• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សុភាសិតខ្មែរ "មនុស្សល្ងង់តែងគិតថាខ្លួនឆ្លាត តែមនុស្សឆ្លាតបែរជាគិតថាខ្លួនល្ងង់"

[Copy link]
93703 0
Share

សុភាសិតខ្មែរ

"មនុស្សល្ងង់តែងគិតថាខ្លួនឆ្លាត តែមនុស្សឆ្លាតបែរជាគិតថាខ្លួនល្ងង់"
--- វិល្លៀម ស្ហេកស្ពៀរ ---




មនុស្សឆ្លាតតែងគិតថាខ្លួនជាមនុស្សនៅតែល្ងង់ ព្រោះគេដឹងថា មនុស្សយើងគ្មាននរណាអាចដឹងរឿងសព្វបែបសព្វយ៉ាងនោះទេ ។ មនុស្សម្នាក់ៗតែងឆ្លាតទៅលើ រឿងដេលខ្លួនបានដឹង ហើយការដឹងនោះ ក៏គ្រាន់តែជាការដឹងបន្តិចបន្តួចប៉ុណ្ណោះបើប្រៀធៀបនឹងចំណេះដឹងផ្សេងដ៏ច្រើននៅលើនេះ។ ចំណែកអ្នកដែលឆ្លាត ក្នុងការងារ ពួកគេដឹងថា ខ្លួននៅខ្វះបទពិសោធន៍ ខ្វះការយល់ដឹងមួយចំនួន ហើយពួកគេតែងតែរីករាយនៅពេលដែលមានរណាមកជួយប្រាប់ដាស់តឿន ឬបង្រៀនការងារដល់ខ្លួនដោយសុទ្ធចិត្ត ធ្វើឲ្យពួកេទទួលបានចំណេះដឹងបន្ថែមនិងយល់ដឹងពីការងារកាន់តែប្រសើរមួយកម្រិតទៀត ។ ផ្ទុយទៅវិញមនុស្សល្ងង់ តែងចូលចិត្តគិតថាខ្លួនចេះដឹងច្រើនណាស់ហើយ ។ ពេលមាននរណាម្នាក់មកជួណេនាំ ឬប្រាប់ឲ្យធ្វើនូវរឿងដែលគេមិនដឹង គេនឹងមិនព្រមស្តាប់ ហើយអាចនឹងមានគំនិតថា អ្នកដេលមកជួយណែនាំនោះមិនចេះអ្វីសោះបែរជាមកហ៊ានណែនាំដល់ខ្លួនដែលចេះរួចស្រាប់ទៅហើយ ។ តើអ្នកគិតថា រូបអ្នកអាចនឹងរៀនសូត្រ ឬចេះដឹងនូវរាស់និម្មិតកម្មថ្មីៗ ដែលកើតឡើងជារៀងរាល់ថ្ងៃនៅលើលោកយើងនេះបានដែរឬទេ? បើមិនមែនទេ អ្នកក៏ត្រូវតែទទួលស្គាស់ថា ខ្លួននៅតែល្ងង់អំពីរឿងដែលខ្លួនមិនទាន់ដឹងនៅឡើយ ដើម្បីខិតខំស្វែងយល់ឲ្យកាន់តែច្រើនថែមទៀត ។ សូមយល់ឲ្យច្បាស់ថា អ្នកដែលគិតថា ខ្លួនឯងឆ្លាត តែងតែមិនអាចអផិវឌ្ឍខ្លួនឯងឬនាំមុខអ្នកដទៃបានទេ ព្រោះខ្លួនគេផ្ទាល់ បានបញ្ឈប់ដំណើរការរីកចម្រើនរបស់ខ្លួនឲ្យនៅតែមួយកន្លែង ជាប់ជំពាក់ជាមួយតែចំណេះដឹងមានតែមានតែបន្តិចបន្ទួចមកពីមុនប៉ុណ្ណោះ។ ថ្ងៃណាមួយរលកថ្មីៗនឹងពង្រីកខ្លួនកាន់តែធំ ផ្តុំកម្លាំងរុញច្រានគេទម្លាក់ទៅក្នុងសមុទ្រជាក់ជាមិនខាន ។

>> >> អ្នកដែលឈរមួយកន្លែងនៅលើទឹកដែលកំពុងហូរ
ក៏ពុំមានអ្វីខុសគ្នាពីអ្នកដែលដើរថយក្រោយនោះឯង ។
ប្រភព៖ សុភាសិតជោគជ័យ ( គឺម ចាន់ណា )
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top