Facebook Twitter Google+ Share

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត

[Copy link]
92694 0
Share
កើតជាមនុស្សត្រូវតែត្រៀមចិត្តឱ្យហើយសម្រាប់អ្វីដែលអាចនឹងកើតឡើងមកលើយើងបានទាំងរឿងដែលអាចមើលឃើញក្តី ឬ រឿងដែលមិនអាចមើលឃើញក្តី ព្រោះថាអ្វីៗគ្រប់យ៉ាងមិនអាចសមបំណងរបស់យើងទាំងអស់នោះទេ មានត្រូវខ្លះ មានខុសខ្លះ គឺជារឿងធម្មតារបស់មនុស្ស។

ត្រូវតែហ៊ានទទួលស្គាល់នូវការពិត.jpg.jpg

មនុស្សខ្លះខុសហើយមិនព្រមទទួលខុសទេ ដូច្នេះហើយធ្វើឱ្យខ្លួនសន្សំកំហុសកាន់តែជ្រៅទៅៗ ហើយទីបំផុតក៏វិនាសខ្លួនឯងតែម្តង នេះហើយជាហេតុផលខុសហើយមិនព្រមកែ។ ត្រូវតែចាំទុកថានៅលើលោកយើងនេះគ្មានអ្នកណាដែលត្រូវទាំងអស់នោះទេ ហើយក៏គ្មានអ្នកណាអង្គុយតែខុសរហូតនោះដែរ តែបើខុសហើយចេះកែទើបអាចរីកចម្រើនបាន។ បើអ្នកធ្វើខុសហើយចេះទទួលកំហុសនោះអ្នកគឺជាមនុស្សដែលប្រកបដោយគតិបណ្ឌិត ព្រោះថាអ្នកគឺជាមនុស្សដែលចេះអភិវឌ្ឍខ្លួន។  សូមកុំខ្លាចការប្រឈមមុខនឹងការពិតឱ្យសោះ ត្រូវតែហ៊ានដោះស្រាយនូវអ្វីដែលយើងបានជួបប្រទះ ត្រូវតែមានទំនួលខុសត្រូវលើខ្លួនឯងទើបអ្នកអាចរីកចម្រើនបានប្រកបដោយភាពថ្លៃថ្លូរយ៉ាងពិតប្រាកដ៕

តែងនិពន្ធដោយ៖ Roger

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top