Facebook Twitter Google+ Share

បើមិនទាន់ឆ្លងកាត់ ច្បាស់ជាមិនបានដឹង

[Copy link]
94462 0
Share
ជីវិតបើមិនទាន់ឈានជើងឆ្លងកាត់ទេ ច្បាស់ជាមានអារម្មណ៍ថាគ្មានបញ្ហា គ្មានរឿងដែលពិបាកៗនោះឡើយ ប៉ុន្តែត្រូវដឹងថាវាខុសពីពេលដែលយើងកំពុងតែដើរ ឬកំពុងតែគិត ។ វាមិនដូចជាអ្វីដែលយើងបានឃើញនោះទេ ព្រោះជីវិតមនុស្សម្នាក់ៗគឺមិនដូចគ្នាឡើយ ។

បើមិនទាន់ឆ្លងកាត់ ច្បាស់ជាមិនបានដឹង.jpg.jpg

ជាតិជាមនុស្ស មានការពិបាក និងការឈឺចាប់ខុសៗពីគ្នា គ្រាន់តែថាសម្ពាធដែលយើងកំពុងមាននោះខ្លាំង ឬខ្សោយតែប៉ុណ្ណោះ ។ បើសិនពិបាកខ្លាំង សូមយំឲ្យអស់ចិត្តអស់ចង់មក ព្រោះគ្មានមនុស្សណាដែលថាមិនអាចស្រែកយំបាននោះទេ ហើយពាក្យថាកម្លាំងចិត្តវាគ្រាន់តែជាពាក្យ ឬភាសាលើកទឹកចិត្តតែប៉ុណ្ណោះ តែមនុស្សយើងក៏មិនអាចខ្វះវាបានដែរ ។

បើសិនអ្នករក្សាទុកការពិបាកចិត្តតែម្នាក់ឯងរហូត អ្នកអាចនឹងក្លាយជាមនុស្សដែលមានបញ្ហាផ្លូវអារម្មណ៍ជាមិនខានឡើយ ។ ដូច្នេះកុំឲ្យវានៅក្នុងជីវិតរបស់អ្នកយូរពេកអី បញ្ចេញវាចេញមក ហើយប្រាប់អ្នករាល់គ្នាថា អ្នកពិតជាក្លាហានគ្រប់គ្រាន់សម្រាប់បង្ហាញឲ្យអ្នកដទៃបានឃើញ ខណៈពេលដែលមនុស្សមួយចំនួនមិនហ៊ាននឹងបង្ហាញឡើយ តែបែរជាជ្រើសរើសផ្លូវស្លាប់ជាចំណុចចុងក្រោយទៅវិញ ៕

អត្ថបទ៖ Jirayu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top