Facebook Twitter Google+ Share

កំហុស

[Copy link]
95382 0
Share
គ្មាននរណាម្នាក់ដែលតែងតែត្រូវរហូតនោះទេ ហើយក៏គ្មាននរណាម្នាក់អង្គុយតែខុសរហូតនោះដែរ មានត្រូវមានខុស គឺជារឿងធម្មតារបស់មនុស្ស អ្វីដែលសំខាន់ថាតើអ្នកចេះកែកំហុសនោះបានដែរឬទេ?

Untitled-1.jpg

មនុស្សខ្លះខុសហើយមិនព្រមទទួលកំហុសទេ ព្រោះខ្លាចខ្លួនឯងអន់ ខ្លាចខ្លួនឯងចាញ់គេ…។ មនុស្សបែបនេះគឺជាមនុស្សល្ងង់ខ្លៅជាទីបំផុត ជីករណ្តៅកប់ខ្លួនឯង ព្រោះថាមនុស្សដែលសាងកំហុសហើយមិនចេះកែ មានន័យថាធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងរណ្តៅមួយដែលមិនអាចងើបរួច ចេះតែឱបកំហុសធំទៅៗនៅក្នុងដៃ ហើយថ្ងៃណាមួយធ្វើវានឹងធ្វើឱ្យវិនាសខ្លួនឯងជាមិនខាន។ ការដែលធ្វើខុសហើយចេះកែ គឺជារឿងដ៏ល្អប្រពៃដែលមនុស្សគ្រប់រូបត្រូវតែអនុវត្ត វាមិនមែនជាកត្តាដែលធ្វើឱ្យខ្លួនឯងអស់តម្លៃនោះឡើយផ្ទុយទៅវិញ គឺធ្វើឱ្យខ្លួនឯងរីកចម្រើនទៅមុខជាលំដាប់ ហើយជាមនុស្សក្លាហាន ហ៊ានប្រឈមមុខនឹងការពិត។ ត្រូវចងចាំថា កំហុស គឺជាគ្រូម្នាក់ដ៏ល្អ ជាមេរៀនមួយដែលបង្រៀនយើងឱ្យចេះរឹងមាំ មានភាពរីកចម្រើនក្នុងការដោះស្រាយបញ្ហា ជាមនុស្សឆ្លាតវៃ ហ៊ានប្រឈមមុខនឹងឧបសគ្គទាំងឡាយចំពោះមុខ។ ចូរចងចាំថាមនុស្សដែលខុសហើយមិនចេះកែគឺជាមនុស្សដែលល្ងង់ខ្លៅជាទីបំផុត៕

តែងនិពន្ធដោយ៖ Roger

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top