញ់អ្វីមួយ គេនឹងអាចបង្ហាញចំណុចខ្សោយរបស់គេនៅត្រង់នោះ ទៅអ្វីដែលគេស្រឡាញ់។
លទ្ធផលបន្ទោសជីវិតខ្លួនឯង បានត្រឹមតែបំបាក់ទឹកចិត្តខ្លួនឯងប៉ុណ្ណឹង។ តែបើចេះបន្ទោសហើយ ប្រឹងព្រោះបន្ទោសនោះ នោះនឹងប្រសើរ។ ហេតុអ្វីបានចាំបាច់ឲ្យស្គាល់ខ្លួនឯងមុន មុនពេលចង់ស្គាល់អ្នកដទៃ?? វាអាចជាហេតុដែលយើងស្គាលចិត្តយើងច្បាស់ ដែលមិនជំរុញឲ្យខ្លួនឯងងាយផ្ដូចខ្លួនឯងទៅអ្នកដទៃ ឬអាចឲ្យខ្លួនឯងប្រឹងអភិវឌ្ឍន៍ខ្លួនឯងបានល្អព្រោះអ្នកដទៃ។ ស្គាល់ខ្លួនឯងច្បាស់ពិតជាសំខាន់ណាស់។ ក៏អាចជាមនុស្សដែលអាចបទបែនបានគ្រប់ស្ថានភាពដែរ ឬអាចជាមនុស្សសម្បូរដំណោះស្រាយផងដែរ នេះសម្រាប់មនុស្សស្គាល់ខ្លួនឯង។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top