• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

មកពីអញ្ជឹងសោះបានជាសម្រស់របស់អ្នកចេះតែទ្រុឌទ្រោម

[Copy link]
85677 0
Share
សម្រស់គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ ទម្លាប់របស់អ្នកក៏ជាកត្តាដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពស្បែកផងដែរ។​ ព្រោះយើងកើតមកមានមុខតែមួយ ដូច្នេះហើយអ្នកគួរតែជៀសវាងទម្លាប់ខាងក្រោមនេះដើម្បីសុខភាពសម្រស់៖

5473023-beauty-girl-image.jpg

1.ដុសមុខសាប៊ូដុំ៖
ប្រើសាប៊ូដុំអាចបណ្ដាលឲ្យស្បែកស្ងួត របកស្បែកនិងធ្វើអោយស្បែកជ្រីវជ្រួញ។

2.ដុសធ្មេញមិនត្រូវតាមក្បួន៖
ការដែលដុសធ្មេញមិនត្រូវក្បួនអាចបណ្ដាលឲ្យនៅកាកសំណលនៅក្នុងធ្មេញអាចបណ្ដាលឲ្យធ្មេញលឿង។

3.យកដៃស្ទាបមុខ៖
ទម្លាប់​ស្ទាបអង្អែល​មុខ​ជា​ទម្លាប់​អាក្រក់បំផុត​ដែល​ត្រូវ​បញ្ឈប់​ភ្លាម។ ព្រោះ​ដៃ​របស់​យើង​ផ្ទុក​បាក់តេរី​ច្រើន។ យក​ដៃ​ស្ទាប​មុខ​នឹង​បណ្តាល​ឱ្យ​បាក់តេរី​ជ្រៀត​ចូល​ទៅក្នុង​ស្បែក ងាយ​នឹង​កើត​មុន​លឿនបំផុត។

4.លាបម្សៅលាយឬឡេលាយ៖
ការដែលលាបម្សៅលាយនិងឡេលាយវាអាចជួយអ្នកស្អាតក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែវាមានជាតិគីមីខ្លាំងដែលអាចប៉ះពាល់ដល់ស្បែករបស់អ្នកនាពេលអនាគត វាអាចបណ្ដាលឲ្យអ្នកឡើងមុនខ្លះក៏ដូចជាអាចបណ្ដាលអោយជាំ។

5.ទទួលទានភេសជ្ជៈដោយប៊ឺតសូយោ៖
ប្រើ​បំពង់​បឺត​ភេសជ្ជៈ​ដូចជា​អ្នក​ជក់​បារី​ដែរ។ វា​នឹង​ដាក់​សម្ពាធ​ជុំវិញ​មាត់ ច្រមុះ ថ្ពាល់ និង​ចង្ការ​ដែល​នឹង​ស្បែកមុខ​ឆាប់​ជ្រីវជ្រួញ វិធី​ដែល​ល្អ​ត្រូវ​ផឹក​ភេសជ្ជៈ​ពី​ក្នុង​កែវ។ គួរតែកែទម្លាប់ទាំងអស់នេះទៅទាន់មិនទាន់ហួសពេល។


អត្ថបទដោយ៖ Tinako

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top