• prin
  • V1
  • prin
Facebook Twitter Google+ Share

ថ្មីៗពីជំងឺរាគឈាម ដែលកើតមានលើសត្វសុនខ

[Copy link]
92496 0
Share
សុនខ ជាសត្វចិញ្ចឹមមួយប្រភេទដែលគ្រប់ប្រទេសទាំងអស់និយមចូលចិត្តចិញ្ចឹមនៅក្នុងគ្រួសារ ។ សុនខ ជាប្រភេទសត្វចិញ្ចឹមដែលឆ្លាតបំផុត វាចេះស្គាល់ម្ចាស់ និងមានភាពស្មោះត្រង់ជាមួយម្ចាស់ខ្លាំងណាស់ ។ សត្វសុនខទាំងអស់មានក្តីស្រលាញ់មិនខុសពីមនុស្សនោះទេ គឺពោរពេញទៅដោយសន្តិភាព ។

ជំងឺរាគឈាម.jpg

សុនខ មានច្រើនពូជច្រើនប្រភេទទៅតាមប្រទេសនីមួយៗដែលនិយមចិញ្ចឹម ។ យើងនឹងរៀបរាប់ត្រួសៗអំពីពូជសុនខដែលប្រជាជនទូទាំងពិភពលោកនិយមចិញ្ចឹមរួមមាន៖ សុនខពូជស្រុកធម្មតា, Husky, Alaska, Pit Bull, Pom, Pug, Golden, 101, GSD, French Bulldog... ។

យ៉ាងណាមិញសម្រាប់ការចិញ្ចឹមពូជសត្វសុខនគ្រប់ប្រភេទតែងតែជួបប្រទះនូវបញ្ហាជំងឺ បញ្ហាសុខភាព និងបញ្ហាផ្សេងៗជាច្រើនទៀត ។ ដូច្នេះនៅក្នុងថ្ងៃនេះយើងសូមជ្រើសយកនូវជំងឺមួយប្រភេទមកធ្វើការរៀបរាប់ប្រាប់អ្នកដែលស្រលាញ់ និងកំពុងចិញ្ចឹមសុនខ ។ ជំងឺរាគឈាម ជាជំងឺដែលកាច់សាហាវមួយអាចធ្វើឲ្យម្ចាស់សុនខបាស់សក់បាន ហើយបើសិនជាព្យាបាលមិនទាន់នោះទេ ច្បាស់ជាមានបញ្ហាទៅដល់ជីវិតរបស់សុខនជាមិនខានឡើយ ។

កត្តានៃការកើតជំងឺរាគឈាម រួមមានដូចជា៖

- របបអាហារ

- ជំងឺឆ្លង

- សត្វសុនខស៊ីឆ្អឹងជាអាហារ (ឆ្អឹងគោ)

- ជំងឺតំណពូជ

- ដង្កូវក្នុងពោះរែន ឬ អែន

ទាំងអស់នេះជាចំណុចដែលលោកអ្នកត្រូវយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ និងបន្ថែមការពិគ្រោះជាមួយនឹងគ្រូពេទ្យសត្វប្រសិនបើមានករណីណាមួយកើតឡើងទៅលើសត្វសុនខរបស់អស់លោកអ្នក ៕

អត្ថបទ៖ Prin
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top