• Jackie
  • Moderator

4Follower

  • Jackie
Facebook Twitter Google+ Share

និយាយថា “ទេ” ចំពោះសត្វស្រម៉ើលដែលកើតលើ សត្វមាន់

[Copy link]
94659 0
Share
ប្រសិនបើសត្វមាន់ដែលអ្នកចិញ្ចឹមមានភាពមិនប្រក្រតីដូចជា អេះត្រចៀក និង គ្រវីក្បាលញឹកញាប់ នោះវាជាសញ្ញាបង្ហាញថាពួកវាមានសត្វស្រម៉ើលជាប់នឹងខ្លួន ហើយទ្រុងរបស់វាក៏ពោរពេញទៅដោយស្រម៉ើលដែរ ។

៦១.JPG

អ្នកចិញ្ចឹមមាន់ ឬ ម្ចាស់កសិដ្ឋានភាគច្រើននឹងឆ្លងកាត់បញ្ហាទាំងនេះ ហើយក៏មិនដឹងថាត្រូវដោះស្រាយយ៉ាងដូចម្តេច ។ ជាការពិតណាស់ មានវិធីសាស្ត្រច្រើនក្នុងការកំចាត់ពពួកសត្វស្រម៉ើលដែលមានប្រសិទ្ធិភាពខ្ពស់ ។

យ៉ាងណាមិញ កោះថ្មីសូមលើកយកវិធីសាស្ត្រងាយបំផុត និងសាមញ្ញមួយដើម្បីជាកាដូរដល់បងប្អូនប្រជាកសិករ និងអ្នកដែលចូលចិត្តចិញ្ចឹមសត្វមាន់ជាលក្ខណៈគ្រួសារ ។

ចូរអ្នកអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖

•        ត្រូវការដបស្រ្ពៃយ៍ទទេមួយ ដោយលាង និងក្រឡុកទឹកឲ្យស្អាត (ឲ្យប្រាកដថាសារជាតិដែលនៅក្នុងនោះត្រូចាក់ចេញមកក្រៅឲ្យអស់)

៦០.JPG

•        បន្ទាប់មកចាប់ផ្តើមសារធាតុផ្សំដែលមានដូចជា
ទឹក 3 លីត្រ
ទឹកខ្ទឹមសសុទ្ធ 340 មីលីលីត្រ និង
មួយស្លាបព្រានៃប្រេង ឡាវែនដឺរ ឬ ប្រេងយីហ៊ុប
ចុងក្រោយត្រូវក្រឡុកចូលគ្នាឲ្យសព្វ
•        ត្រូវអនុវត្តបាញ់ល្បាយនោះលើសត្វមាន់ 2 ថ្ងៃម្តង រយៈពេល 2-3 សប្តាហ៍ ៕

៦២.JPG

ប្រភព ៖ wikihow
ប្រែសម្រួលដោយ ៖ Jackie

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top